អនុវត្តប្រព័ន្ធថាមពលព្រះអាទិត្យបណ្ដែតក្នុងអណ្ដូងចិញ្ចឹមបង្កងជាលក្ខណៈគ្រួសារ

ថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៣សាកលវិទ្យាល័យត្រាវិញចាត់តាំងសិក្ខាសាលាបង្ហាញអំពីប្រព័ន្ធថាមពលព្រះអាទិត្យបណ្ដែតក្នុងអណ្ដូងចិញ្ចឹមបង្កងជាលក្ខណៈ​​គ្រួសារលើភូមិភាគស្រុកយ្វៀងហាយខេត្តត្រាវិញ។

ក្រុមអ្នកស្រាវជ្រាវរួមមានលោកស្រីបណ្ឌិតTran Thi Ngoc Bichអនុប្រធានវិទ្យាស្ថានបច្ចេកវិទ្យានិងបរិស្ថាន រួមជាមួយនឹងបេក្ខជនបណ្ឌិតNguyen Hoang Lamគ្រូបង្រៀននៅវិទ្យាស្ថានបច្ចេកវិទ្យានិងបរិស្ថានសាកលវិទ្យាល័យត្រាវិញធ្វើបទបង្ហាញពីលទ្ធផលជាបឋមនៃការអនុវត្តប្រព័ន្ធថាមពលព្រះអាទិត្យបណ្ដែតក្នុងអណ្ដូងចិញ្ចឹមបង្កងជាលក្ខណៈ​​គ្រួសារលើភូមិភាគស្រុកយ្វៀងហាយខេត្តត្រាវិញ ដើម្បីជួយឲ្យប្រជាកសិករបន្ថយនូវចំណាយបង្កើនប្រភពចំណូលក្នុងរដូវកាលចិញ្ចឹម។

ក្នុងឱកាសនេះដែរក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់នូវរាល់យោបល់ចូលរួម​​និងបណ្ដាដំណោះស្រាយពីអ្នកឯកទេសអ្នកវិទ្យាសាស្ត្រអភិបាលកររួមនឹងក្រុមគ្រួសារដែលកំពុងចិញ្ចឹមដើម្បីញ៉ាំងគម្រោងការនេះឲ្យបានសុក្រឹតទៀត។ គម្រោងការនេះបានឧបត្ថម្ភដោយក្រុមហ៊ុនភាគហ៊ុនច្នៃ​ប្រ​ឌិត​បៃ​តង​វៀតណាម (GREEN IN)។

4-1

4-2

រូប​ភាព​មួយ​ចំនួន​ដែល​បាន​ពិគ្រោះ​ក្នុង​សិក្ខា​សាលា​នៃ​អ្នក​ចូល​រួម​​ក្នុង​នោះ​រួម​មាន​ ថ្នាក់​ដឹក​នាំ អ្នក​វិទ្យាសាស្ត្រ និង​គ្រួសារ​ដែល​ចិញ្ចឹម​ជលផល

នារសៀលថ្ងៃនៅដែរក្រុមអ្នកស្រាវជ្រាវបានមានពីធីជួបជុំ ដោះដូរយោបល់ជាមួយក្រុមនិស្សិតផ្នែកវារីវប្បកម្មវិស្វកម្មបរិស្ថានគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន។ ឆ្លងតាមពិធីជំនួបនេះនិស្សិតបានស្វែងយល់ពីទម្រង់អនុវត្តប្រភពថាមពលកកើតឡើងវិញក្នុងការធ្វើវារីវប្បកម្មចិញ្ចឹមសត្វនិងចែករំលែកពីវិធីចិញ្ចឹមដែលចំណាយតិច ចំណូលច្រើន។

4-3

បញ្ចប់អង្គសិក្ខាសាលាក្រុមអ្នកស្រាវជ្រាវទទួលបានការគាំទ្រពីសំណាក់អ្នកចូលរួមក៏ដូចជាទទួលបាននូវយោបល់ដ៏ល្អពីក្រុមអ្នកឯកទទេសពីកសិករ ក៏ដូចជាពីនិស្សិតផងដែរ។ ក្រុមអ្នកស្រាវជ្រាវនឹងខិតខំបំពេញនូវកង្វះខាតដើម្បីឲ្យគម្រងនេះឆាប់បានអនុវត្តក្នុងខេត្តត្រាវិញ៕

ពត៌មាន​និង​រូប​ថត៖ Minh Nhut – Ngoc Bich

ប្រែ​សម្រួល​ដោយ៖​ Ngoc Chau

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អនុវត្តប្រព័ន្ធថាមពលព្រះអាទិត្យបណ្ដែតក្នុងអណ្ដូងចិញ្ចឹមបង្កងជាលក្ខណៈគ្រួសារ