អភិវឌ្ឍដៃគូនិរន្តរភាពរវាងវៀតណាម - កាណាដា លើវិស័យអប់រំ

ប្រភព​អត្ថបទ​៖ កាសែត Thanh Nien

https://thanhnien.vn/phat-trien-doi-tac-ben-vung-giua-viet-nam-canada-trong-linh-vuc-giao-duc-1852302120810156.htm

សិក្ខាសាលាអភិវឌ្ឍដៃគូនិរន្តរភាពរវាងវៀតណាម - កាណាដា លើវិស័យបណ្តុះបណ្តាលនិងអប់រំវិជ្ជាជីវៈ នឹងបានចាត់តាំងឡើងនៅសាកលវិទ្យាល័យត្រាវិញ ចាប់ពីថ្ងៃទី២០ - ២១ ខែមីនា។

អង្គសិក្ខាសាលានេះ អាស្រ័យក្រុមប្រឹក្សាអប់រំអន្តរជាតិនៃរដ្ឋ British Columbia (BCCIE) សមាគមវិទ្យាស្ថាន និងសាកលវិទ្យាល័យនៃប្រទេសកាណាដា (CiCan), សាលាឧត្តមសិក្សាសហគមន៍ Nova Scotia (NSCC), សមាគមឧត្តមសិក្សាសហគមន៍វៀតណាម (VACC) និងសាកលវិទ្យាល័យត្រាវិញរួម​សហការចាត់តាំងឡើង

2-1

សាកលវិទ្យាល័យត្រាវិញ T.V

អង្គសិក្ខាសាលាបានកត់សម្គាល់នៃភាពជោគជ័យរបស់ទម្រង់ឧត្តមសិក្សាសហគមន៍កាណាដានៅវៀតណាម និងជំរុញទំនាក់ទំនងភាពជាដៃគូរវាងវិទ្យាស្ថាន សាកលវិទ្យាល័យនៅកាណាដា និងសមាជិក(VACC) ក៏ដូចជាគ្រឹះស្ថានអប់រំមហាវិទ្យាល័យនានានៅវៀតណាម។ សិក្ខាសាលាជាព្រឹត្តិការណ៍សំខាន់ ដើម្បីអបអរសាទរអនុស្សាវរីយ៍៥០ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការបរទេសរវាងវៀតណាម - កាណាដា។

ទន្ទឹមនឹងនោះ នេះក៏ជាឱកាសដើម្បីជំរុញដំណើរការសកម្មភាពកិច្ចសហប្រតិបត្តិការប្រកបដោយសក្តានុភាពទៅលើវិស័យនានាដែលភាគីទាំងឡាយយកចិត្តទុកដាក់ អំពីអប់រីវិជ្ជាជីវៈ និងអភិវឌ្ឍទីផ្សារការងារ ក៏ដូចជាកម្មវិធីផ្លាស់ប្តូរនិស្សិតដែលមានសក្តានុភាព។ សិក្ខាសាលានេះ នឹងមានរបាយការណ៍ជាច្រើនវគ្គ ត្រូវបានចែករំលែកព័ត៌មានដើម្បីភាគីទាំងឡាយស្វែងយល់ និងអនុវត្តសកម្មភាពសហប្រតិបត្តិការប្រកបដោយសក្តានុភាព។

ប្រធានបទដែលបានលើកឡើងក្នុងសិក្ខាសាលា គឺជុំវិញ៖ ការផ្លាស់ប្តូរឌីជីថលក្នុងការបង្ហាត់បង្រៀននិង​រៀន; ផ្លាស់ប្តូរនិស្សិតនិងជម្រើសសិស្ស;អភិវឌ្ឍដៃគូអន្តរជាតិនិរន្តរភាព; ផ្សារភ្ជាប់ទិសដៅអភិវឌ្ឍសហស្សវត្សរ៍របស់អង្គការសហប្រជាជាតិលើ​វិ​ស័យ​អប់រំ; អភិវឌ្ឍទំនាក់ទំនងដៃគូក្នុងការអប់រំវិជ្ជាជីវៈ។ ព័ត៌មានលម្អិតសូម​ទំនាក់​ទំនង​មក​កាន់ Website ជាផ្លូវការរបស់សិក្ខាសាលា https://vietcanconference.tvu.edu.vn/

ប្រែសម្រួល​ដោយ៖So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អភិវឌ្ឍដៃគូនិរន្តរភាពរវាងវៀតណាម - កាណាដា លើវិស័យអប់រំ