សិក្ខាសាលាស្តីពីការវិភាគសមត្ថភាពវិជ្ជាជីវៈ (DACUM) កម្មវិធីបណ្តុះបណ្តាលវប្បធម៌វិទ្យា

នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ មហាវិទ្យាល័យភាសាវប្បធម៌និងវិចិត្រសិល្បៈខ្មែរណាមបូ នៃសាកលវិទ្យាល័យត្រាវិញ បានរៀបចំសិក្ខាសាលាស្តីពីការវិភាគសមត្ថភាពវិជ្ជាជីវៈ (DACUM) សម្រាប់កម្មវិធីបណ្ដុះបណ្ដាលថ្នាក់អនុបណ្ឌិតផ្នែកវប្បធម៌វិទ្យា ដោយមានការចូលរួម និងការផ្ដល់យោបល់ពីអ្នកគ្រប់គ្រង អតីតនិស្សិត និងវប្បធម៌វិទូ។

4-1

អង្គ​សិក្ខាសាលាមានការ​ចូល​រួម​នៃ​លោក Thach Mu Ni អនុប្រធានគណៈជនជាតិខេត្ត​ត្រាវិញ; លោកស្រី​បណ្ឌិត​ Nguyen Thi Hue ព្រឹទ្ធបុរសនៃមហាវិទ្យាល័យភាសា វប្បធម៌និង​វិចិត្រសិល្បៈខ្មែរណាមបូ; លោកបណ្ឌិត Dang Diep Minh Tan ប្រធានការិយាល័យធានាគុណភាព; លោកស្រី​បណ្ឌិត Le Thuy An ប្រធានដេប៉ាតឺម៉ង់វប្បធម៌វិទ្យា ព្រម​ទាំង​លោក​គ្រូ​ អ្នក​គ្រូ​ និស្សិត សិក្ខាកាម និងអ្នក​ជំនាញ។

4-2

លោកស្រីបណ្ឌិត Nguyen Thi Hue បានឲ្យដឹងថា៖ សិក្ខាសាលាគឺជាទី​កន្លែងជួបជុំ​ដោះ​ដូរ​នៃ​ចំណេះ​ដឹង​របស់​ខ្លួន​រវាងនិស្សិត សិក្ខាកាម លោក​គ្រូ​ អ្នក​គ្រូ អ្នកជំនាញ ក៏ដូចជានិយោជក។ នេះក៏ជាឱកាសសម្រាប់មហាវិទ្យាល័យនិយាយដោយ​ឡែក និងសាកលវិទ្យាល័យត្រាវិញ​និយាយរួមទទួលបានមតិយោបល់ និងធ្វើការវាយតម្លៃអំពីកម្មវិធី         បណ្តុះបណ្តាល ដែលជាមូលដ្ឋានសម្រាប់សាលាក្នុងការលើកកម្ពស់គុណភាពនៃការ     បណ្តុះបណ្តាលថ្នាក់អនុបណ្ឌិតផ្នែកវប្បធម៌វិទ្យានៅសាកលវិទ្យាល័យត្រាវិញ។

4-3

នៅក្នុងសិក្ខាសាលានេះ ភ្ញៀវ​អញ្ជើញ​បានផ្ដល់យោបល់ ពិភាក្សា និងចូលរួមក្នុងការស្ទង់មតិអំពីសមត្ថភាពការងាររបស់និស្សិត បន្ទាប់ពីពេលបញ្ចប់ការសិក្សាពីកម្មវិធីបណ្ដុះ បណ្ដាលថ្នាក់អនុបណ្ឌិតផ្នែកវប្បធម៌វិទ្យា។ ទន្ទឹម​នឹង​នោះ និយោជក អតីតនិស្សិត និងសិក្ខា​កម្មបានពិភាក្សា ចែករំលែកបទពិសោធន៍ជាក់ស្តែង ក៏ដូចជាការលំបាកមួយ​ចំនួន​ ដែលគេបានជួបប្រទះក្នុងអំឡុងពេលបំពេញការងារ។

ក្នុងឱកាសនេះដែរ​ លោក Thach Mu Ni អនុប្រធានគណៈជនជាតិខេត្តត្រាវិញ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្រាវជ្រាវ និងបណ្តុះបណ្តាលលើវិស័យវប្បធម៌ ដែលមានការរួម​បញ្ចូលនូវកត្តាវប្បធម៌ពិសេសនៅតាមមូលដ្ឋាន ជាពិសេសគឺវប្បធម៌ របស់ជនជាតិខ្មែរនៅភាគខាងត្បូងទៅក្នុងកម្មវិធីសិក្សា។ ជាងនេះទៅទៀត អ្នកសិក្សាក៏ត្រូវមានភាពក្លាហាន និង​មានសមត្ថភាពក្នុងការសិក្សាស្រាវ​ជ្រាវ​ដោយខ្លួនឯងក្នុងស្ថានភាព​ពហុវប្បធម៌ ខណៈ​ក្នុង​ការ​អភិរក្ស​និង​លើក​កម្ពស់តម្លៃវប្បធម៌​របស់ប្រទេសជាតិផង​​ ទន្ទឹមនឹងនោះ​ត្រូវ​ស្រូបយកនូវតម្លៃ​វប្បធម៌របស់ពិភព​លោក​ផង។ ត្រូវ​យកវប្បធម៌ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច​ និងសមាហរណកម្មអន្តរជាតិ។

អត្ថបទ​ដោយ៖ Hanh Nguyên

ប្រែ​សម្រួល​ដោយ៖ Diem Phuc