ទិវា​“រំឭក​គុណ​នៃអ្នក​បរិច្ចាគ​ឈាម​​វៀត​ឆ្នាំ​២០២៣”

(TVU)- ព្រឹក​ថ្ងៃ​ទី​០៤​ខែ​កុម្ភៈ​ឆ្នាំ​២០២៣ សម្ព័ន្ធ​យុវជន- សមាគម​និស្សិតនៃ​សាកលវិទ្យាល័យ​ត្រា​វិញសហការ​ជា​មួយ​កាសែត Tien Phong  បាន​ចាត់​តាំង​ទិវា​ជួប​ជុំ រំឭក​គុណ​នៃអ្នក​បរិច្ចាគ​ឈាម​​វៀតជា​មួយ​ទិស​ស្លោក មួយ​តំណក់​ឈាម​បរិច្ចាគទៅ ជួយ​បាន​ជីវិត​មនុស្សម្នាក់រស់នៅ និង​បំផុស​ចលនា​សកម្មភាព​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​លើក​ទី​២ ដើម្បី​ទទួល​អំណរ​កម្មវិធី ថ្ងៃ​អាទិត្យ​ក្រហម លើក​ទី​១៥​ឆ្នាំ​២០២៣ បាន​ទាក់​ទាញ​និស្សិត​និងលោក​គ្រូ​ អ្នក​គ្រូ​​រាប់​រយ​រូប​ចូល​រួម។

3-1

អញ្ជើញ​ចូល​រួម​កម្ម​វិធី​ មាន​លោក​ Tu Minh Dien ប្រធាន​សមាគម​កាកបាទ​ក្រហម និង​ជា​អនុប្រធាន​គណៈចលនា​បរិច្ចាគឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ខេត្ត​ត្រាវិញ; អ្នក​កាសែត Hoa Hoi តំណាងអោយ​​កាសែត Tien Phong ប្រចាំ​ការ​នៅ​តំបន់​វាល​រាប​ទន្លេគឺវ​ឡុង។ ចំណែក​ផ្នែក​ខាង​សាកលវិទ្យាល័យ​ត្រាវិញ មាន​លោក​ស្រីបណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរង; លោក​​ស្រី​ Pham Le Phuong Thao អនុលេខាសម័្ពន្ធយុវជន​សាលា និង​ជា​ប្រធានសមាគម​និស្សិត​បាន​ចូល​រួម។

3-2

លោក​ Tu Minh Dien ប្រធាន​សមាគម​កាកបាទ​ក្រហម និង​ជា​អនុប្រធាន​គណៈចលនា​បរិច្ចាគឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ខេត្ត​ត្រាវិញបាន​ចែក​រំលែក​ថា៖​ បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ជា​មួយ​សារ មួយ​តំណក់​ឈាម​បរិច្ចាគ​ទៅ ជួយ​បាន​ជីវិត​មនុស្សម្នាក់រស់នៅ   នេះ​ជា​សកម្មភាព​មួយ​មាន​ន័យ​ សរ​ឲ្យ​ឃើញ​នូវទឹក​​ចិត្ត​មនុស្ស​ធម៌​ដ៏​ឧត្តម ទឹក​ចិត្ត​ស្រឡាញ់​មនុស្ស ចិត្ត​សន្ដោស​ប្រណី និង​ការ​ចែក​រំលែក​ក្នុង​ជីវិតរស់​នៅ។ ទោះ​បី​វិទ្យាសាស្ដ្រ​បច្ចេកទេស​មាន​ការ​អភិវឌ្ឃខ្លាំង​ក្លា​ប៉ុន្តែ​ សព្វថ្ងៃ​នេះ​អ្នក​វិទ្យាសាស្ដ្រ​មិន​ទាន់​ស្រាវ​ជ្រាវ​រក​ឃើញ​នូវ​​សារជាតិ​ណា​អាច​យក​មក​ជំនួស​ឈាម​បានឡើយ។​ មាន​តែ​មនុស្ស​ដូច​គ្នា​ទើប​អាច​អោយ​​និង​ទទួល​បាន។ ជា​ងនោះទៅ​ទៀត បរិមាណ​​ឈាម​ដែល​បាន​បរិច្ចាគ​នៅទូទាំង​ប្រទេស​មិន​គ្រប់ផ្គត់​ផ្គង់​ឆ្លើយ​តប​តាម​តម្រូវ​ការ​ព្យាបាល​អ្នក​ជម្ងឺ។ ហេតុ​នេះ​ហើយ​​បាន​ជាមាន​ករណី​ជា​ច្រើន​មិន​អាច​សង្គ្រោះ​ទាន់បាន។ ម៉្លោះ​ហើយ សង្គម​តែង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ដើម្បី​ឆ្លើយ​តប​នៃតម្រូវ​ការ​ ​ឈាមនា​​ពេល​បច្ចុប្បន្ននេះ។

3-3

3-4

 3-5

3-6

ក្នុង​ពិធី​នេះ សមាគមនិស្សិត​សាលា​បាន​​តែង​តាំង​គណៈ​ប្រ​តិបត្តិការ​​ក្លឹប​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​និង​ប្រទាន​ប័ណ្ណ​សរសើរ​ដល់​បណ្ដា​ឯក​ជន​ដែល​បាន​ចូល​រួម​វិភាគ​ទាន​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​បរិច្ចាគ​ឈាមនារយៈ​​ពេល​កន្លង​ហើយ។

រូប​ភាព​មួយ​ចំនួន​ក្នុង​ទិវាជួប​ជុំ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ឆ្នាំ​២០២៣

3-7

 

3-8

3-9

អត្ថបទដោយ៖ Nhu Binh – Thien Loc

ប្រែសម្រួលដោយ៖ Son Van Dong

 

 

 

 

 

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ទិវា​“រំឭក​គុណ​នៃអ្នក​បរិច្ចាគ​ឈាម​​វៀត​ឆ្នាំ​២០២៣”