មហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យា ទទួលជួបនិងធ្វើការជាមួយនឹងអ្នកឯកទេសខាងវិស័យសំណង់

5-1

TVU- ថ្មីៗនេះ មហាវិទ្យាល័យវិស្វកម្មនិង​បច្ចេកវិទ្យា បានទទួលជួប និងធ្វើការជាមួយនឹង លោកសាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្រ្ត Nguyen Van Thinh សាកលវិទ្យាល័យវិស្វកម្មស៊ីវិលរដ្ឋ Moscow នៃសហព័ន្ធរុស្សី និងបណ្ឌិត Nguyen Thanh Long អគ្គនាយករង ក្រុមហ៊ុនភាគហ៊ុនបច្ចេកទេសបច្ចេកវិទ្យា HIDICO ដុងថាប។ ភាគីទាំងឡាយបានពិភាក្សា និងស្វែងរកឱកាសសហប្រតិបត្តិការអភិវឌ្ឍឯកទេសបណ្តុះបណ្តាលលើវិស័យសំណង់នៅសាកលវិទ្យាល័យត្រាវិញ។

តាមប្រសាសន៍ លោកសាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្រ្ត Nguyen Van Thinh បច្ចុប្បន្ន កាកសំណល់ឧស្សាហកម្ម កសិកម្ម និងរុក្ខកម្ម អាចប្រើប្រាស់សម្រាប់ផលិត សម្ភារៈសំណង់ផង និងប្រើប្រាស់អស់ពីលទ្ធភាពនូវប្រភពវត្ថុធាតុដើមដែលមានស្រាប់ ដើម្បីការពារបរិស្ថានផង។ បង្អែក​លើមូលដ្ឋាននោះ លោកក៏បានផ្តល់យោបល់ជូនដេប៉ាតឺម៉ង់ សំណង់ អាចពិនិត្យបើកនូវលេខកូដមុខជំនាញ ឬឯកទេសមួយចំនួនខាងសមាសភាព សំណង់ និងសម្ភារៈសំណង់ក្នុងអនាគត។

លោកបណ្ឌិត Nguyen Thanh Long អគ្គនាយករងក្រុមហ៊ុនភាគហ៊ុនវិទ្យាសាស្រ្តបច្ចេកវិទ្យា HIDICO ក៏បានផ្តល់យោបល់ពីប្រធានបទមួយចំនួនស្រាវជ្រាវធ្វើសម្ភារៈសំណង់សមស្រប ជាមួយនឹងកត្តាភូមិសាស្រ្ត ទំនៀមទម្លាប់របស់វៀតណាមនិយាយរួម និងត្រាវិញនិយាយ ដោយឡែក តួយ៉ាងដូចផលិតឥដ្ឋស្រាលដោយមិនបាច់ដុតនៅសាកលវិទ្យាល័យត្រាវិញ (សម្ភារៈនេះពីមុនមាននៅកឹងធើ ឡុងអាងប៉ុណ្ណោះ)។

លោកបណ្ឌិត Nguyen Thanh Long រួមជាមួយនឹងដេប៉ាតឺម៉ង់សំណង់នៃសាកលវិទ្យាល័យត្រាវិញ បានពិភាក្សានូវខ្លឹមសារសហប្រតិបត្តិការមួយចំនួនក្នុងអនាគត ដូចជាបើកគ្រឹះស្ថានផលិតសម្ភារៈសំណង់ (គ្រឹះស្ថាន២) នៅសាកលវិទ្យាល័យត្រាវិញ ទន្ទឹមនឹងបណ្តុះបណ្តាលនិស្សិតតាម​ទម្រង់​ Co - op នៅក្រុមហ៊ុនភាគហ៊ុនវិទ្យាសាស្រ្តបច្ចេកវិទ្យា HIDICO ដុងថាបផងដែរ។

ស្របក្នុងឱកាសនេះ លោកសាស្រ្តាចារ្យរង បណ្ឌិត Nguyen Thai Son ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្ម​និងបច្ចេកវិទ្យា បានថ្លែងអំណរគុណដល់អ្នកឯកទេស អ្នកវិទ្យាសាស្រ្ត ដែលបានចែករំលែកនិងពិគ្រោះជូនដេប៉ាតឺម៉ង់សំណង់ បើកឱកាស សហប្រតិបត្តិការនិងអភិវឌ្ឍខាងផ្នែកសំណង់តាមតម្រង់ទិសថ្មី។ ថ្នាក់ដឹកនាំមហាវិទ្យាល័យ សង្ឃឹមថា លោកសាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្រ្ត Nguyen Van Thinh ធ្វើជាអ្នកគាំពារដល់ដេប៉ាតឺសំណង់របស់សាលា ជួយ​ប្រឹក្សា​ដេប៉ាតឺម៉ង់សំណង់ ណែនាំស៊ីជម្រៅតម្រង់ទិសស្រាវជ្រាវប្រធានបទសម្រាប់បេក្ខជន​បណ្ឌិត​ និងចូលរួមក្នុង​ការ​បង្ហាត់បង្រៀនពីចម្ងាយសម្រាប់និស្សិតសាកលវិទ្យាល័យត្រាវិញ៕

5-2

អត្ថបទដោយ៖ Thanh Thuy – Hoang Tinh

ប្រែសម្រួលដោយ៖ So Phune