ទទួលស្វាគមន៍សិស្សវិទ្យាល័យជិត៥០០នាក់មកទស្សនានិងឆ្លងកាត់បទពិសោធន៍នៅសាកលវិទ្យាល័យត្រាវិញ

កាលពីថ្ងៃ​ទី​០៨​ ខែ​មករា ​ឆ្នាំ​២០២៣ សាកល​វិទ្យា​ល័យ​ត្រា​វិញ​ បានទទួល​ស្វាគមន៍​សិស្ស​ជិត​៥០០​នាក់​មក​ពី​វិទ្យា​ល័យ Thai Thanh Hoa -ខេត្ត​កាម៉ាវ; វិទ្យាល័យ​ Tu Kiet - ខេត្ត​តៀន​យ៉ាង; វិទ្យាល័យ​ Binh Phuc Nhut - ខេត្ត​តៀន​យ៉ាង; វិទ្យា​ល័យ​ Lap Vo - ខេត្ត​ដុង​ថាប; វិទ្យាល័យ​ Cau Quan - ខេត្ត​ត្រាវិញមក​ទស្សនាបរិស្ថាន​សិក្សា​ និងឆ្លងកាត់បទពិសោធន៍មុខវិជ្ជាជីវៈនៅតាមមហាវិទ្យាល័យនៃ​សាកលវិទ្យាល័យ​ត្រាវិញ ​ដោយ​មាន​សកម្មភាពគួរឱ្យចាប់​អារម្មណ៍ និងមានប្រយោជន៍ជាច្រើន។

8-1

8-2

ក្នុងអំឡុងច្រើនឆ្នាំកន្លង សាកលវិទ្យាល័យត្រាវិញ តែងរួមដំណើរ និងទទួលស្វាគមន៍សិស្សានុសិស្សមក​ពី​វិទ្យាល័យនានាទាំងក្នុង និងក្រៅខេត្ត​មកទស្សនា​ ឆ្លងកាត់បទពិសោធន៍ និងពិគ្រោះព័ត៌មាន​ជម្រើសសិស្ស​ តម្រង់ទិសវិជ្ជាជីវៈ ដើម្បីជួយឱ្យសិស្សកាន់តែយល់ច្បាស់​អំពី​មុខ​ជំនាញ​ដែល​ខ្លួនចូលចិត្ត និងតម្រង់ទិសទៅអនាគត។

អ្នក​គ្រូ​ Le Hong Tem គ្រូបង្រៀននៅវិទ្យាល័យ Thai Thanh Hoa - ខេត្ត​កាម៉ាវ ឱ្យដឹង៖ ឆ្លងតាមរយៈការនាំប្អូនៗមកឆ្លងកាត់​បទពិសោធន៍នៅសាកលវិទ្យាល័យត្រាវិញ យើងខ្ញុំ​សង្ឃឹមថាប្អូនៗ​ទទួលបានបទពិសោធន៍ជាក់ស្តែង និងយល់កាន់តែច្បាស់ពីបរិស្ថានអប់រំមហាវិទ្យាល័យ ​ ដើម្បីប្អូនៗមានការជ្រើសរើសមុខ​ជំនាញ​ឱ្យ​បាន​សម​ស្រប​ទៅអនាគត។​

ប្អូន​ Ho Kim Ngan សិស្សវិទ្យាល័យ Thai Thanh Hoa - ខេត្ត​កា​ម៉ាវ​ឱ្យដឹង៖ បន្ទាប់ពី​ដំណើរ​ឆ្លងកាត់បទពិសោធន័នៅសាកលវិទ្យាល័យត្រាវិញ​ ជាពិសេស​បាន​ស្នាក់នៅអន្តេវាសិកដ្ឋានរបស់សាលាមួយ​យប់​ ប្អូនសង្កេត​ឃើញ បន្ទប់នៅអន្តេវាសិកដ្ឋានធំទូលាយ ប្រកបដោយផាសុកភាព និងការរស់នៅរបស់បងៗនិស្សិតក្នុងអន្តេវាសិកដ្ឋានសប្បាយរីករាយណាស់។ ក្រៅ​ពី​នោះ ប្អូន​នៅទាំង​បានលោកគ្រូ អ្នកគ្រូ និងបងៗ​និស្សិតពិគ្រោះដោយអស់ពីចិត្តអំពីបរិស្ថានវិធីសិក្សា​ ក៏ដូចជាវិជ្ជាជីវៈនៅសាកលវិទ្យាល័យត្រាវិញ”។

