សិក្ខាសាលាថ្នាក់អន្តរជាតិស្ដីពី "បញ្ហាស្រាវជ្រាវអំពីវិទ្យាសាស្ត្រនិងបច្ចេកទេស" លើកទី ៦ – RET២០២៣

ret-2023-tvu-1920x864

ចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ សាកលវិទ្យាល័យត្រាវិញនឹង​ចាត់​តាំង​សិក្ខាសាលា​ថ្នាក់​អន្តរជាតិឆ្នាំ២០២៣ស្ដី​ពី​បញ្ហាស្រាវជ្រាវអំពីវិទ្យាសាស្ត្រនិងបច្ចេកទេស - RET២០២៣

សិក្ខាសាលា RET២០២៣គឺជាសកម្មភាពប្រចាំឆ្នាំដែលភ្ជាប់អ្នកស្រាវ​ជ្រាវ​វិទ្យាសាស្ត្រក្នុងប្រទេស​និងអន្តរជាតិ។ នេះក៏ជាវេទិកាសម្រាប់ផ្លាស់ប្តូរព័ត៌មានក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកទេស ចែករំលែកលទ្ធផលស្រាវជ្រាវ និងបទពិសោធន៍ជាមួយវិស្វករ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ អ្នកប្រាជ្ញក្នុងប្រទេស​ និងអន្តរជាតិ។ ទន្ទឹមនឹងនោះ នេះក៏ជាកន្លែងសម្រាប់ប្រកាសនូវលទ្ធផលស្រាវជ្រាវ-អនុវត្តរបស់​គ្រូ​បង្រៀន​ និងសិក្ខា​កាម និស្សិតនៃសាលា​មហាវិទ្យាល័យ និងសាកលវិទ្យាល័យនានាផងដែរ។

សិក្ខាសាលានេះចាត់​តាំង​ឡើងនៅសាកលវិទ្យាល័យត្រាវិញ។ ខ្លឹមសារដែល ធ្វើ​បទ​បង្ហាញ និងពិភាក្សានៅក្នុងសិក្ខា​សាលាផ្ដោត​លើ​បញ្ហា​៖ បច្ចេកវិទ្យាព័ត៌មាន; មេកានិច - ឌីណាមិក;គ្រប់គ្រងនិងស្វ័យប្រវត្តិកម្ម; សាងសង់; មេកាត្រូនិច, អុបតូអេឡិចត្រូនិច; ការអនុវត្ត AI និងកម្មសិទ្ធិបញ្ញា។ ប្រធានបទធ្វើ​បទ​បង្ហាញ​នៅក្នុងសិក្ខា​សាលា​ដោយអ្នកវិទ្យាសាស្ត្រ និងអ្នកប្រាជ្ញដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យស្រាវ​ជ្រាវ​វិទ្យាសាស្ត្រមកពីសហរដ្ឋអាមេរិក តៃវ៉ាន់ និងវៀតណាម។

អត្ថបទស្រាវ​ជ្រាវ​ដែលឆ្លើយ​តប​នៃ​ប្រ​ធាន​បទ​នៃ​សិក្ខាសាលា​ត្រូវបានបោះពុម្ពនៅក្នុងសៀវភៅនៃ​សិក្ខាសាលាជាមួយនឹងសន្ទស្សន៍ ISBN ។ ជាពិសេស អត្ថបទល្អៗ នឹងត្រូវបានស្នើឱ្យបោះពុម្ពនៅក្នុងទស្សនាវដ្ដី​វិទ្យាសាស្ត្រនៃសាកលវិទ្យាល័យត្រាវិញ និងទស្សនាវដ្ដី​វិទ្យាសាស្ត្រសន្តិសុខព័ត៌មាន។​

ព័ត៌មានលំអិត​ សូមមើលក្នុង​គេហទំព័រផ្លូវការរបស់សិក្ខា​សាលា​ខាង​ក្រោម​ ៖ https://sites.google.com/tvu.edu.vn/ret

អត្ថបទ​ដោយ៖ Đong Son

ប្រែ​សម្រួល​ដោយ៖ Diem Phuc

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិក្ខាសាលាថ្នាក់អន្តរជាតិស្ដីពី "បញ្ហាស្រាវជ្រាវអំពីវិទ្យាសាស្ត្រនិងបច្ចេកទេស" លើកទី ៦ – RET២០២៣