សិក្ខាសាលាស្តីពីការអភិវឌ្ឍដៃគូនិរន្តរភាពរវាងវៀតណាម និងកាណាដា លើវិស័យបណ្តុះបណ្តាល និងអប់រំវិជ្ជាជីវៈ

សិក្ខាសាលាស្តីពីការអភិវឌ្ឍដៃគូនិរន្តរភាពរវាងវៀតណាម និងកាណាដាលើវិស័យបណ្តុះបណ្តាល និងអប់រំវិជ្ជាជីវៈបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យត្រាវិញចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣។ អង្គសិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាអប់រំអន្តរជាតិនៃរដ្ឋ British Columbia (BCCIE) សមាគមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនៃប្រទេសកាណាដា (CiCan) សាលាឧត្តមសិក្សាសហគមន៍ Nova Scotia (NSCC) សមាគមឧត្តមសិក្សាសហគមន៍វៀតណាម (VACC) និងសាកលវិទ្យាល័យត្រាវិញសហការរៀបចំ។

01-Banner-Hoi-thao-Vie-Can-2023-1920x1610

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់អង្គសិក្ខាសាលា៖ https://vietcanconference.tvu.edu.vn/

អង្គសិក្ខាសាលាបានកត់សម្គាល់ពីភាពជោគជ័យនៃគំរូសាលាឧត្តមសិក្សាសហគមន៍កាណាដានៅវៀតណាម និងពង្រឹងភាពជាដៃគូរវាងវិទ្យាស្ថាន សាកលវិទ្យាល័យនៅកាណាដា និងសមាជិក VACC ក៏ដូចជាបណ្តាគ្រឹះស្ថានឧត្តមសិក្សានៅវៀតណាមផងដែរ។ សិក្ខាសាលានេះគឺជារឹត្តិការណ៍សំខាន់ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកាណាដា។

ក្រៅពីនេះ នេះក៏ជាឱកាសមួយដើម្បីជំរុញសកម្មភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយសក្តានុពលលើវិស័យនានាដែលជាផលប្រយោជន៍របស់ភាគីទាំងឡាយក្នុងវិស័យអប់រំវិជ្ជាជីវៈ និងការអភិវឌ្ឍទីផ្សារការងារ ព្រមទាំងកម្មវិធីផ្លាស់ប្តូរនិស្សិតដែលមានសក្តានុពលផងដែរ។ សិក្ខាសាលានេះនឹងមានការចែកចេញជាវគ្គរាយការណ៍ផ្សេងៗដើម្បីចែករំលែកព័ត៌មានសម្រាប់ភាគីនានាដើម្បីស្វែងយល់ និងអនុវត្តសកម្មភាពសហប្រតិបត្តិការប្រកបដោយសក្តានុពល។

ប្រធានបទដែលបានលើកឡើងក្នុងអង្គសិក្ខាសាលាជុំវិញ៖ ការផ្លាស់ប្តូរឌីជីថលក្នុងការបង្រៀន និងរៀន ការផ្លាស់ប្តូរនិស្សិតនិងការជ្រើសរើសនិស្សិតការអភិវឌ្ឍដៃគូអន្តរជាតិនិរន្តរភាពការផ្សារភ្ជាប់គោលដៅអភិវឌ្ឍសហស្សវត្សរ៍របស់អង្គការសហប្រជាជាតិក្នុងវិស័យអប់រំនិងការអភិវឌ្ឍទំនាក់ទំនងដៃគូក្នុងការអប់រំវិជ្ជាជីវៈ។

02-Banner-tai-tro

អត្ថបទដោយ ៖ Dong Lam

ប្រែសម្រួលដោយ៖ Van Thon