ប្អូន Mai Thi Que Trinh សិស្សថ្នាក់ទី ១២A2 វិទ្យាល័យ Binh Phuc Nhut - ខេត្តតៀន​យ៉ាង​បានចែករំលែកពីអារម្មណ៍របស់ប្អូន ពេលលើកដំបូងបានឈានជើងចូលកាន់សាកលវិទ្យាល័យត្រាវិញ៖ ប្អូនចាប់អារម្មណ៍ខ្លាំងបំផុត គឺបរិវេណសាលាបៃតង ត្រជាក់ ធំទូលាយ និងភាពស្និទ្ធស្នាលរាក់ទាក់របស់លោក​គ្រូ អ្នក​គ្រូ​ និងបងៗនិស្សិត​នៅទីនេះ។ ប្អូន​បានទៅទស្សនា​នៅតាមមហាវិទ្យាល័យ និងបន្ទប់​ពិសោធន៍ ជួយឱ្យប្អូន​នឹកស្មានឃើញភាពរស់រវើកនៃបរិស្ថានមហាវិទ្យាល័យយ៉ាងដូចម្តេច ហើយប្អូនគប្បីត្រៀម​បម្រុងអ្វីខ្លះ ដើម្បីសិក្សាក្នុងពេលខាងមុខ។​ 

8-3

8-4

8-5

8-6

8-7

ឆ្លង​តាមរយៈការដោះដូរ​ រៀនសូត្រចំណេះ​ដឹង ​និងឆ្លងកាត់បទពិសោធន៍នៃ​សកម្មភាពវិធីសិក្សានៅតាមមហាវិទ្យាល័យគ្រប់គ្រងកិច្ចការរដ្ឋបាលនិងការិយាល័យ មហាវិទ្យាល័យកសិកម្មនិងជល​វប្បកម្ម​ មហាវិទ្យាល័យបច្ចេកទេសនិងបច្ចេកវិទ្យា មហាវិទ្យាល័យសេដ្ឋកិច្ចនិងច្បាប់។ល។ប្អូនសង្កេតឃើញគួរឱ្យចាប់អារម្មណ៍ និងមានប្រយោជន៍ ប្អូន Nguyen Thi Minh Ly សិស្សថ្នាក់ទី១២C៣ វិទ្យាល័យ Lap Vo 2 - ខេត្ត​ដុង​ថាប​ បានឱ្យដឹងដូច្នេះ។​

8-8

8-9

ក្នុង​ថ្ងៃនេះ​ដែរ សាកលវិទ្យាល័យត្រាវិញ បានទទួលថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡានៃខេត្តស្វាយរៀង និងតាកែវ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និងលោកគ្រូ អ្នកគ្រូដែលជានាយកវិទ្យាល័យនៃខេត្តទាំងពីរចំនួន៣០នាក់ បានមកទស្សនកិច្ចនៅ​សាកលវិទ្យាល័យត្រាវិញផងដែរ​។

អត្ថបទ​ដោយ៖ Hanh Nguyen

ប្រែ​សម្រួល​ដោយ៖ Sa Phon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ទទួលស្វាគមន៍សិស្សវិទ្យាល័យជិត៥០០នាក់មកទស្សនានិងឆ្លងកាត់បទពិសោធន៍នៅសាកលវិទ្យាល័យត្រាវិញ