សាកលវិទ្យាល័យត្រាវិញបានកើនឡើង១៦ដងកាំ ក្នុងតារាងចំណាត់ថ្នាក់នៃ Webometrics សម្រាប់បណ្ដាសាកលវិទ្យាល័យនៅវៀតណាម

ក្នុង​​ចំណាត់​ថ្នាក់​​នា​ខែ​មករា​ឆ្នាំ​២០២៣ សាកលវិទ្យាល័យត្រាវិញ​បានបន្តបង្កើនចំណាត់ថ្នាក់របស់ខ្លួនដោយកើនឡើង១៦​កាំ​​បើធៀបនឹងរយៈពេលខែសីហាឆ្នាំ ២០២២ ពោល​គឺ​ជាប់​ចំណាត់​ថ្នាក់​២៦/១៨៤​នៃ​បណ្ដា​សាកល​វិទ្យាល័យ​នៅ​វៀតណាម​ និង​ជាប់​ចំណាត់​ថ្នាក់​២១៦/៤៦៩៣​នៃ​បណ្ដា​សាកលវិទ្យាល័យ​នៅ​អាស៊ីអាគ្នេយ៍​។

Xep-hang-Webometrics

លក្ខខណ្ឌ​នៃ​ការ​ធ្វើ​ចំណាត់​ថ្នាក់​រួម​មាន៖ សន្ទស្សន៍​​នៃ​ការ​​ឥទ្ធិពល​ (Impact Index)​មាន​អត្រា​​៥០% ដែល​កំណត់​អំពី​​ការ​ភាព​ពេញ​និយម​នៃ​គេហទំព័រ និង​ប្រភព​ធនធាន​ឯកសារ​ឌីជីថល​នៃ​គ្រឹះ​ស្ថាន​ឧត្តមសិក្សា។ សន្ទស្សន៍​នៃ​ឧត្តមភាព (Excellence Index)មាន​អត្រា​៤០% និង​ការ​កំណត់​​​​១០%​នៃ​ចំនួន​អត្ថបទ​វិទ្យាសាស្ត្រ​ដែល​បាន​ចុះ​ផ្សាយ​​​និង​ត្រូវ​បាន​​ដក​ស្រង់​ច្រើន​បំផុត​​ក្នុង​វិស័យ​ទាំង​២៧​នៅ​ក្នុង​ប្រព័ន្ធ​របស់​​ Scopus; សន្ទស្សន៍​នៃ​ភាព​បើក​ចំហ (Openness index) មាន​អត្រា​១០%​ដែល​កំណត់​អំពី​​ការ​ដក​ស្រង់​នៃ​​អ្នក​និពន្ធ​កំពូល​ទាំង​៣១០​នៃ​បណ្ដា​គ្រឹះ​ស្ថាន​​ឧត្តម​សិក្សា​នៅ​លើ​ប្រព័ន្ធ​ Google Scholar

នៅ​ក្នុង​ចំណត់​លើក​នេះ Webometrics នៅ​តែ​រក្សា​​វិធីសាស្ត្រ​នៃ​ចំណាត់​ថ្នាក់​ដូច​កាល​ពី​គ្រា​ខែ​សីហា​ឆ្នាំ​២០២២។ ជាក់​ស្តែង​គឺ សម្រាប់​Visibility Index គឺ​មាន​អត្រា​៥០% បន្ទាប់​ទៀត​គឺ​ Excellence Index មាន​អត្រា​៤០% និង​ Transperency Index មាន​អត្រា​១០%។

ក៏​ប៉ុន្តែ នៅ​ក្នុងការ​ធ្វើ​​ចំណាត់​​លើក​នេះ លក្ខខណ្ឌស្ដី​ពី Transperency Index ដែល​កំណត់​អំពី​​ការ​ដក​ស្រង់​នៃ​​អ្នក​និពន្ធ​កំពូល​ទាំង​៣១០​នៃ​បណ្ដា​គ្រឹះ​ស្ថាន​​ឧត្តម​សិក្សា​នៅ​លើ​ប្រព័ន្ធ​ Google Scholar ជំនួស​ឱ្យ​​អ្នកនិពន្ធកំពូល២១០​ដូចនៅក្នុងចំណាត់ថ្នាក់មុន។

