សំណាយភាយមានប្រសិទ្ធភាពនៃចលនា “និស្សិត៥ល្អ”

(GSV-GV.TVU)“សិក្សាល្អ” “សីលធម៌ល្អ” “កាយសម្បទាល្អ” “ស្ម័គ្រចិត្តល្អ” និង “សមាហរណកម្មល្អ” គឺជាលក្ខណៈវិនិច្ឆ័យសម្រាប់ការខិតខំក្នុងការចលនា “និស្សិត៥ល្អ” កំពុងរីកសាយភាយទូលំទូលាយក្នុងនិស្សិតសាកលវិទ្យាល័យត្រាវិញ បង្កបរិស្ថានសម្រាប់យុវវ័យសិក្សា លត់ដំ សំដៅកសាងរូបភាពនិស្សិតគ្រប់ជ្រុងជ្រោយក្នុងសម័យថ្មី។

7-1

ក្លឹប “និស្សិត៥ល្អ” ជាបរិស្ថានលត់ដំរបស់និស្សិត

ក្លឹប “និស្សិត៥ល្អ” នៃសាកលវិទ្យាល័យត្រាវិញ មានភារកិច្ចបង្កលក្ខណៈ បរិស្ថាន កម្លាំងចលករសម្រាប់សមាជិកក្លឹបអប់រំដោយខ្លួនឯង លត់ដំដោយខ្លួនឯង ដុសខាត់ឧត្តមគតិខិតខំប្រឹងប្រែងដោយខ្លួនឯង ដើម្បីទទួលបានកិត្តិនាម “និស្សិត៥ល្អ” គ្រប់លំដាប់ថ្នាក់។

បង Ly Minh Thuan សមាជិកគណៈលេខាមជ្ឈិមសមាគមនិស្សិតវៀតណាម អនុប្រធានសមាគមនិស្សិតសាលា ប្រធានក្លឹបនិស្សិត៥ល្អ ឱ្យដឹង៖ ឆ្នាំ២០២២ ក្លឹបបានផ្សព្វផ្សាយចលនានិស្សិត៥ល្អដល់សមាជិកក្លឹប ឆ្លងតាមរយៈបណ្តាញសារព័ត៌មាន ដូចជា៖ បណ្តាញសង្គម Poster ផ្ទាល់ភ្នែក ពង្រីកតួនាទីនិស្សិត៥ល្អលើគ្រប់វិស័យ។

7-2

ឆ្នាំ២០២២ សាកលវិទ្យាល័យត្រាវិញ មាននិស្សិតទទួលបានកិត្តិនាម “និស្សិត៥ល្អ” ថ្នាក់សាលាចំនួន៣៧០រូប កើន១០៤រូប បើប្រៀបនឹងឆ្នាំ២០២១ និងនិស្សិតទទួលបានកិត្តិនាម “និស្សិត៥ល្អ” ថ្នាក់ខេត្តចំនួន០៧រូប នេះគឺជាសក្ខីភាពមួយនៃការខិតខំរបស់និស្សិតសាលា។

តាមប្រសាសន៍ លោកស្រី Pham Le Phuong Thao សមាជិកអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនខេត្ត អនុលេខាសម្ព័ន្ធយុវជនសាលា ប្រធានសមាគមនិស្សិតសាលា អំណះអំណាង៖ ចលនា “និស្សិត៥ល្អ” តែងទទួលបានការគាំទ្រ ចូលរួមដោយអស់ពីចិត្តរបស់និស្សិតសាលា។ ច្បាមជាប់ខ្លឹមសារចលនា ផ្តើមពីដើមឆ្នាំសិក្សា សមាគមនិស្សិតសាលាប្រកាសធរមានស្តង់ដារ និងការណែនាំពិនិត្យជ្រើសរើសកិត្តិនាម ផ្តើមពីនោះ មានវិធានការឧបត្ថម្ភទាន់ពេលដល់និស្សិតកៀកជិតជាមួយនឹងស្តង់ដារទទួលបានកិត្តិនាម។

សម្ព័ន្ធយុវជន - សមាគមនិស្សិតសាលា តែងចាត់តាំងថ្នាក់ហ្វឹកហ្វឺនបំណិនជូន​និស្សិត មហោស្រពវប្បធម៌ កម្មវិធី​សិល្បៈ កីឡាអប់រំកាយ ព្រមជាមួយនឹងកម្មវិធី “បរិច្ចាគឈាមមនុស្សធម៌” “ថ្ងៃសៅរ៍ស្ម័គ្រចិត្ត” “រដូវវិស្សមកាលបៃតង” ថ្ងៃជួបជុំ “យុវជនសុខភាពល្អ”។ល។ សកម្មភាពទាំងនេះ បានទាក់ទាញសមាជិក​សម្ព័ន្ធយុវជនចូលរួមយ៉ាងច្រើនកុះករ។

