សាកលវិទ្យាល័យត្រាវិញបានកើនឡើង១៦ដងកាំ ក្នុងតារាងចំណាត់ថ្នាក់នៃ Webometrics សម្រាប់បណ្ដាសាកលវិទ្យាល័យនៅវៀតណាម
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 10 កុម្ភៈ 2023
- ចុចដង៖ 215
ក្នុងចំណាត់ថ្នាក់នាខែមករាឆ្នាំ២០២៣ សាកលវិទ្យាល័យត្រាវិញបានបន្តបង្កើនចំណាត់ថ្នាក់របស់ខ្លួនដោយកើនឡើង១៦កាំបើធៀបនឹងរយៈពេលខែសីហាឆ្នាំ ២០២២ ពោលគឺជាប់ចំណាត់ថ្នាក់២៦/១៨៤នៃបណ្ដាសាកលវិទ្យាល័យនៅវៀតណាម និងជាប់ចំណាត់ថ្នាក់២១៦/៤៦៩៣នៃបណ្ដាសាកលវិទ្យាល័យនៅអាស៊ីអាគ្នេយ៍។
លក្ខខណ្ឌនៃការធ្វើចំណាត់ថ្នាក់រួមមាន៖ សន្ទស្សន៍នៃការឥទ្ធិពល (Impact Index)មានអត្រា៥០% ដែលកំណត់អំពីការភាពពេញនិយមនៃគេហទំព័រ និងប្រភពធនធានឯកសារឌីជីថលនៃគ្រឹះស្ថានឧត្តមសិក្សា។ សន្ទស្សន៍នៃឧត្តមភាព (Excellence Index)មានអត្រា៤០% និងការកំណត់១០%នៃចំនួនអត្ថបទវិទ្យាសាស្ត្រដែលបានចុះផ្សាយនិងត្រូវបានដកស្រង់ច្រើនបំផុតក្នុងវិស័យទាំង២៧នៅក្នុងប្រព័ន្ធរបស់ Scopus; សន្ទស្សន៍នៃភាពបើកចំហ (Openness index) មានអត្រា១០%ដែលកំណត់អំពីការដកស្រង់នៃអ្នកនិពន្ធកំពូលទាំង៣១០នៃបណ្ដាគ្រឹះស្ថានឧត្តមសិក្សានៅលើប្រព័ន្ធ Google Scholar។
នៅក្នុងចំណត់លើកនេះ Webometrics នៅតែរក្សាវិធីសាស្ត្រនៃចំណាត់ថ្នាក់ដូចកាលពីគ្រាខែសីហាឆ្នាំ២០២២។ ជាក់ស្តែងគឺ សម្រាប់Visibility Index គឺមានអត្រា៥០% បន្ទាប់ទៀតគឺ Excellence Index មានអត្រា៤០% និង Transperency Index មានអត្រា១០%។
ក៏ប៉ុន្តែ នៅក្នុងការធ្វើចំណាត់លើកនេះ លក្ខខណ្ឌស្ដីពី Transperency Index ដែលកំណត់អំពីការដកស្រង់នៃអ្នកនិពន្ធកំពូលទាំង៣១០នៃបណ្ដាគ្រឹះស្ថានឧត្តមសិក្សានៅលើប្រព័ន្ធ Google Scholar ជំនួសឱ្យអ្នកនិពន្ធកំពូល២១០ដូចនៅក្នុងចំណាត់ថ្នាក់មុន។
នៅក្នុងឆ្នាំ២០២២ សាកលវិទ្យាល័យត្រាវិញទទួលបាននូវពានរង្វាន់ស្ដីពីបរិវត្តកម្មឌីជីថលវៀតណាម (VietNam Digital Awards – VDA) សម្រាប់អង្គភាពដែលធ្វើបរិវត្តកម្មឌីជីថលល្អបំផុត។
សាកលវិទ្យាល័យត្រាវិញជាប់ចំណាត់ថ្នាក់ក្រុម២០០សាកលវិទ្យាល័យដែលមានបរិស្ថាន-បរិយាកាលសិក្សាបៃតងនិងការវិនិយោគប្រកបដោយចីរភាពលើពិភពលោកតាមតួលេខពី UI GreenMetric Ranking ជាច្រើនឆ្នាំបន្តបន្ទាប់ និងជាប់ចំណាត់ថ្នាក់ក្រុម១០០នៃ WURI Ranking ឆ្នាំ២០២២ អំពីសាកលវិទ្យាល័យដែលមានភាពឥទ្ធិពលនិងមានការរួមចំណែកយ៉ាងសកម្មចំពោះសង្គម។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យត្រាវិញជាសាកលវិទ្យាល័យឋិតក្នុងក្រុមសាកលវិទ្យាល័យឈានមុខគេក្នុងតំបន់វាលរាបទន្លេគឺវឡុងដោយមានកម្មវិធីសិក្សាចំនួន១៣ដែលបានទទួលស្គាល់អំពីគុណភាពបណ្ដុះបណ្ដាលតាមស្តង់ដារ FIBAA និង AUN-QA, ABET ក៏ដូចជាកំពុងធ្វើការដាក់ឱ្យវាយតម្លៃទៅលើកម្មវិធីសិក្សាផ្សេងៗទៀតផងដែរ។
Webometrics គឺជាតារាងចំណាត់ថ្នាក់ធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ ដែលវាយតម្លៃអំពីសមត្ថភាពធ្វើឌីជីថលកម្មនិងភាពពេញនិយម ភាពឥទ្ធិពលអំពីប្រភពធនធានសិក្សារបស់បណ្ដាគ្រឹះស្ថានឧត្តមសិក្សាដោយផ្អែកទៅលើលក្ខខណ្ឌមួយចំនួន មានដូចជា៖ visibilityindex, openness index, excellence index នៅលើប្រព័ន្ធ Google Scholar និង Scopus។ រៀងរាល់២ឆ្នាំម្ដង ប្រព័ន្ធ Webometrics នឹងចេញចំណាត់ថ្នាក់សម្រាប់បណ្ដាសាកលវិទ្យាល័យទូទាំងពិភពលោកដោយផ្អែកទៅលើសន្ទស្សន៍អំពីគេហទំព័រនិងវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ។ |
អត្ថបទដោយ៖ Hoang Nam
ប្រែសម្រួលដោយ៖ Seha Thach