បក្ខភាគសាកលវិទ្យាល័យត្រាវិញចូលរួមសន្និសីទតាមប្រព័ន្ធអនឡាញបញ្ជ្រាបប្រធានបទជំនាញឆ្នាំ២០២៣

(TVU) - នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ នៅសាលប្រជុំ D5 បក្ខភាគសាកលវិទ្យាល័យត្រាវិញ បានចូលរួមសន្និសីទតាម​ប្រ​ព័ន្ធអនឡាញបញ្ជ្រាបប្រធានបទជំនាញឆ្នាំ២០២៣ ផ្សារភ្ជាប់ជាមួយនឹងការបូកសរុប ស្ងើចសរសើរនិងជូនរង្វាន់ចំពោះស្នាដៃនិពន្ធ ផ្សព្វផ្សាយលើកទី១ ដំណាក់កាល២០២១ - ២០២៥ អាស្រ័យគណៈកម្មាធិការបក្សខេត្តចាត់តាំងឡើង។
1-1 

ដឹកនាំអង្គសន្និសីទនៅទីតាំងតភ្ជាប់ប្រព័ន្ធសំខាន់ មានសមមិត្ត Lam Minh Dang អនុលេខានៃគណៈកម្មាធិការបក្សខេត្ត និងសមមិត្ត Le Van Han អនុលេខានៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងទីតាំងតភ្ជាប់ប្រព័ន្ធថ្នាក់ស្រុកចំនួន១២ក្នុងទូទាំងខេត្ត។

នៅទីតាំងតភ្ជាប់ប្រព័ន្ធនៃសាកលវិទ្យាល័យត្រាវិញ មានការចូលរួមរបស់សមមិត្ត Duong Binh Phuong សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សប្លុកស្ថាប័ន និងអាជីវកម្មខេត្តត្រាវិញ; គណៈប្រតិបត្តិការបក្ខភាគ និងបក្ខជនទាំងអស់នៃបក្ខភាគសាកលវិទ្យាល័យត្រាវិញ។

1-2

1-3

 ថ្លែងយោបល់បើកអង្គសន្និសីទ សមមិត្ត Lam Minh Dang អនុលេខានៃគណៈកម្មាធិការបក្សខេត្ត​ឱ្យដឹង៖ សន្និសីទបានផ្តល់ជូនបក្ខជននូវខ្លឹមសារសំខាន់ៗនៃសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ទស្សនៈរបស់បក្ស និងខ្លឹមសារមូលដ្ឋានមួយចំនួនអំពីភារកិច្ច វិធានការជំរុញការផ្សារភ្ជាប់ជាមួយនឹងស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត។ ឆ្លងតាមរយៈនោះ អនុវត្តល្អការហាត់ពត់ លត់ដំ ខិតខំកសាងនិងអភិវឌ្ឍស្ថាប័ន អង្គភាព និងភូមិភាគ។

អនុលេខានៃគណៈកម្មាធិការបក្សខេត្ត សំណូមពរបក្ខជនទាំងអស់គប្បីយកចិត្តទុកដាក់ហ្មត់ចត់ក្ដាប់​ច្បាស់​នូវខ្លឹមសារប្រធានបទជំនាញ រួមចំណែកលើកកម្ពស់គុណភាពរបស់សន្និសីទ គុណភាពប្រជុំសាខាបក្ស អនុវត្តអោយ​បាន​ជោគ​ជ័យនូវសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សលើកទី១៣ និងសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អាណត្តិកាល២០២០- ២០២៥។ ​នៅទីតាំងតភ្ជាប់ប្រព័ន្ធសំខាន់ សមមិត្ត Tran Quoc Tuan ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត បានផ្សព្វផ្សាយ បញ្ជ្រាបនូវប្រធានបទជំនាញឆ្នាំ២០២៣ “រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបថហូជីមិញ អំពីពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ ដាស់នូវបំណងប្រាថ្នាកសាងស្រុកកំណើតត្រាវិញអភិវឌ្ឍក្នុងដំណាក់កាលថ្មី” ដោយមានខ្លឹមសារធំៗចំនួន៣៖ “ខ្លឹមសារសំខាន់នៃសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញអំពីពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ និងបំណងប្រាថ្នាអភិវឌ្ឍប្រទេសជាតិរុងរឿង សុភមង្គល”; ពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ បក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្តត្រាវិញអនុវត្តជ័យជម្នះនូវភារកិច្ចបដិវត្តន៍ បង្កកម្លាំងចលករដាស់នូវបំណងប្រាថ្នាកសាងស្រុកកំណើតត្រាវិញអភិវឌ្ឍក្នុងដំណាក់កាលថ្មី” និង “បន្តពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ ដាស់នូវបំណងប្រាថ្នាអភិវឌ្ឍស្រុកកំណើតត្រាវិញអភិវឌ្ឍដំណាក់កាលថ្មី”។ 

តាមផែនការ ចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៥ គណៈកម្មាធិការបក្សខេត្តត្រាវិញ អនុវត្តផ្សព្វផ្សាយ បញ្ជ្រាបនូវប្រធានជំនាញ៖

ប្រធានបទជំនាញឆ្នាំ២០២៣៖ “រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ អំពីពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ ដាស់នូវបំណងប្រាថ្នាកសាងស្រុកកំណើតត្រាវិញអភិវឌ្ឍក្នុងដំណាក់កាលថ្មី”។

ប្រធានបទជំនាញឆ្នាំ២០២៤៖ “រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ អំពីអភិវឌ្ឍសេដ្ឋកិច្ច កសាងជនបទថ្មី; អនុវត្តជឿនលឿន យុត្តិធម៌សង្គម; គិតគូរជីវភាពសម្ភារៈ ស្មារតីដល់ប្រជាជនខេត្តត្រាវិញ”។

ប្រធានបទជំនាញឆ្នាំ២០២៥៖ “រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ អំពីកសាងកងជួរកម្មាភិបាល បក្ខជនមានសីលធម៌បដិវត្តន៍ស្អាតស្អំ មានភាពអង់អាចនយោបាយរឹងប៉ឹង គ្រប់សមត្ថភាពបម្រើមាតុភូមិ បម្រើប្រជាជនក្នុងដំណាក់កាលបច្ចុប្បន្ននេះ”។

អត្ថបទដោយ៖ Hoang Nam – Hanh Nguyen

ប្រែ​សម្រួល​ដោយ៖ So Phune

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បក្ខភាគសាកលវិទ្យាល័យត្រាវិញចូលរួមសន្និសីទតាមប្រព័ន្ធអនឡាញបញ្ជ្រាបប្រធានបទជំនាញឆ្នាំ២០២៣