គំរូលេចធ្លោជាច្រើន

ក្នុងឆ្នាំ២០២២ មាននិស្សិតជាច្រើនទទួលបានស្នាដៃលេចធ្លោក្នុងការលត់ដំ សិក្សា និងស្រាវជ្រាវវិទ្យាសាស្រ្ត ដូចជា៖ ប្អូន Le Thi Kieu Tien និស្សិតមហាវិទ្យាល័យហិរញ្ញវត្ថុ-ធនាគារ ជំនាន់២០១៩; ប្អូន Bui Dang Khoa និស្សិតមហាវិទ្យាល័យបច្ចេកវិទ្យាក្រោយប្រមូលផល ជំនាន់២០១៩; ប្អូន Nguyen Khanh Bao Thuy Vy និស្សិតមហាវិទ្យាល័យគរុកោសល្យ ជំនាន់២០២០ និងប្អូន Truong Ha Hai Dang និស្សិតមហាវិទ្យាល័យវេជ្ជសាស្រ្ត-ឱសថសាស្រ្ត ជំនាន់២០២០ជាដើម។

ទាំងនោះគឺជាគំរូល្អ គំរូលេចធ្លោនៃស្មារតីសិក្សា លត់ដំ ឆ្លងកាត់លំបាក ដើម្បីសម្រេចបាននូវលក្ខណៈវិនិច្ឆ័យ៖ សីលធម៌ល្អ សិក្សាល្អ កាយសម្បទាល្អ ស្ម័គ្រចិត្តល្អ និងសមាហរណកម្មល្អ ក៏ដូចជាកម្មាភិបាលសម្ព័ន្ធយុវជន សមាគមគំរូរបស់និស្សិតនៃសាកលវិទ្យាល័យត្រាវិញ។

និស្សិត Le Minh Thuan សាខាសមាគមនិស្សិតក្រុងត្រាវិញ តែងជាគំរូក្នុងការសិក្សា លត់ដំ សកម្មស្រាវជ្រាវវិទ្យាសាស្រ្ត ជាប្រធាននៃប្រធានបទស្រាវជ្រាវ “វិភាគនូវកត្តារងផលប៉ះពាល់ដល់ការសម្រេចចិត្តទិញបន្លែ ផ្លែឈើឡើងវិញរបស់អ្នកប្រើប្រាស់នៅតាមបណ្តាញផ្សារទំនើបលើភូមិសាស្រ្តក្រុងត្រាវិញ” បានក្រុមប្រឹក្សាវិទ្យាសាស្រ្តសាលាវាយតម្លៃខ្ពស់ និងទទួលបានរង្វាន់លេខ១ - នៃគណៈ​កម្មាការវិទ្យាសាស្រ្តសេដ្ឋកិច្ចនៅក្នុងសន្និសីទស្រាវជ្រាវវិទ្យា​សាស្ត្រក្នុងនិស្សិតតំបន់វាលរាបទន្លេគីវឡុង ឆ្នាំ២០២២។

ទទួលបានកិត្តិនាម “និស្សិត៥ល្អ” ថ្នាក់ខេត្ត និងថ្នាក់សាលា ឆ្នាំ២០២២ និស្សិត Nguyen Khanh Bao Thuy Vy និស្សិតមហាវិទ្យាល័យគរុកោសល្យ ជំនាន់២០២០ ឱ្យដឹង៖ ការទទួលបានកិត្តិនាមថ្នាក់សាលា និងថ្នាក់ខេត្ត បានជួយឱ្យប្អូនកាន់តែជឿជាក់ជាងទៀត នេះនឹងជាកម្លាំងចលករជួយឱ្យប្អូនកាន់តែអភិវឌ្ឍគ្រប់ជ្រុងជ្រោយជាងទៀត មិនត្រឹមតែក្នុងកិច្ចការសង្គមប៉ុណ្ណោះទេ នៅទាំងក្នុងការងារទៅអនាគតទៀតផង។

និស្សិត Le Thi Kieu Tien និស្សិតមហាវិទ្យាល័យហិរញ្ញវត្ថុ-ធនាគារ ជំនាន់២០១៩ បានក្លាយជានិស្សិត៥ល្អ បានជួយឱ្យប្អូនបានកៀកជិត តម្រង់ទិសការខិតខំតាមលក្ខណៈវិនិច្ឆ័យជាក់ស្តែង។ ពិសេសគឺការចូលចិត្តស្រាវជ្រាវវិទ្យាសាស្រ្ត ជួយឱ្យ Kieu Tien បង្ហាញភាពជឿជាក់លើខ្លួនឯង រួមចំណែកកម្លាំងយុវវ័យដល់វិទ្យាសាស្រ្ត និងសក្តានុភាពអនុវត្តជាក់ស្តែង។

ប្អូន Kieu Tien ឱ្យដឹង៖ ក្នុងដំណើរការអនុវត្ត ប្អូននៅទាំងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសម្ព័ន្ធយុវជន - សមាគមនិស្សិតសាលា តែងរួមដំណើរ ណែនាំ និងពិគ្រោះ ឆ្លងតាមរយៈនោះ ជួយឱ្យប្អូនសម្រេចជោគជ័យកិត្តិនាមដ៏ខ្ពស់នេះ៕

អត្ថបទដោយ៖ Hoang Nam

ប្រែសម្រួលដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សំណាយភាយមានប្រសិទ្ធភាពនៃចលនា “និស្សិត៥ល្អ”