សិក្ខាសាលា “ផ្ដើមអាជីពដោយ០ដុង”
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 13 មីនា 2023
- ចុចដង៖ 23
កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ សាកលវិទ្យាល័យត្រាវិញ បានសហការជាមួយគណៈគ្រប់គ្រងគម្រោងអភិវឌ្ឍអាជីវកម្មខ្នាតតូចនិងមធ្យមខេត្តត្រាវិញ(គម្រោង SME ត្រាវិញ) ចាត់តាំងសិក្ខាសាលាក្រោមប្រធានបទ “ផ្ដើមអាជីពដោយ០ដុង” សម្រាប់មុខសញ្ញាផ្ដើមអាជីពលើភូមិសាស្រ្តខេត្តត្រាវិញ។
អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ មានលោកស្រី Nong Thi My Duyenប្រធានដឺប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មនៃសាលាឧត្តមសិក្សាសហគមន៍ Dong Thap, លោក Do Dang Khoa នាយករងអាជីវកម្មឯកជន Thao Minh, លោក Ngo Dinh Khai នាយកក្រុមហ៊ុនចំកាត់ផលិតនិងពាណិជ្ជកម្ម CKC វៀតណាម។ ចំណែកខាងសាកលវិទ្យាល័យត្រាវិញ មានលោក Nguyen Van Vu Anនាយកថ្នាលបណ្ដុះអាជីវកម្មខេត្តត្រាវិញ នាយកមជ្ឈមណ្ឌលផ្លាស់ថ្មីគំនិតច្នៃប្រឌិតនិងផ្ដើមអាជីព ក៏បានចូលរួមផងដែរ។
នៅក្នុងអង្គសិក្ខាសាលានេះ លោក Nguyen Van Vu Anនាយកថ្នាលបណ្ដុះអាជីវកម្មខេត្តត្រាវិញ នាយកមជ្ឈមណ្ឌលផ្លាស់ថ្មីគំនិតច្នៃប្រឌិតនិងផ្ដើមអាជីព ឱ្យដឹង៖ “មនុស្សជាច្រើនតែងយល់ថា ត្រូវការលុយច្រើនដើម្បីផ្ដើមអាជីព ប៉ុន្តែលោកបញ្ជាក់ថា មិត្តទាំងឡាយក៏អាចធ្វើអាជីវកម្មបានដោយមិនទាន់មានដើមទុន ឬមានដើមទុនតិច”។ តាមទស្សនៈរបស់សិស្សនិងនិស្សិតតាំងពីមុនៗមក “ដើមទុន” គឺជាថវិកា ម៉្លោះហើយមិនសូវយកចិត្តទុកដាក់និងប្រើប្រាស់កត្តាផ្សេងៗ នោះគឺយើងប្រើប្រាស់ប្រភពទុនដែលមានស្រាប់ ពោលគឺចំណេះដឹង ពេលវេលា និងទំនាក់ទំនង។ កត្តាទាំងអស់នេះអាចបង្កើតឡើងក្នុងពេលនៅជានិស្សិត ពិសេសជាងទៀតគឺពេលបានចូលរួម workshop សិក្ខាសាលាដែលចែករំលែកអំពីប្រធានបទផ្ដើមអាជីព ដាក់ទុនវិនិយោគ។ល។
នៅក្នុងសិក្ខាសាលា“ផ្ដើមអាជីពដោយ០ដុង” រួមជាមួយរឿងរ៉ាវនិងមេរៀនដែលទទួលបានពីការ បរាជ័យក្នុងដំណើរផ្ដើមអាជីពរបស់អ្នកជំនាញការ បានបំផុសគំនិតដល់ប្អូនៗនិស្សិត។ ទន្ទឹមនឹងវេទិកានេះ ក៏ផ្ដល់ឱកាសសម្រាប់និស្សិតដែលបានចូលរួមក្លាយជាសហការី កម្មសិក្សាការី បានបំពាក់បំប៉ននិងបណ្ដុះបណ្ដាលក្នុងបរិស្ថានធ្វើការជាក់ស្ដែងនៅតាមអាជីវកម្ម។ ក្នុងឱកាសនេះ និស្សិតបានបង្ហាញពីគំនិតផ្ដើមអាជីពរបស់ខ្លួនដើម្បីអ្នកជំនាញការវាយតម្លៃលើភាពអាចយកទៅអនុវត្តបាន ស្នើទិសដៅធ្វើដំណើរ និងផ្ដល់លក្ខណៈដើម្បីនិស្សិតអនុវត្តនូវគំនិតរបស់ខ្លួន។
អត្ថបទដោយ៖ Tran Thanh Ngan
ប្រែសម្រួលដោយ៖ Van Đong