ឧទ្ទេសនាមកម្មវិធីចេញទៅសិក្សានៅប្រទេសសាធារណរដ្ឋសហព័ន្ធអាល្លីម៉ង់នៅតាមវិទ្យាល័យនានានៅលើភូមិសាស្រ្តខេត្តត្រាវិញ

TVU - ថ្មីៗនេះ វិទ្យាស្ថានបណ្តុះបណ្តាលអន្តរជាតិ (IEI) - សាកលវិទ្យាល័យត្រាវិញ បានសហការជាមួយនឹងសាកលវិទ្យាល័យ Mobile នៃប្រទេសសាធារណរដ្ឋសហព័ន្ធអាល្លីម៉ង់ បានចាត់តាំងសិក្ខាសាលាដោយផ្ទាល់ គួបផ្សំជាមួយនឹងប្រពន្ធអនឡាញនៅតាមវិទ្យាល័យនានានៅលើភូមិសាស្រ្តខេត្តត្រាវិញ។
IMG 0386-1920x1440

អង្គសិក្ខាសាលាផ្ទាល់បានប្រព្រឹត្តឡើង ដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សថ្នាក់១២នៃវិទ្យាល័យ Nguyen Van Hai, វិទ្យាល័យអនុវត្តគរុកោសល្យ, វិទ្យាល័យ Tieu Can, វិទ្យាល័យ Tra Cu, វិទ្យាល័យ Duong Quang Dong និងវិទ្យាល័យ Duyen Hai

ទន្ទឹមនឹងនោះ ប្អូនៗសិស្សានុសិស្សបានវិទ្យាស្ថានបណ្តុះបណ្តាលអន្តរជាតិនៃសាកលវិទ្យាល័យត្រាវិញ ចែករំលែកអំពីកម្មវិធីចេញទៅសិក្សានៅសាកលវិទ្យាល័យ Mobile នៃប្រទេសសាធារណរដ្ឋសហព័ន្ធអាល្លីម៉ង់ តភ្ជាប់នឹងការដោះដូរតាមអនឡាញ (តាមរយៈប្រពន្ធ Google Meet) ជាមួយនឹងបណ្ឌិត Simone von Boddien ប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិ និងសាស្ត្រាចារ្យ បណ្ឌិត Michael Koch ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ គ្រប់គ្រងកម្មវិធីពាណិជ្ជកម្ម និងនិរន្តរភាពមួយចំនួននៃសាកលវិទ្យាល័យ Moblle

មានសំណួរជាច្រើនរបស់សិស្សវិទ្យាល័យបានលើកឡើងជុំវិញបញ្ហាលក្ខណៈជាប់ជម្រើស គុណភាពកម្មវិធីបណ្តុះបណ្តាល រយៈពេលសិក្សា និងរបៀបបណ្តុះបណ្តាល ថ្លៃសិក្សា អាហារូបករណ៍ ការចំណាយប្រជុំជីវភាព លក្ខណៈហូបចុក ទីស្នាក់នៅ ធ្វើដំណើរទៅមក ឱកាសការងារក្រៅម៉ោងខណៈពេលនៅសិក្សា និងឱកាសការងារនៅប្រទេសអាល្លីម៉ង់ និងប្រទេសនានាទៀតនៅអឺរ៉ុបក្រោយពីបញ្ចប់ការសិក្សាជាដើម។ រាល់ការងឿងឆ្ងល់របស់ប្អូនៗ ត្រូវបានតំណាងសាកលវិទ្យាល័យMobile ស្តាប់និងឆ្លើយបំភ្លឺយ៉ាងគ្រប់សព្វ៕

អត្ថបទដោយ៖ TS-VĐ

ប្រែសម្រួលដោយ៖ So Phune