លោកបណ្ឌិត Phan Quoc Nghia បានតែងតាំងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ

ប្រភព​ព័ត៌មាន៖ https://www.baotravinh.vn/trong-tinh/tien-si-phan-quoc-nghia-duoc-bo-nhiem-pho-hieu-truong-truong-dai-hoc-tra-vinh-27083.html

នៅរសៀលថ្ងៃទី ០១ ខែមីនា ក្រុមប្រឹក្សាភិបាលនៃ​សាកលវិទ្យាល័យត្រាវិញ (ĐHTV) បានប្រារព្ធពិធីប្រកាស និងប្រ​គល់​សេចក្តីសម្រេចតែងតាំងលោក​បណ្ឌិត Phan Quoc Nghia ជា​សាកលវិទ្យាធិការរង​នៃ​សាកល​វិទ្យាល័យ​ត្រា​វិញ​ អាណត្តិកាល ២០២១ - ២០២៥ តាមសេចក្តីសម្រេចលេខ​ ១១/QĐ-HĐT ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០២៣ របស់ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យត្រាវិញ។

th

​សាកលវិទ្យាធិការរង Phan Quoc Nghia (នៅ​កណ្ដាល) និងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល​ គណៈ​អធិការ​សាលា​ ថតរូបអនុស្សាវរីយ៍។

អញ្ជើញចូលរួមក្នុងពិធីប្រកាស និងប្រគល់​សេចក្តីសម្រេចនេះ មានលោក Le Thanh Binh សមាជិកគណៈអចិន្ត្រៃយ៍នៃ​គណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ​; លោក Tran Hoan Kim ប្រធានក្រុមប្រឹក្សាពិគ្រោះនៃសាកល​វិទ្យាល័យ​ត្រា​វិញ​; លោក​សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យត្រាវិញ; លោក​សាស្ត្រាចារ្យរង​ បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកល​វិទ្យាល័យ​ត្រាវិញ​; និង​ថ្នាក់ដឹកនាំនៃ​មន្ទីរស្ថាប័ន​ខេត្ត; សាកលវិទ្យាធិការរង ព្រម​ទាំង​​ថ្នាក់ដឹកនាំការិយាល័យ មហាវិទ្យាល័យ វិទ្យាស្ថាន មជ្ឈមណ្ឌលនានាចំណុះ​សាលា​។

លោកបណ្ឌិត Phan Quoc Nghia ជាសមាជិកគណៈប្រតិបត្តិការបក្ខភាគនៃសាកល​វិទ្យាល័យ​ត្រាវិញ​ អាណត្តិកាល២០២០ -២០២៥ ​ប្រធានការិយាល័យ​ចាត់​តាំង​ប្រឡងនិង​គ្រប់​គ្រង​ពិន្ទុះ និងជា​លេខាសាខា​បក្ខ​២៧។

ថ្លែងសុន្ទរកថាក្នុងពិធីប្រកាស និងប្រគល់សេចក្តីសម្រេចតែងតាំងនេះ លោក ​Phan Quoc Nghia សាកល​វិទ្យាធិការ​រង បានសន្យាថានឹងអនុវត្តល្អនូវរាល់​​ភារកិច្ចដែលក្រុមប្រឹក្សាភិបាល​សាលា​ ក៏ដូចជាគណៈអធិការ​សាលា​ប្រ​គល់ជូន​​រួមចំណែកធ្វើឱ្យសាកល​វិទ្យាល័យ​ត្រាវិញ​ក្លាយជាសាកលវិទ្យាល័យមួយ​ជឿនលឿននាពេលអនាគត។

ព័ត៌មាន​និង​រូប​ថតដោយ៖ Hong Nhung

ប្រែ​សម្រួល​ដោយ៖ Sa Phone

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន លោកបណ្ឌិត Phan Quoc Nghia បានតែងតាំងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