និស្សិតសាកលវិទ្យាល័យត្រាវិញទទួលអាហារូបករណ៍ពុះពារក្នុងការសិក្សាឆ្នាំ២០២៣

6-1

(TVU) - ថ្ងៃទី ២៥ ខែមករា (ត្រូវ​នឹង​ថ្ងៃទី៤នៃបុណ្យចូលឆ្នាំថ្មី) នៅសាលប្រជុំនៃគណៈកម្មាធិការបក្សស្រុក សមាគមជំរុញការសិក្សាស្រុកកូវ​ង៉ាងបានប្រា​រព្ធ​ពិធី​ជួបជុំ និងផ្តល់អាហារូបករណ៍ដល់និស្សិត​មាន​ភូមិ​កំណើត​នៅ​ស្រុកកូវ​ង៉ាងដែលជំនះការលំបាកក្នុងការសិក្សា កំពុង​តែ​សិក្សា​នៅបណ្ដាសាកលវិទ្យាល័យ មហាវិទ្យាល័យរងក្នុង និងក្រៅខេត្តត្រាវិញ។

អញ្ជើញចូលរួមពិធីប្រគល់ជូន​អាហារូបករណ៍មានលោក Tran Minh Banh អនុលេខាប្រចាំ​ការ​នៃ​គណៈកម្មាធិការបក្សស្រុកកូវ​ង៉ាង​លោក Nguyen Van Nga ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវ​ង៉ាង​លោក Nguyen Thanh Hung អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកលោក Nguyen Van Xuan ប្រធានសមាគមជំរុញការសិក្សាស្រុក ​និងតំណាងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំសមាគមជំរុញការសិក្សាស្រុក ស្ថាប័ន និងអង្គការមហាជនស្រុកកូវ​ង៉ាង។

ក្នុងឆ្នាំសិក្សា ២០២២ - ២០២៣ សមាគមជំរុញការសិក្សាបានផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ២៨៧ រូប ដែល​មាន​ភូមិ​កំណើត​នៅក្នុងស្រុកកូវង៉ាង។ ក្នុងនោះមាននិស្សិតចំនួន៩៣នាក់ កំពុង​តែ​សិក្សា​នៅ​សាកលវិទ្យាល័យត្រាវិញ ទទួលបានអាហារូបករណ៍នេះ អាហារូបករណ៍មួយចំណែកមានទឹក​ប្រាក់ ១,៥លានដុង។

ប្អូន​ Le Minh Giau និស្សិត​ថ្នាក់បរិញ្ញបត្រគ្រប់គ្រងសេវាកម្មទេសចរណ៍ ជំនាន់ឆ្នាំ ២០២០ (សាកលវិទ្យាល័យត្រាវិញ) បានសំដែងសុន្ទរកថាថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំស្រុក សមាគមជំរុញការសិក្សាស្រុក និងសប្បុរសជនទាំងឡាយបាន​យក​ចិត្ត​ទុក​ដាក់​ជូន​អំណោយទាន់ពេល នូវអាហារូបករណ៍ដ៏មានតម្លៃ ដល់និស្សិតដែលឆ្លងកាត់ការលំបាកក្នុងការសិក្សា។

Minh Giau ថ្លាថ្លែងថា៖ “ពិធីប្រគល់ជូនអាហារូបករណ៍ដល់និស្សិតពុះពារក្នុង​ការ​សិក្សា នៅថ្ងៃទី ៤នៃបុណ្យចូលឆ្នាំជារៀងរាល់ឆ្នាំ គឺជាសកម្មភាពដែលមានអត្ថន័យមនុស្សធម៌ដ៏ជ្រាលជ្រៅ រួមចំណែកក្នុងការបំភ្លឺជំនឿដល់ពួកប្អូន ជួយអោយប្អូនមានកម្លាំងចិត្ត​ ដើម្បីជម្នះភាពលំបាក​ ក្លាយជាពលរដ្ឋល្អ​មានប្រយោជន៍សម្រាប់គ្រួសារ និងសង្គម”។

អត្ថបទ​ដោយ៖ Hoang Nam

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតសាកលវិទ្យាល័យត្រាវិញទទួលអាហារូបករណ៍ពុះពារក្នុងការសិក្សាឆ្នាំ២០២៣