សន្និសីទគណៈប្រតិបត្តិការក្លឹបសារពណ៌មាន

(GSV-GV.TVU) – រាត្រីថ្ងៃទី៩/១២ ក្លឹបសារព័ត៌មាននៃ​សាកលវិទ្យាល័យត្រាវិញបានរៀបចំសន្និសីទជ្រើស​រើស​គណៈប្រតិបត្តិការ​ក្លឹបនីតិកាលទី​៨ អាណត្តិកាលឆ្នាំ២០២២ - ២០២៣ នៅសាលប្រជុំមហាវិទ្យាល័យ​កសិកម្ម​និងវារីវប្បកម្ម មណ្ឌល​ទី​១នៃសាកលវិទ្យាល័យត្រាវិញ។

6-1

អញ្ជើញចូលរួមសន្និសីទមានសមមិត្ត Pham Le Phuong Thao សមាជិកអចិន្ត្រៃយ៍នៃគណៈប្រតិបត្តិការសម្ព័ន្ធយុវជនខេត្ត - អនុលេខាសម្ព័ន្ធយុវជន​ - និង​ជា​ប្រធានសមាគមនិស្សិតសាកលវិទ្យាល័យ​ត្រាវិញ​; សមមិត្ត Do Quoc Vinh សមាជិកគណៈប្រតិបត្តិការនៃសមាគមនិស្សិតរបស់សាលា​ - ប្រធានក្លឹប រួមជាមួយសមាជិកក្រុមប្រឹក្សាភិបាល គណៈកម្មាធិការប្រតិបត្តិការនីតិកាល​ទី៧ អាណត្តិកាលឆ្នាំ ២០២១ - ២០២២ និងសមាជិកចំនួន ៦០នាក់ ដែលជាតំណាង​ត្រូវបានចូលរួមប្រជុំ។

ក្លឹបសារព័ត៌មានក្រោមចំណុះសមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ គឺជាអង្គភាពមួយដែលធ្វើការដើម្បីអភិវឌ្ឍជំនាញដល់និស្សិត។ បង្កើតបរិយាកាសដោះដូរ ទីលានមានប្រយោជន៍ ផ្សាភ្ជាប់នឹងបណ្ដាសមាជិកដែលមានចំណូលចិត្តដូចគ្នា និងគោលដៅបណ្តុះបណ្តាល បំពាក់នូវចំណេះដឹងនិងជំនាញដល់និស្សិត ទាក់ទងនឹងសកម្មភាពលើកកម្ពស់ការយល់ដឹងរបស់និស្សិតអំពីសារព័ត៌មានក្នុងសហគមន៍។

ក្នុងអាណត្តិកាលឆ្នាំ ២០២១ - ២០២២ ក្លឹបសម្រេចបានសមិទ្ធិផលដ៏ឆ្នើមជាច្រើនដែលរួមចំណែកដល់ការអភិវឌ្ឍន៍សមាគម និងចលនានិស្សិតរបស់សាលា៖ រាប់ពាន់ដងក្នុងការជំនួយប្រឹក្សាជម្រើសនិស្សិត​មក​សិក្សា​នៅសាកលវិទ្យាល័យត្រាវិញ​ និងឧត្តមសិក្សាក្នុងឆ្នាំ ២០២២។ អនុវត្តជំនាញតាមរយៈសកម្មភាពទំនាក់ទំនង ផ្សព្វផ្សាយ ជំនាញសរសេរព័ត៌មាន ថតរូប កែច្នៃរូបភាព គំនិតរចនា ជំនាញថតសំឡេង និពន្ធកម្មវិធីវិទ្យុ កែច្នៃវីដេអូឃ្លីប រៀបចំព្រឹត្តិការណ៍ ជាពិសេសរៀបចំការប្រកួតនានា ដែលទាក់ទាញនិស្សិតជាច្រើនឱ្យចូលរួម។

អាណត្តិកាលឆ្នាំ ២០២២ - ២០២៣ ក្លឹបសារព័ត៌មានបានបង្រួបបង្រួម៖ ប្រធាន០១ អនុប្រធាន០២ និងសមាជិកគណៈកម្មាធិការប្រតិបត្តិការ០៤។ សមមិត្ត Do Quoc Vinh ត្រូវ​បាន​សន្និ​សីទ​អនុម័ត​ពិភាក្សា​និង​ជ្រើសតាំង​ជាប្រធាន​ក្លឹប នីតិកាល​ទី​៨ ឡើងវិញ។

6-2

ថ្លែងក្នុងអង្គសន្និសិទ្ធ សមមិត្ត Pham Le Phuong Thao សមាជិកអចិន្ត្រៃយ៍នៃ​គណៈ​ប្រតិបត្តិការ​សម្ព័ន្ធយុវជនខេត្ត - អនុលេខាសម្ព័ន្ធយុវជនសាលា​ - ប្រធានសមាគមនិស្សិតសាលា បានទទួលស្គាល់និងកោតសរសើរចំពោះសមិទ្ធផលរបស់ក្លឹបក្នុងអាណត្តិកាលកន្លងមក។

ប្រធានសមាគមនិស្សិតបាន​រំពឹង​ទុក​ថាក្នុងអាណត្តិកាលឆ្នាំ២០២២ - ២០២៣ សមូហភាពក្លឹបសារព័ត៌មាន ខិតខំសម្រេចបាននូវគោលដៅដែលបានកំណត់ចេញក្នុងសន្និសីទ ហើយខិតខំប្រឹងប្រែង ប្រកួតប្រជែង រួមចំណែកក្នុងការអភិវឌ្ឍន៍ទាំងមូលក្នុង​ការ​ចលនានិស្សិតនៃសាកលវិទ្យាល័យត្រាវិញ។

ក្នុងឱកាសនេះ ក្លឹបសារព័ត៌មានបានប្រកាសសេចក្តីសម្រេចទទួលស្គាល់ក្រុមប្រឹក្សាអាណត្តិកាលឆ្នាំ ២០២២ - ២០២៣ ប្រគល់ប័ណ្ណសរសើរនិងសរសើរគុណូបការៈនៃគណៈ​ប្រតិបត្តិការសមាគមនិស្សិតសាកលវិទ្យាល័យត្រាវិញ ចំពោះសមូហភាពនិងបុគ្គលដែលមានការរួមចំណែកយ៉ាងសកម្មក្នុងការងាររបស់សមាគម និងចលនានិស្សិតអាណត្តិកាលឆ្នាំ ២០២១ - ២០២២។

អត្ថបទ​ដោយ៖ Hoang Nam – Manh Hoai

ប្រែ​សម្រួល​ដោយ៖ Thach Sang

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សន្និសីទគណៈប្រតិបត្តិការក្លឹបសារពណ៌មាន