ពង្រីកឱកាសសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ Gadjah Mada នៃប្រទេសឥណ្ឌូនេស៊ី

នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ មហាវិទ្យាល័យកសិកម្មនិង​វារី​វប្បកម្ម​ នៃសាកលវិទ្យាល័យត្រាវិញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់កិច្ចសហប្រតិបត្តិការជាមួយមហាវិទ្យាល័យចិញ្ចឹមសត្វនៃសាកលវិទ្យាល័យ Gadjah Mada ប្រទេសឥណ្ឌូនេស៊ី ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ស្រាវជ្រាវវិទ្យាសាស្ត្រ និងគម្រោងអភិវឌ្ឍន៍សហគមន៍។

1-1

អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខានេះ មានលោកសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ, លោកសាស្ត្រាចារ្យ បណ្ឌិត Budi Guntoro ព្រឹទ្ធបុរសនៃមហាវិទ្យាល័យចិញ្ចឹមសត្វនៃសាកលវិទ្យាល័យ Gadjah Mada ប្រទេសឥណ្ឌូនេស៊ី លោកស្រីបណ្ឌិតLe Truc Linh ព្រឹទ្ធបុរសនៃមហាវិទ្យាល័យកសិកម្មនិង​វារីវប្បកម្ម​ ព្រម​ទាំង​លោកគ្រូអ្នកគ្រូ និងនិស្សិតនៃមហាវិទ្យាល័យកសិកម្មនិង​វារីវប្បកម្ម

តំណាងអោយ​មហាវិទ្យាល័យកសិកម្មនិង​វារីវប្បកម្មនៃ​សាកលវិទ្យាល័យត្រាវិញ លោក​ស្រីបណ្ឌិត Le Truc Linh ព្រឹទ្ធបុរសនៃមហាវិទ្យាល័យកសិកម្មនិង​វារីវប្បកម្ម និងលោក​សាស្រ្តាចារ្យ បណ្ឌិត Budi Guntoro ព្រឹទ្ធបុរសនៃមហាវិទ្យាល័យចិញ្ចឹមសត្វ សាកលវិទ្យាល័យ Gadjah Mada បានចុះហត្ថលេខាលើអនុស្សរណៈយោគ​យល់។

1-2

នៅខែកញ្ញា ឆ្នាំ២០២២និស្សិតផ្នែកបសុពេទ្យ នៃសាកលវិទ្យាល័យត្រាវិញបានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនិស្សិតនៅសាកលវិទ្យាល័យ Gadjah Mada

1-3

អនុស្សរណៈយោគយល់នៃកិច្ចសហប្រតិបត្តិការនេះ គឺជាមូលដ្ឋានដើម្បីជួយអោយ​និស្សិត និងលោក​គ្រូ​ អ្នក​គ្រូ​ នៃសាលា​ទាំងពីរមានឱកាសដោះ​ដូរ​ពីបទពិសោធន៍ ចែករំលែកធនធានមនុស្សក្នុងការបង្ហាត់​បង្រៀន ការស្រាវជ្រាវវិទ្យាសាស្ត្រ ការផ្លាស់ប្តូរនិស្សិត និង​គ្រូ​បង្រៀន។ នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ជំហាន​មួយ​ដ៏​សំខាន់ បើក​​ឱកាស​ការងារ​សម្រាប់​និស្សិត នៃ​សាកលវិទ្យាល័យត្រាវិញនៅ​ឆាក​អន្តរជាតិ។ តាមគម្រោងការណ៍ នាពេលខាងមុខនេះ ដេប៉ាតឺម៉ង់ចិញ្ចឹមសត្វ-បសុពេទ្យ នៃមហាវិទ្យាល័យកសិកម្មនិង​វារី​វប្បកម្ម​ នៃ​សាកលវិទ្យាល័យត្រាវិញ នឹងបង្ករ​លក្ខណៈ​អោយ​និស្សិតរបស់​សាលា​ទៅ​សិក្សា និងស្រាវជ្រាវនៅសាកលវិទ្យាល័យ Gadjah Mada តាម​គម្រោងផ្លាស់ប្តូរនិស្សិតរវាងសាលាទាំងពីរ។

មហាវិទ្យាល័យកសិកម្មនិង​វារី​វប្បកម្ម​និយាយ​រួម និងដេប៉ាតឺម៉ង់ចិញ្ចឹមសត្វ-បសុពេទ្យនិយាយ​ដោយ​ឡែក​ តែងបង្ក​លក្ខណៈងាយ​ស្រួល​បំផុត​ដើម្បី​​អោយ​និស្សិតអភិវឌ្ឍន៍ និង​ធ្វើ​សមាហរណកម្មផ្ទាល់​ខ្លួន និងបង្កើន​កិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងនិងក្រៅ​ប្រ​ទេសទៀត​ផង។

1-41-51-6

  លោក​សាស្ត្រាចារ្យបណ្ឌិត Budi Guntoro ព្រឹទ្ធបុរសនៃមហាវិទ្យាល័យចិញ្ចឹមសត្វ នៃសាកលវិទ្យាល័យ Gadjah Mada បានទៅទស្សនាអំពី​ទម្រង់​នៃ​ការដាំដុះ និងចិញ្ចឹមសត្វនៅ​សាកលវិទ្យាល័យត្រាវិញ។

សាកលវិទ្យាល័យ Gadjah Mada (UGM) គឺជាសាកលវិទ្យាល័យមួយ​ដែល​មាន​ចំណាស់ និងធំជាងគេនៅ​ប្រទេសឥណ្ឌូនេស៊ី។​ សាលា​បាន​ជាប់ចំណាត់ថ្នាក់ទី ៣៤ក្នុងចំណោម ១០៥០សាកលវិទ្យាល័យបៃតង និងអភិវឌ្ឍន៍និរន្តរភាព យោងតាមការវាយ​តម្លៃ​ នៃ​UI Greenmetric World University Rankings (នៅ​ខែធ្នូ ឆ្នាំ ២០២២)។ ជាពិសេសទៅ​ទៀត មហាវិទ្យាល័យចិញ្ចឹមសត្វ និងបសុពេទ្យ នៃ UGM កំពុងតែមានការអភិវឌ្ឍន៍យ៉ាងខ្លាំង ទាក់ទាញបក្ខជន​បណ្ឌិត និស្សិត និងលោក​គ្រូ​ អ្នក​គ្រូ​អន្តរជាតិជាច្រើន មកទស្សនា និងសិក្សាស្រាវ​ជ្រាវនៅ​ទី​នេះ។

ព័ត៌មានរូបថតដោយ៖ Tran Thanh Ngan

ប្រែសម្រួលដោយ៖ Diem Phuc