(TVU)- ព្រឹកថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២៣ សម្ព័ន្ធយុវជន- សមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញសហការជាមួយកាសែត Tien Phong បានចាត់តាំងទិវាជួបជុំ “រំឭកគុណនៃអ្នកបរិច្ចាគឈាមវៀត”ជាមួយទិសស្លោក “មួយតំណក់ឈាមបរិច្ចាគទៅ ជួយបានជីវិតមនុស្សម្នាក់រស់នៅ” និងបំផុសចលនាសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី២ ដើម្បីទទួលអំណរកម្មវិធី “ថ្ងៃអាទិត្យក្រហម” លើកទី១៥ឆ្នាំ២០២៣ បានទាក់ទាញនិស្សិតនិងលោកគ្រូ អ្នកគ្រូរាប់រយរូបចូលរួម។
អញ្ជើញចូលរួមកម្មវិធី មានលោក Tu Minh Dien ប្រធានសមាគមកាកបាទក្រហម និងជាអនុប្រធានគណៈចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តខេត្តត្រាវិញ; អ្នកកាសែត Hoa Hoi តំណាងអោយកាសែត Tien Phong ប្រចាំការនៅតំបន់វាលរាបទន្លេគឺវឡុង។ ចំណែកផ្នែកខាងសាកលវិទ្យាល័យត្រាវិញ មានលោកស្រីបណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរង; លោកស្រី Pham Le Phuong Thao អនុលេខាសម័្ពន្ធយុវជនសាលា និងជាប្រធានសមាគមនិស្សិតបានចូលរួម។
លោក Tu Minh Dien ប្រធានសមាគមកាកបាទក្រហម និងជាអនុប្រធានគណៈចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តខេត្តត្រាវិញបានចែករំលែកថា៖ បរិច្ចាគឈាមស្ម័គ្រចិត្តជាមួយសារ “មួយតំណក់ឈាមបរិច្ចាគទៅ ជួយបានជីវិតមនុស្សម្នាក់រស់នៅ” នេះជាសកម្មភាពមួយមានន័យ សរឲ្យឃើញនូវទឹកចិត្តមនុស្សធម៌ដ៏ឧត្តម ទឹកចិត្តស្រឡាញ់មនុស្ស ចិត្តសន្ដោសប្រណី និងការចែករំលែកក្នុងជីវិតរស់នៅ។ ទោះបីវិទ្យាសាស្ដ្របច្ចេកទេសមានការអភិវឌ្ឃខ្លាំងក្លាប៉ុន្តែ សព្វថ្ងៃនេះអ្នកវិទ្យាសាស្ដ្រមិនទាន់ស្រាវជ្រាវរកឃើញនូវសារជាតិណាអាចយកមកជំនួសឈាមបានឡើយ។ មានតែមនុស្សដូចគ្នាទើបអាចអោយនិងទទួលបាន។ ជាងនោះទៅទៀត បរិមាណឈាមដែលបានបរិច្ចាគនៅទូទាំងប្រទេសមិនគ្រប់ផ្គត់ផ្គង់ឆ្លើយតបតាមតម្រូវការព្យាបាលអ្នកជម្ងឺ។ ហេតុនេះហើយបានជាមានករណីជាច្រើនមិនអាចសង្គ្រោះទាន់បាន។ ម៉្លោះហើយ សង្គមតែងយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយនិងចលនាបរិច្ចាគឈាមស្ម័គ្រចិត្តដើម្បីឆ្លើយតបនៃតម្រូវការ ឈាមនាពេលបច្ចុប្បន្ននេះ។
ក្នុងពិធីនេះ សមាគមនិស្សិតសាលាបានតែងតាំងគណៈប្រតិបត្តិការក្លឹបបរិច្ចាគឈាមស្ម័គ្រចិត្តនិងប្រទានប័ណ្ណសរសើរដល់បណ្ដាឯកជនដែលបានចូលរួមវិភាគទានយ៉ាងសកម្មក្នុងសកម្មភាពបរិច្ចាគឈាមនារយៈពេលកន្លងហើយ។
រូបភាពមួយចំនួនក្នុងទិវាជួបជុំបរិច្ចាគឈាមស្ម័គ្រចិត្តឆ្នាំ២០២៣
អត្ថបទដោយ៖ Nhu Binh – Thien Loc
ប្រែសម្រួលដោយ៖ Son Van Dong