នៅក្នុង​​ឆ្នាំ​២០២២ សាកល​វិទ្យាល័យ​ត្រាវិញ​​ទទួល​បាន​នូវ​​ពាន​រង្វាន់​ស្ដី​ពី​បរិវត្តកម្មឌីជីថល​​វៀត​ណាម (VietNam Digital Awards – VDA) សម្រាប់​អង្គភាព​ដែល​ធ្វើ​បរិវត្តកម្ម​ឌីជីថល​ល្អ​បំផុត។

សាកល​វិទ្យាល័យ​ត្រាវិញ​ជាប់​ចំណាត់​ថ្នាក់​ក្រុម​២០០​សាកលវិទ្យាល័យ​ដែល​មាន​បរិស្ថាន​​-​បរិយាកាល​សិក្សា​បៃ​តង​និង​ការ​វិនិយោគ​ប្រកប​ដោយ​ចីរភាព​លើ​ពិភព​លោក​តាម​​តួលេខ​ពី UI GreenMetric Ranking ​​ជា​ច្រើន​ឆ្នាំ​បន្តបន្ទាប់​ និង​ជាប់​ចំណាត់​ថ្នាក់​ក្រុម​​១០០​នៃ WURI Ranking ឆ្នាំ២០២២ ​អំពី​សាកល​វិទ្យាល័យ​ដែល​មាន​ភាព​ឥទ្ធិពល​និង​មា​ន​ការ​រួម​ចំណែក​យ៉ាង​សកម្ម​ចំពោះ​សង្គម។ បច្ចុប្បន្ន​នេះ សាកលវិទ្យាល័យ​ត្រាវិញ​ជា​សាកលវិទ្យាល័យ​​ឋិត​ក្នុង​ក្រុម​សាកលវិទ្យាល័យ​ឈាន​មុខ​គេ​ក្នុង​តំបន់​វាលរាប​ទន្លេគឺវឡុង​ដោយ​មាន​កម្មវិធី​សិក្សា​ចំនួន​១៣​ដែល​បាន​ទទួល​ស្គាល់​អំពី​គុណភាព​បណ្ដុះ​បណ្ដាល​តាម​ស្តង់ដារ FIBAA និង​ AUN-QA, ABET ក៏​ដូច​ជា​កំពុង​ធ្វើ​ការ​ដាក់​ឱ្យ​វាយ​តម្លៃ​ទៅ​លើ​កម្មវិធី​សិក្សា​ផ្សេងៗ​ទៀត​ផង​ដែរ។

 
Webometrics​ គឺ​ជា​តារាង​​​ចំណាត់​ថ្នាក់ធ្វើ​បច្ចុប្បន្នភាព​​​ដោយ​ស្វ័យ​ប្រវត្តិ​​ ដែល​វាយ​តម្លៃ​អំពី​សមត្ថភាព​ធ្វើ​ឌីជីថលកម្ម​និង​ភាព​ពេញ​និយម​ ភាព​ឥទ្ធិពល​អំពី​ប្រភព​ធនធាន​​សិក្សា​របស់​បណ្ដា​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​​​ដោយ​ផ្អែក​ទៅ​លើ​លក្ខខណ្ឌ​​មួយ​ចំនួន​ មាន​ដូច​ជា៖ visibilityindex, openness index, excellence index នៅ​លើ​ប្រព័ន្ធ​ Google Scholar និង​ Scopus។ រៀង​រាល់​​២​ឆ្នាំ​ម្ដង​​ ប្រព័ន្ធ​ Webometrics នឹង​​ចេញ​ចំណាត់​ថ្នាក់​សម្រាប់​បណ្ដា​សាកលវិទ្យាល័យ​ទូទាំង​ពិភព​លោក​ដោយ​ផ្អែក​ទៅ​លើ​សន្ទស្សន៍​អំពី​គេហទំព័រ​​និង​វិទ្យាសាស្ត្រ​របស់​សាកលវិទ្យាល័យ។

 អត្ថបទ​ដោយ៖ Hoang Nam

ប្រែ​សម្រួល​ដោយ៖ Seha Thach