គណៈកម្មាធិការបក្សសាលាបញ្ជ្រាបសេចក្តីសម្រេចចិត្តសន្និសីទមជ្ឈិមបក្ខលើកទី៦នីតិកាល១៣

TVU – នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ គណៈកម្មាធិការបក្សសាកលវិទ្យាល័យត្រាវិញ​ បានចាត់​តាំង​សន្និសីទសិក្សាស្រាវជ្រាវ និងបញ្ជ្រាប​សេចក្តីសម្រេចចិត្តសន្និសីទលើកទី៦ នៃ​គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល១៣នៅសាលប្រ​ជុំD5 មណ្ឌល​ទី១​ នៃសាកលវិទ្យាល័យត្រាវិញ។

អញ្ជើញចូលរួមអង្គសន្និសីទនេះ មាន​សមមិត្ត​ Tran Thi Kim Phuong អនុលេខា​ប្រ​ចាំ​ការ​នៃ​គណៈកម្មាធិការបក្សប្លុក​ស្ថាប័ន និងអាជីវកម្មខេត្តត្រាវិញ; សមមិត្ត​ Duong Binh Phuong សមាជិកគណៈអចិន្ត្រៃយ៍ និង​ជា​ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សប្លុក​ស្ថាប័ន និងអាជីវកម្មខេត្តត្រាវិញ; សមមិត្ត Huynh Van Muoi Mot អនុលេខាគណៈកម្មាធិការបក្ស ​ ប្រធានគណៈកម្មការត្រួតពិនិត្យ ប្រធានការិយាល័យ​រដ្ឋបាលចម្រុះ រួមជាមួយនឹង​​សមមិត្តទាំងឡាយក្នុងគណៈប្រតិបត្តិការ​បក្ខភាគ និងបក្ខជន​នៃ​សាកលវិទ្យាល័យត្រាវិញ។

4-1

សមមិត្ត Tran Thi Kim Phuong អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សប្លុកស្ថាប័ន និងអាជីវកម្មខេត្តត្រាវិញ

សន្និសីទនេះ ដើម្បីសិក្សា ស្រាវជ្រាវ បញ្ជ្រាប និងផ្សព្វផ្សាយនូវ​​ខ្លឹមសារសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋាននៃអង្គសន្និសីទលើកទី៦ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល១៣ ដល់គណៈកម្មាធិការបក្ស អង្គការបក្សគ្រប់លំដាប់ថ្នាក់ និងកម្មាភិបាល និងបក្ខជន​គ្រប់រូប។ ស្ថិតលើមូលដ្ឋាននោះ តម្រង់ទិសគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ គណៈ ផ្នែក ក្រសួង និងភូមិ​ភាគ​បន្តបញ្ជ្រាប និងផ្សព្វផ្សាយទូលំទូលាយក្នុង​ស្ថាប័ន អង្គភាព អង្គការ និងប្រជាជន; ធ្វើឱ្យទៅជាភាពជាក់ស្តែង កសាងផែនការ កម្មវិធីសកម្មភាពអនុវត្តនូវសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋាននៃអង្គសន្និសីទលើកទី៦ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល១៣ ធានាអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាព រួមចំណែកពាំនាំសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋាននៃ​សន្និសីទ ទៅក្នុងភាពជាក់ស្តែងឱ្យ​បានឆាប់រហ័ស និងសម្រេចជោគជ័យនូវទិសដៅដែលបានដាក់ចេញ។

បញ្ជ្រាបនូវសេចក្តីសម្រេចចិត្តនេះ សមមិត្ត Tran Thi Kim Phuong អនុ​លេខាប្រ​ចាំ​ការ​នៃគណៈកម្មាធិការបក្សប្លុកស្ថាន​ប័ន និងអាជីវកម្មខេត្តត្រាវិញ​ បានគូសបញ្ជាក់៖ នេះជាសកម្មភាពប្រជុំជិវកិច្ចនយោបាយមានអត្ថន័យដ៏សំខាន់ ដើម្បីលើកកម្ពស់ការយល់ដឹង ការទទួលខុសត្រួវរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និង​បក្ខជន​ទាំង​អស់ ក្នុងការផ្សព្វផ្សាយអនុវត្តនូវទស្សនៈ ទិសដៅ ភារកិច្ច និងវិធានការសំខាន់ៗនៃឯកសារសន្និសីទមជ្ឈិមលើកទី៦ នីតិកាល១៣ ទៅក្នុងជីវភាពជាក់ស្តែង រួមចំណែកអនុវត្តជោគជ័យនូវសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។

4-2

សមមិត្ត Duong Binh Phuong សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សប្លុកស្ថាប័ន និងអាជីវកម្មខេត្តត្រាវិញ

នៅក្នុងអង្គសន្និសីទនេះ​ បក្ខជន​ទាំង​ឡាយ​បានស្តាប់សមមិត្ត Duong Binh Phuong សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈឃោសនាអប់រំនៃ​គណៈកម្មាធិការបក្សប្លុកស្ថាប័ន​ និងអាជីវកម្មខេត្តត្រាវិញ​ បានធ្វើរបាយការណ៍ និងបញ្ជ្រាបនូវប្រធានបទជំនាញអំពីសេចក្តីសម្រេចចិត្តលេខ ២៧-NQ/TW ចុះថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពី “បន្តការកសាង និងធ្វើឲ្យសុក្រឹត​ប្រទេសនីតិរដ្ឋសង្គមនិយមវៀតណាមក្នុងដំណាក់កាលថ្មី”; សេចក្តីសម្រេចចិត្តលេខ ២៨-NQ/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្តីពី "បន្តការផ្លាស់ថ្មីវិធីសាស្រ្តដឹក​នាំ ​កាន់​អំណាច​របស់បក្សចំពោះប្រព័ន្ធនយោបាយក្នុងដំណាក់កាលថ្មី"; សេចក្តីសម្រេចចិត្តលេខ​ ២៩-NQ/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្តីពី "បន្តជំរុញ​ឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មប្រទេសជាតិ​រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥" និងសេចក្តីសន្និដ្ឋានលេខ ៤៥-KL/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្តីពី "តម្រង់​ទិសផែនការមេថ្នាក់ជាតិដំណាក់​កាល​ ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០”។

4-3

4-4

អង្គ​សន្និសីទ​ ដើម្បីជួយឱ្យគណៈកម្មាធិការបក្ខគ្រប់​លំដាប់​ថ្នាក់​ និងកម្មាភិបាល បក្ខជនគ្រប់រូប ​ក្តោបក្តាប់​ច្បាស់លាស់​នូវ​ខ្លឹមសារសំខាន់ៗ និងចំណុចថ្មីៗក្នុងឯកសារសន្និសីទ​លើកទី៦ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាល១៣)។ ផ្តើមពីនោះ កសាងកម្មវិធី​ ផែនការសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តសន្និសីទលើកទី៦​ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាល១៣) នៅតាមអង្គភាព ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តទៅក្នុងជីវភាពឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព៕

អត្ថបទ​ដោយ៖Hoang Nam – Hoang Tinh

ប្រែ​សម្រួល​ដោយ៖Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន គណៈកម្មាធិការបក្សសាលាបញ្ជ្រាបសេចក្តីសម្រេចចិត្តសន្និសីទមជ្ឈិមបក្ខលើកទី៦នីតិកាល១៣