ប្រតិភូនៃស្ថានអគ្គកុងស៊ុលអាមេរិកប្រចាំការនៅទីក្រុងហូជីមិញមកបំពេញការងារនៅសាកលវិទ្យាល័យត្រាវិញ

(TVU) ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៣មហាវិទ្យាល័យភាសាបរទេស ចំណុះមហាវិទ្យាភាសា​ -​​វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្ត្រ(​សាកលវិទ្យាល័យត្រាវិញ​)​សហការជាមួយក្រុមការងារនៃស្ថានអគ្គ​​កុងស៊ុល​​អាមេរិកប្រចាំ​ការ​នៅទីក្រុងហូជីមិញចាត់តាំងពីធីបើកវគ្គបណ្តុះបណ្ដាល​ "ភាសាអង់គ្លេសតម្រង់ទិសវិជ្ជាជីវៈ​​ EnglishWorks"

IMG 9807

អញ្ជើញ​ចូលរួមពិធីមានលោកសាស្ត្រាចារ្យរង​​បណ្ឌិត Nguyen Minh Hoaសាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ លោកស្រីបណ្ឌិត Ngo So Phe នាយកសាលាភាសា-​ វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្ត្រ(សាកលវិទ្យាល័យត្រាវិញ​); លោកស្រី Natella Svistunova​ អនុព័ន្ធវប្បធម៌នៃ​​ស្ថានអគ្គ​​កុងស៊ុលអាមេរិក;​ លោកស្រី​ Le Thi Kim Muon ​ អ្នកជំនួយការ​​វប្បធម៌នៃស្ថានអគ្គកុងស៊ុល​​អាមេរិក។

3-1

លោកស្រី Natella Svistunovaអនុព័ន្ធវប្បធម៌នៃ​​ស្ថានអគ្គ​​កុងស៊ុលអាមេរិកបានឲ្យដឹងថាកម្មវិធីភាសាអង់គ្លេសតម្រង់ទិសវិជ្ជាជីវៈEnglishWorks ​​គឺ​ជា​គំនិត​ច្នៃ​ប្រឌិត​មួយ​របស់​ការិយាល័យ​ភាសា​អង់​គ្លេស​ក្នុង​តំបន់​ ចំណុះ​ក្រសួង​ការ​បរទេស​អាមេរិក​​ដើម្បី​ផ្ដល់​ឱកាស​សិក្សា​ភាសា​អង់​គ្លេស​និង​បំណិន​វិជ្ជា​ជីវៈ​សម្រាប់​ប្អូន​ៗ​ដែល​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ​។ កម្មវិធី​រួម​មាន​វគ្គ​បណ្តុះ​បណ្ដាល​ភាសា​អង់​គ្លេស​សម្រាប់​វិជ្ជា​ជីវៈ​ បំណិន​ទន់​ បំណិន​ព័ត៌មាន​វិទ្យា​ សហគ្រិនភាព​ ​និង​បំណិន​ស្វែង​រក​ការ​ងារ​។ ឆ្នាំ​នេះរួម​ទាំង​អស់​​មាន​១៨​ថ្នាក់​ចូល​រួម​សិក្សា​កម្មវិធី​នេះ​ដែល​ក្នុង​នោះ​មាន​នៅ​វៀតណាម ឡាវ និង​កម្ពុជា​ ដោយ​សិស្ស​រួម​ទាំង​អស់​គឺ​៥០០រូប។ សម្រាប់​តំបន់​វាល​ទំនាប​ទន្លេ​គឺវ​ឡុង​មាន​៣​ខេត្ត​ចូល​រួម​គឺ​ខេត្ត​ត្រាវិញ គៀង​យ៉ាង​និង​ទៀង​យ៉ាង។​

ក្នុងពិធីបើកវគ្គសិក្សាលោកស្រីបណ្ឌិត Ngo So Phe នាយកសាលាភាសា-​ វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្ត្របានឲ្យដឹងថាតាមលក្ខខណ្ឌនៃកម្មវិធីសាលានឹងជ្រើសរើសសិស្សចំនួន២៥រូបដែលគ្រប់សម្បទាចូលរួមថ្នាក់នេះ។ សាលានឹងបង្កលក្ខណៈងាយស្រួលបំផុតដើម្បីថ្នាក់រៀនបានប្រព្រឹត្តទៅយ៉ាងរលូនដូចដែលកម្មវិធីចង់បាន

លោកស្រីសង្ឃឹមថាប្អូនចូលរៀនឲ្យបានគ្រប់គ្រាន់​ ​ទៀងទាត់​ មានទំនួលខុសត្រួវនិងខិតខំ​​លើកកម្ពស់សមត្ថភាពរៀនដោយខ្លួនឯង​ លើកកម្ពស់សមត្ថភាពស្វែងយល់ឯកសារដើម្បីពេលប្រឡងបញ្ចប់វគ្គយើងនឹងទទួលបាននូវចំណេះដឹងបានយ៉ាងល្អអំពីភាសាអង់គ្លេស​ ទទួលបាននូវបំណិនបម្រើការងារ​​ក៏ដូចជាបំណិនក្នុងការស់នៅបានល្អប្រសើរជាង

3-2

3-3

3-4

កម្មវិធីភាសាអង់គ្លេសតម្រង់ទិសវិជ្ជាជីវៈEnglishWorks ត្រូវ​បាន​មហាវិទ្យាល័យ​ភាសា​បរទេស​ជ្រើស​រើស​និស្សិត​២៥​រូប​ចូល​រួម​។ បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើស​រើស​នឹង​បាន​សិក្សា​ភាសា​អង់​គ្លេស​ចាប់​ពី​ខែ​មករា​ដល់​ខែ​មិថុនា​ឆ្នាំ​២០២៣ ហើយ​បាន​ឧបត្ថម្ភ​​ទាំង​ស្រុង​តាំង​ពី​តម្លៃ​សិក្សា ឯកសារ​នានា​និង​បណ្ដា​សកម្មភាព​ជំនួយ​ផ្សេង​ទៀត៕

3-6

អត្ថបទដោយ៖ Tran Thanh Ngan

ប្រែ​សម្រួល​ដោយ៖ Ngoc Chau