បង្កើតសមាគមមហាវិទ្យាល័យ - វិទ្យាស្ថាន - សាលាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍នៅតំបន់វាលរាបទន្លេគឺវឡុង

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យរងបណ្ឌិត Nguyen Thai Son នាយកវិទ្យាស្ថានអភិវឌ្ឍន៍ធនធាន និងគណៈប្រតិភូនៃសាកលវិទ្យាល័យត្រាវិញបានចូលរួមសន្និសីទស្ដីពី​ការ​បង្កើតសមាគមមហាវិទ្យាល័យ- វិទ្យា​ស្ថាន - សាលាបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ក្នុងតំបន់វាលរាបទន្លេគឺវឡុង - FISU Mekong Delta បានប្រព្រឹត្តឡើងនៅសាកលវិទ្យាល័យកឹនធើ។ 

2-1

FISU Mekong Delta (Mekong Delta Club of Faculties Institutes Schools Universities of ICT) គឺជាសាខាសមាគមវិជ្ជាជីវៈមួយ ដែល​ចំណុះ​​សមាគម FISU វៀតណាម ដោយ​មានសមាជិកមក​ពី​មហាវិទ្យាល័យ - វិទ្យាស្ថាន - សាលាដែល​បណ្តុះបណ្តាល និងស្រាវជ្រាវលើវិស័យបច្ចេកវិទ្យាព័ត៌មាន និង សារគមនាគមន៍(CNTT-TT)នៅតំបន់វាលរាបទន្លេគឺវឡុង។ សាខាសមាគម FISU​ Mekong Delta ត្រូវបានបង្កើតឡើងក្នុងគោលបំណងជាកន្លែងដើម្បី រួបរួម តភ្ជាប់ តម្រង់ទិស ចែករំលែក ពិគ្រោះ​គ្នា​ទៅវិញ​ទៅ​មក ក្នុងសកម្មភាពបណ្តុះបណ្តាល ស្រាវជ្រាវ ផ្ទេរគម្រោងស្រាវ​ជ្រាវ​ និងសេវាកម្មក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ រវាង​បណ្ដាគ្រឹះស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ នៅ​តំបន់​វាន​រាប​ទន្លេ​គឺវ​ឡុង។

អង្គសន្និសីទ​បាន​ជ្រើសរើសគណៈប្រតិបត្តិការនៃសាខាសមាគម FISU Mekong Delta សម្រាប់អាណត្តិទី១ ឆ្នាំ២០២៣-២០២៥ ដោយ​មានសមាជិកចំនួន​១៤រូប។​ ក្នុង​នោះ​រួមមានប្រធាន១រូប អនុប្រធាន៣រូប និងសមាជិក១០រូប។ អង្គសន្និសីទ​បានតែង​តាំង​លោកបណ្ឌិត​​​Nguyen Huu Hoa សាកលវិទ្យាធិការនៃសាលាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ចំណុះ​សាកលវិទ្យាល័យកឹនធើ​ជាប្រធានសាខាសមាគម; លោកសាស្ត្រាចារ្យរងបណ្ឌិត Nguyen Thai Son នាយកវិទ្យាស្ថានអភិវឌ្ឍន៍ធនធាននៃ​សាកលវិទ្យាល័យត្រាវិញទទួល​តំណែង​ជាអនុប្រធាន។

នៅក្នុងសន្និសីទនេះដែរ​ អ្នក​តំណាង​ទាំងអស់បានបណ្ដាក់​ចេញ​នូវ​ទិសដៅដែល​ត្រូវនឹង​​ធ្វើ​សម្រាប់អាណត្តិកាល​២០២៣-២០២៥។​ រៀបចំសកម្មភាពសម្រាប់​អនុគណៈកម្មាធិការ ផ្នែក​ក្រោម​ចំណុះ និងបណ្តាញទំនាក់ទំនងរបស់សមាគម។ ទន្ទឹមនឹង​នេះ តំណាងនៃ​បណ្ដាអង្គភាពបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងផ្ទេរបច្ចេកវិទ្យា; ការទទួលស្គាល់ និងធានាគុណភាពអប់រំ; កិច្ចសហប្រតិបត្តិការអន្តរជាតិ។

2-2

អត្ថបទ​ដោយ៖​ Duong Ngoc Van Khanh

ប្រែ​សម្រួល​ដោយ៖ Diem Phuc