អ្នកជំនាញអាមេរិកផ្តល់ការប្រឹក្សាអំពីវិធីសិក្សានិងឱកាសទៅសិក្សានៅបរទេសសម្រាប់សិស្សនិស្សិត

TVU –ខែមករា ឆ្នាំ២០២៣ លោកបណ្ឌិត Phillip Adams ជាសាស្ត្រាចារ្យ នៃសកលវិទ្យាល័យត្រាវិញ ព្រមជាមួយលោកស្រី Suann Adams បានជួបនិងផ្តល់ការប្រឹក្សាពំពីវិធីសិក្សានិងឱកាសទៅសិក្សានៅបរទេសសម្រាប់សិស្សសាលា​អនុវត្ត​​គរុកោសល្យនិងនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ។

giao-luu-tieng-anh-TVU

លោកស្រី Suann Adams និងលោកបណ្ឌិត Phillip Adamsចែករំលែកអំពីវិធីសិក្សា ផ្តើមគំនិតស្រាវជ្រាវនិងឱកាសទៅសិក្សានៅបរទេសសម្រាប់សិស្ស និស្សិតនៃសាកលវិទ្យាល័យត្រាវិញ

ឆ្លងតាមការដោះដូរដោយផ្ទាល់នោះ ប្អូនៗសិស្សនិស្សិត ទទួលបាននូវការចែករំលែកអំពីវិធីសិក្សា ផ្តើមគំនិតស្រាវជ្រាវ ស្វែងរកឱកាសទៅសិក្សានៅបរទេសដើម្បីទទួលបាននូវប្រព័ន្ធអប់រំដ៏ជឿនលឿន គំនិតស្រាវជ្រាវដែលប្អូនៗបានផ្ដើមនោះ នឹងអាចដំណើរការបាននៅសាលាទាំងនោះ។

តាមរយៈការដោះដូរនេះ​ដែរ​ លោកបណ្ឌិត Phillip Adams បានសរសើរអំពីសមត្ថភាពនៃការប្រើប្រាស់ភាសាអង់គ្លេសរបស់ប្អូនៗ មានប្អូនៗជាច្រើនមានគំនិតស្រាវជ្រាវយ៉ាងល្អ ហើយពួកគេក៏បានលើកសំនួរល្អៗជាច្រើនដល់លោកបណ្ឌិតដែរ។

លោកបណ្ឌិត Phillip Adams បានអោយដឹងថា សិស្សនិស្សិតវៀតណាមធ្លាប់ទទួលបានលទ្ធផលយ៉ាងល្អនៅក្នុងវគ្គប្រឡង ខ្ពស់ជាងនិស្សិតអាមេរិកនិងនិស្សិតដែលមកពីប្រទេសជឿនលឿនទៀតផង។ ដូចច្នេះហើយ ប្អូនៗគួរតែមានទំនុកចិត្តខ្លួនឯង ស្វែងរកប្រព័ន្ធអប់រំជឿនលឿនដើម្បីលើកកម្ពស់សមត្ថភាពក្នុងការសិក្សានិងស្រាវជ្រាវ។ តាមយោបល់របស់លោក ប្អូនៗមិនបាច់ព្រួយបារម្មណ៍អំពីថ្លៃសិក្សាទេ ពីព្រោះ ប្រទេសមួយចំនួនមានដូចជា ប្រទេសន័រវែស ប្រទេសប៉ូឡូញ សុទ្ធតែមានកម្មវិធីសិក្សាដោយឥតគិតថ្លៃ។ នេះជាឱកាសសម្រាប់សិស្ស និស្សិតយើងទទួលបានការអប់រំបណ្តុះបណ្តាលពីប្រ​ទេស​ទាំងនេះ។

ដោយមានការជួបជុំ សំណេះសំណាលដោយផ្ទាល់ជាមួយអ្នកជំនាញបរទេស ប្អូនៗសិស្សនិស្សិតកាន់តែមានភាពជឿជាក់លើខ្លួនឯងក្នុងការទំនាក់ទំនងដោយប្រើភាសាអង់គ្លេស ហើយមានឱកាសសិក្សាអំពីវប្បធម៌បរទេស មានបទពិសោធន៍ជាច្រើន ក៏ដូចជាផ្តើមគំនិតស្រាវជ្រាវ ជួយដល់ការសិក្សាស្រាវជ្រាវរបស់ប្អូនៗ។

អត្ថបទដោយ៖ Thanh Hong

ប្រែ​សម្រួល​ដោយ៖ Omnara

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អ្នកជំនាញអាមេរិកផ្តល់ការប្រឹក្សាអំពីវិធីសិក្សានិងឱកាសទៅសិក្សានៅបរទេសសម្រាប់សិស្សនិស្សិត