សិក្ខាសាលា “ផ្ដើមអាជីពដោយ០ដុង”

កាលពីព្រឹក​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ ​ឆ្នាំ​២០២៣ សាកលវិទ្យាល័យ​ត្រាវិញ​ បាន​សហការ​ជា​មួយ​គណៈ​គ្រប់គ្រង​គម្រោងអភិវឌ្ឍអាជីវកម្មខ្នាត​តូច​និង​មធ្យម​ខេត្ត​ត្រា​វិញ(គម្រោង SME ត្រាវិញ) ចាត់​តាំង​សិក្ខាសាលា​ក្រោម​ប្រធាន​បទ ផ្ដើម​អាជីព​ដោយ​០ដុង សម្រាប់មុខសញ្ញា​ផ្ដើម​អាជីព​លើភូមិសាស្រ្ត​ខេត្ត​ត្រាវិញ។

អញ្ជើញចូល​រួម​ក្នុងសិក្ខា​សាលានេះ ​មាន​លោក​ស្រី Nong Thi My Duyenប្រធាន​ដឺប៉ាតឺម៉ង់គ្រប់​គ្រង​ពាណិជ្ជកម្មនៃ​សាលាឧត្តមសិក្សាសហគមន៍​ Dong Thap, លោក​ Do Dang Khoa នាយក​រង​អាជីវកម្មឯកជន Thao Minh, លោក​ Ngo Dinh Khai នាយក​ក្រុម​ហ៊ុនចំកាត់ផលិត​និង​ពាណិជ្ជកម្ម CKC វៀត​ណាម។ ចំណែកខាង​សាកលវិទ្យាល័យ​ត្រាវិញ មាន​លោក​ Nguyen Van Vu Anនាយក​ថ្នាលបណ្ដុះ​អាជីវកម្មខេត្ត​ត្រាវិញ នាយក​មជ្ឈមណ្ឌល​ផ្លាស់ថ្មីគំនិតច្នៃប្រឌិតនិង​ផ្ដើម​អាជីព ក៏​បាន​ចូល​រួម​ផង​ដែរ។

5-1

នៅ​ក្នុងអង្គ​សិក្ខាសាលានេះ លោក​ Nguyen Van Vu Anនាយក​ថ្នាលបណ្ដុះអាជីវកម្ម​ខេត្ត​ត្រាវិញ នាយក​មជ្ឈមណ្ឌល​ផ្លាស់ថ្មីគំនិតច្នៃប្រឌិតនិង​ផ្ដើម​អាជីព ​ឱ្យដឹង៖ មនុស្ស​ជា​ច្រើន​តែងយល់​ថា ​ត្រូវ​ការ​លុយ​ច្រើន​ដើម្បី​ផ្ដើម​អាជីព ប៉ុន្តែ​លោកបញ្ជាក់​ថា មិត្ត​ទាំង​ឡាយ​ក៏អាច​ធ្វើ​អាជីវ​កម្មបាន​ដោយ​មិន​ទាន់​មាន​ដើម​ទុន ឬ​មាន​ដើម​ទុន​តិច។ តាមទស្សនៈរបស់សិស្ស​និង​និស្សិតតាំង​ពីមុនៗមក​​ ដើមទុន គឺ​ជា​ថវិកា ម៉្លោះ​ហើយ​មិន​សូវយកចិត្ត​ទុក​ដាក់និង​​ប្រើ​ប្រាស់​​កត្តា​ផ្សេងៗ  នោះ​គឺ​យើង​​ប្រើ​ប្រាស់ប្រភពទុន​ដែល​មាន​ស្រាប់ ពោល​គឺចំណេះ​ដឹង ពេល​វេលា ​និង​ទំនាក់​ទំនង។ កត្តា​ទាំង​អស់​នេះអាច​បង្កើត​ឡើង​ក្នុង​ពេល​នៅ​ជា​និស្សិត ពិសេស​ជាង​ទៀត​គឺ​ពេល​បានចូល​រួម​ workshop សិក្ខា​សាលា​ដែល​ចែក​រំលែក​អំពី​ប្រធាន​បទ​ផ្ដើម​អាជីព ដាក់ទុន​វិនិយោគ។ល។

នៅក្នុងសិក្ខាសាលាផ្ដើម​អាជីព​ដោយ​០ដុងរួមជា​មួយ​រឿង​រ៉ាវ​និង​មេរៀនដែល​ទទួលបាន​ពីការ បរាជ័យ​ក្នុង​ដំណើរ​ផ្ដើម​អាជីពរបស់​អ្នក​ជំនាញការ បាន​បំផុសគំនិត​ដល់ប្អូនៗ​និស្សិត។ ទន្ទឹម​នឹង​វេទិកានេះ ​ក៏​ផ្ដល់​ឱកាស​សម្រាប់​និស្សិត​ដែល​បាន​ចូល​រួម​​​ក្លាយ​ជា​សហការី កម្មសិក្សាការី បានបំពាក់​បំប៉ន​និង​បណ្ដុះ​បណ្ដាលក្នុងបរិស្ថាន​ធ្វើ​ការ​ជាក់​ស្ដែង​នៅ​តាម​អាជីវកម្ម។ ក្នុង​ឱកាស​នេះ និស្សិត​បាន​បង្ហាញពី​គំនិត​ផ្ដើម​អាជីពរបស់​ខ្លួន​ដើម្បី​អ្នក​ជំនាញការ​វាយតម្លៃ​លើ​ភាព​អាច​យកទៅអនុវត្តបាន ស្នើ​ទិស​ដៅធ្វើដំណើរ ​និង​ផ្ដល់​លក្ខណៈដើម្បី​និស្សិត​អនុវត្ត​នូវគំនិត​របស់​ខ្លួន។

5-2

អត្ថបទ​ដោយ៖ Tran Thanh Ngan

ប្រែ​សម្រួល​ដោយ៖ Van Đong

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិក្ខាសាលា “ផ្ដើមអាជីពដោយ០ដុង”