សិក្ខាសាលាស្តីពីការវិភាគសមត្ថភាពវិជ្ជាជីវៈ (DACUM) កម្មវិធីបណ្តុះបណ្តាលវប្បធម៌វិទ្យា
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 19 មករា 2023
- ចុចដង៖ 244
នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ មហាវិទ្យាល័យភាសាវប្បធម៌និងវិចិត្រសិល្បៈខ្មែរណាមបូ នៃសាកលវិទ្យាល័យត្រាវិញ បានរៀបចំសិក្ខាសាលាស្តីពីការវិភាគសមត្ថភាពវិជ្ជាជីវៈ (DACUM) សម្រាប់កម្មវិធីបណ្ដុះបណ្ដាលថ្នាក់អនុបណ្ឌិតផ្នែកវប្បធម៌វិទ្យា ដោយមានការចូលរួម និងការផ្ដល់យោបល់ពីអ្នកគ្រប់គ្រង អតីតនិស្សិត និងវប្បធម៌វិទូ។
អង្គសិក្ខាសាលាមានការចូលរួមនៃលោក Thach Mu Ni អនុប្រធានគណៈជនជាតិខេត្តត្រាវិញ; លោកស្រីបណ្ឌិត Nguyen Thi Hue ព្រឹទ្ធបុរសនៃមហាវិទ្យាល័យភាសា វប្បធម៌និងវិចិត្រសិល្បៈខ្មែរណាមបូ; លោកបណ្ឌិត Dang Diep Minh Tan ប្រធានការិយាល័យធានាគុណភាព; លោកស្រីបណ្ឌិត Le Thuy An ប្រធានដេប៉ាតឺម៉ង់វប្បធម៌វិទ្យា ព្រមទាំងលោកគ្រូ អ្នកគ្រូ និស្សិត សិក្ខាកាម និងអ្នកជំនាញ។
លោកស្រីបណ្ឌិត Nguyen Thi Hue បានឲ្យដឹងថា៖ សិក្ខាសាលាគឺជាទីកន្លែងជួបជុំដោះដូរនៃចំណេះដឹងរបស់ខ្លួនរវាងនិស្សិត សិក្ខាកាម លោកគ្រូ អ្នកគ្រូ អ្នកជំនាញ ក៏ដូចជានិយោជក។ នេះក៏ជាឱកាសសម្រាប់មហាវិទ្យាល័យនិយាយដោយឡែក និងសាកលវិទ្យាល័យត្រាវិញនិយាយរួមទទួលបានមតិយោបល់ និងធ្វើការវាយតម្លៃអំពីកម្មវិធី បណ្តុះបណ្តាល ដែលជាមូលដ្ឋានសម្រាប់សាលាក្នុងការលើកកម្ពស់គុណភាពនៃការ បណ្តុះបណ្តាលថ្នាក់អនុបណ្ឌិតផ្នែកវប្បធម៌វិទ្យានៅសាកលវិទ្យាល័យត្រាវិញ។
នៅក្នុងសិក្ខាសាលានេះ ភ្ញៀវអញ្ជើញបានផ្ដល់យោបល់ ពិភាក្សា និងចូលរួមក្នុងការស្ទង់មតិអំពីសមត្ថភាពការងាររបស់និស្សិត បន្ទាប់ពីពេលបញ្ចប់ការសិក្សាពីកម្មវិធីបណ្ដុះ បណ្ដាលថ្នាក់អនុបណ្ឌិតផ្នែកវប្បធម៌វិទ្យា។ ទន្ទឹមនឹងនោះ និយោជក អតីតនិស្សិត និងសិក្ខាកម្មបានពិភាក្សា ចែករំលែកបទពិសោធន៍ជាក់ស្តែង ក៏ដូចជាការលំបាកមួយចំនួន ដែលគេបានជួបប្រទះក្នុងអំឡុងពេលបំពេញការងារ។
ក្នុងឱកាសនេះដែរ លោក Thach Mu Ni អនុប្រធានគណៈជនជាតិខេត្តត្រាវិញ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្រាវជ្រាវ និងបណ្តុះបណ្តាលលើវិស័យវប្បធម៌ ដែលមានការរួមបញ្ចូលនូវកត្តាវប្បធម៌ពិសេសនៅតាមមូលដ្ឋាន ជាពិសេសគឺវប្បធម៌ របស់ជនជាតិខ្មែរនៅភាគខាងត្បូងទៅក្នុងកម្មវិធីសិក្សា។ ជាងនេះទៅទៀត អ្នកសិក្សាក៏ត្រូវមានភាពក្លាហាន និងមានសមត្ថភាពក្នុងការសិក្សាស្រាវជ្រាវដោយខ្លួនឯងក្នុងស្ថានភាពពហុវប្បធម៌ ខណៈក្នុងការអភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌របស់ប្រទេសជាតិផង ទន្ទឹមនឹងនោះត្រូវស្រូបយកនូវតម្លៃវប្បធម៌របស់ពិភពលោកផង។ ត្រូវយកវប្បធម៌ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច និងសមាហរណកម្មអន្តរជាតិ។
អត្ថបទដោយ៖ Hanh Nguyên
ប្រែសម្រួលដោយ៖ Diem Phuc