ចូល​រួម​នឹងការ​ចលនា “ពិធីដាំដើមឈើ” ឆ្នាំ ២០២៣ - សមាជិក​សម្ព័ន្ធ​យុវជន​នៃ​សាកល​វិទ្យាល័យត្រាវិញ បានដាំនិងថែទាំដើមឈើជាង ៥.២០០ ដើម

TVU–យោងតាមព័ត៌មានពីសម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញ បានឲ្យដឹងថា ចំនួនដើមឈើដែល​​ដើរ​អង្គាស​ថែ​ទាំ​និង​ដាំ​ថ្មី​ក្នុង​លើក​នេះ​បាន​ជាង ៥.២០០ដើម ក្នុងនោះមានដើមឈើលម្អ​តូច ឈើបៃ​តងនិង​ដើមឈើចម្រុះ​ផ្សេងៗមួយ​ចំនួន​ទៀត​ សកម្មភាព​នេះ​បាន​ទាក់ទាញ​ សមាជិក​សម្ព័ន្ធយុវជន និង​សមាជិកសមាគម​ជាង​ ៤០០នាក់។ កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​​ឡើង​នៅ​ដើម​ខែ​កុម្ភៈ ដើម្បី​ចូល​រួម​​នឹងការ​​ចលនាពិធី​ដាំ​ដើម​ឈើ​តាម​ប្រសាសន៍​របស់​អ៊ំហូ។

tet-trong-cay-1

សម្ព័ន្ធ​យុវជននៃសាកលវិទ្យាល័យ បានដឹកនាំ និងធ្វើការ​ចលនាដល់​សមាជិក​សម្ព័ន្ធ​យុវជន​ និងសមាជិកសមាគមចំណុះ​​គឺ​ម្នាក់ៗ ចូលរួមដាំដើមឈើយ៉ាងតិចបំផុត២ដើម នៅកន្លែងរស់នៅ​ ចំពោះ​សម្ព័ន្ធ​យុវជនមូលដ្ឋានចំណុះ​សាលា​ ដាំបានជាង៤០០ដើម រីឯសម្ព័ន្ធ​យុវជនសាលា​ដាំបាន​ជាង​៥០០ដើម លះមែក និងថែទាំ ដើមឈើបាន​ជាង ៣00 ដើមនៅក្នុងបរិវេណសាលា។ សរុប​ដើមឈើ​ដែល​​បាន​ដាំ​ថ្មី និង​ថែទាំ​បាន​ជាង ៥.២០០​ដើម។

tet-trong-cay-2

លោកស្រី Pham Le Phuong Thao សមាជិកអចិន្រ្តៃយ៍នៃ​សម្ព័ន្ធយុវជនខេត្ត អនុលេខា នៃសម្ព័ន្ធយុវជនសាលា​បានឲ្យដឹងថា៖ ការ​ចលនា​ពិធី​ដាំ​ដើម​ឈើ​បាន​ទាក់​ទាញ​សមាជិកសម្ព័ន្ធយុវជន​ និងយុវជនជាង៤០០នាក់។ សម្មភាពនេះបាន​ប្រព្រឹត្ត​ឡើង​ក្នុង​គោល​បំណង​ចង់​អប់​រំ​និស្សិតអំពីការការពារបរិស្ថាន និង​អនុវត្ត​តាម​ប្រសាសន៍​របស់​អ៊ំហូ។ ឆ្លង​តាម​សកម្មភាព​នេះ​​ក៏​រួមចំណែកបង្កើន​នូវ​ភាព​ស្រស់​ស្អាត​សម្រាប់​បរិវេណ​សាលា​ក៏​ដូច​ជា​នៅ​លំនៅ​ឋាន​ផង​ដែរ​។

ប្អូន​ Ta Thi Yen Nhu សមាជិក​​នៃ​សម្ព័ន្ធ​យុវជន​មហា​វិទ្យាល័យ​ភាសា​បរទេស​បានឲ្យ​ដឹង​ថា “ឆ្លង​តាម​សកម្មភាពនៃពិធីដាំដើមឈើឆ្នាំ ២០២៣ នេះ​បាន​ជួយ​ឲ្យ​ប្អូន​បាន​ដឹង​យ៉ាង​ច្បាស់​ពីកិច្ច​ការពារបរិស្ថានគឺជាភារកិច្ចរបស់យុវជនជំនាន់បច្ចុប្បន្នទន្ទឹម​នឹង​នោះ​​ក៏​ជាសកម្មភាពដែលមានអត្ថន័យ​យ៉ាងជ្រាល​ជ្រៅ​​សម្រាប់​ផ្សព្វ​ផ្សាយ​ដល់​ជនានុជន​ក្នុង​សង្គម​សព្វ​ថ្ងៃ​។

ព័ត៌មាន រូបថត៖ Quoc Khanh - Tin

ប្រែ​សម្រួល​ដោយ៖ Diem Phuc

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ចូល​រួម​នឹងការ​ចលនា “ពិធីដាំដើមឈើ” ឆ្នាំ ២០២៣ - សមាជិក​សម្ព័ន្ធ​យុវជន​នៃ​សាកល​វិទ្យាល័យត្រាវិញ បានដាំនិងថែទាំដើមឈើជាង ៥.២០០ ដើម