គណៈកម្មាធិការបក្សសាលាបញ្ជ្រាបសេចក្តីសម្រេចចិត្តសន្និសីទមជ្ឈិមបក្ខលើកទី៦នីតិកាល១៣
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 23 កុម្ភៈ 2023
- ចុចដង៖ 222
TVU – នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ គណៈកម្មាធិការបក្សសាកលវិទ្យាល័យត្រាវិញ បានចាត់តាំងសន្និសីទសិក្សាស្រាវជ្រាវ និងបញ្ជ្រាបសេចក្តីសម្រេចចិត្តសន្និសីទលើកទី៦ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល១៣នៅសាលប្រជុំD5 មណ្ឌលទី១ នៃសាកលវិទ្យាល័យត្រាវិញ។
អញ្ជើញចូលរួមអង្គសន្និសីទនេះ មានសមមិត្ត Tran Thi Kim Phuong អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សប្លុកស្ថាប័ន និងអាជីវកម្មខេត្តត្រាវិញ; សមមិត្ត Duong Binh Phuong សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សប្លុកស្ថាប័ន និងអាជីវកម្មខេត្តត្រាវិញ; សមមិត្ត Huynh Van Muoi Mot អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មការត្រួតពិនិត្យ ប្រធានការិយាល័យរដ្ឋបាលចម្រុះ រួមជាមួយនឹងសមមិត្តទាំងឡាយក្នុងគណៈប្រតិបត្តិការបក្ខភាគ និងបក្ខជននៃសាកលវិទ្យាល័យត្រាវិញ។
សមមិត្ត Tran Thi Kim Phuong អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សប្លុកស្ថាប័ន និងអាជីវកម្មខេត្តត្រាវិញ
សន្និសីទនេះ ដើម្បីសិក្សា ស្រាវជ្រាវ បញ្ជ្រាប និងផ្សព្វផ្សាយនូវខ្លឹមសារសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋាននៃអង្គសន្និសីទលើកទី៦ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល១៣ ដល់គណៈកម្មាធិការបក្ស អង្គការបក្សគ្រប់លំដាប់ថ្នាក់ និងកម្មាភិបាល និងបក្ខជនគ្រប់រូប។ ស្ថិតលើមូលដ្ឋាននោះ តម្រង់ទិសគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ គណៈ ផ្នែក ក្រសួង និងភូមិភាគបន្តបញ្ជ្រាប និងផ្សព្វផ្សាយទូលំទូលាយក្នុងស្ថាប័ន អង្គភាព អង្គការ និងប្រជាជន; ធ្វើឱ្យទៅជាភាពជាក់ស្តែង កសាងផែនការ កម្មវិធីសកម្មភាពអនុវត្តនូវសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋាននៃអង្គសន្និសីទលើកទី៦ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល១៣ ធានាអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាព រួមចំណែកពាំនាំសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋាននៃសន្និសីទ ទៅក្នុងភាពជាក់ស្តែងឱ្យបានឆាប់រហ័ស និងសម្រេចជោគជ័យនូវទិសដៅដែលបានដាក់ចេញ។
បញ្ជ្រាបនូវសេចក្តីសម្រេចចិត្តនេះ សមមិត្ត Tran Thi Kim Phuong អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សប្លុកស្ថានប័ន និងអាជីវកម្មខេត្តត្រាវិញ បានគូសបញ្ជាក់៖ នេះជាសកម្មភាពប្រជុំជិវកិច្ចនយោបាយមានអត្ថន័យដ៏សំខាន់ ដើម្បីលើកកម្ពស់ការយល់ដឹង ការទទួលខុសត្រួវរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងបក្ខជនទាំងអស់ ក្នុងការផ្សព្វផ្សាយអនុវត្តនូវទស្សនៈ ទិសដៅ ភារកិច្ច និងវិធានការសំខាន់ៗនៃឯកសារសន្និសីទមជ្ឈិមលើកទី៦ នីតិកាល១៣ ទៅក្នុងជីវភាពជាក់ស្តែង រួមចំណែកអនុវត្តជោគជ័យនូវសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។
សមមិត្ត Duong Binh Phuong សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សប្លុកស្ថាប័ន និងអាជីវកម្មខេត្តត្រាវិញ
នៅក្នុងអង្គសន្និសីទនេះ បក្ខជនទាំងឡាយបានស្តាប់សមមិត្ត Duong Binh Phuong សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សប្លុកស្ថាប័ន និងអាជីវកម្មខេត្តត្រាវិញ បានធ្វើរបាយការណ៍ និងបញ្ជ្រាបនូវប្រធានបទជំនាញអំពីសេចក្តីសម្រេចចិត្តលេខ ២៧-NQ/TW ចុះថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពី “បន្តការកសាង និងធ្វើឲ្យសុក្រឹតប្រទេសនីតិរដ្ឋសង្គមនិយមវៀតណាមក្នុងដំណាក់កាលថ្មី”; សេចក្តីសម្រេចចិត្តលេខ ២៨-NQ/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្តីពី "បន្តការផ្លាស់ថ្មីវិធីសាស្រ្តដឹកនាំ កាន់អំណាចរបស់បក្សចំពោះប្រព័ន្ធនយោបាយក្នុងដំណាក់កាលថ្មី"; សេចក្តីសម្រេចចិត្តលេខ ២៩-NQ/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្តីពី "បន្តជំរុញឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មប្រទេសជាតិរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥" និងសេចក្តីសន្និដ្ឋានលេខ ៤៥-KL/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្តីពី "តម្រង់ទិសផែនការមេថ្នាក់ជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០”។
អង្គសន្និសីទ ដើម្បីជួយឱ្យគណៈកម្មាធិការបក្ខគ្រប់លំដាប់ថ្នាក់ និងកម្មាភិបាល បក្ខជនគ្រប់រូប ក្តោបក្តាប់ច្បាស់លាស់នូវខ្លឹមសារសំខាន់ៗ និងចំណុចថ្មីៗក្នុងឯកសារសន្និសីទលើកទី៦ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាល១៣)។ ផ្តើមពីនោះ កសាងកម្មវិធី ផែនការសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តសន្និសីទលើកទី៦ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាល១៣) នៅតាមអង្គភាព ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តទៅក្នុងជីវភាពឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព៕
អត្ថបទដោយ៖Hoang Nam – Hoang Tinh
ប្រែសម្រួលដោយ៖Sa Phone