ក្រុមសិល្បៈខ្មែរនៃសាកលវិទ្យាល័យត្រាវិញសម្តែងសិល្បៈខ្មែរណាមបូនៅរដ្ឋ Chhattisgarh ប្រទេសឥណ្ឌា
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 14 មីនា 2023
- ចុចដង៖ 36
ចាប់ពីថ្ងៃទី ១៦ដល់ថ្ងៃទី ១៨ខែកុម្ភៈ ឆ្នាំ២០២៣ក្រុមសិល្បៈខ្មែរនៃសាកលវិទ្យាល័យត្រាវិញបានទៅសម្តែងសិល្បៈនាឱកាសមហោស្រព Ramayan Mandli នៅក្រុង Rajim រដ្ឋ Chattisgarh ប្រទេសឥណ្ឌា។
ក្រុមសិល្បៈខ្មែរនៃសាកលវិទ្យាល័យត្រាវិញចូលរួមសម្ដែងរួមមានសមាជិកទាំងអស់ចំនួន១២រូប ដែលជាគ្រូបង្រៀន និស្សិត និងសិល្បករមកពីខេត្តត្រាវិញ។ ក្រុមសិល្បៈខ្មែរនៃសាកលវិទ្យាល័យត្រាវិញបានចូលរួមសម្តែងសិល្បៈខ្មែរណាមបូក្នុងរយៈពេល ៣រាត្រី រួមមានកម្មវិធីសិល្បៈទាំងអស់ ៩ឈុត (ថ្ងៃទី១៦ខែកុម្ភៈ ដល់ថ្ងៃទី ១៨ខែកុម្ភៈ ឆ្នាំ២០២៣)។ មហោស្រពវប្បធម៌ Magh Punni Mela នៃរដ្ឋ Chattisgarh (ឥណ្ឌា) បានស្វាគមន៍ការសំដែងនៃក្រុមសិល្បៈខ្មែរសាកលវិទ្យាល័យត្រាវិញដោយក្តីរីករាយ ឈុតសម្ដែងទាំងអស់បានរៀបរៀងចងក្រងយ៉ាងប៉ិនប្រសប់ ប្រកបដោយអត្តសញ្ញាណជាតិ។ ក្រុមបានសម្តែងជាច្រើនឈុតដែលដកស្រង់ពីរឿងរាមាយណៈ ហើយទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនទូទាំងប្រទេសឥណ្ឌា។ ដោយតុបតែងសម្លៀកបំពាក់ប្រជាប្រិយ និងការសម្តែងរបស់តួអង្គដូចជាព្រះរាមនិងនាងសេតា សិល្បករវៀតណាមទាំងនេះត្រូវបានការវាយតម្លៃខ្ពស់ និងទាក់ទាញទស្សនិកជនឥណ្ឌាយ៉ាងច្រើនមកទស្សនា និងស្ងើចសរសើរ។
បន្ទាប់ពីការសម្តែងអស់រយៈពេល៣រាត្រី ក្រុមសិល្បៈខ្មែរនៃសាកលវិទ្យាល័យត្រាវិញបានអភិបាលរដ្ឋ Chhattisgarh នៃប្រទេសឥណ្ឌា លោក Bhupesh Baghel ប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ រួមមាននិមិត្តសញ្ញា សៀវភៅវិរៈកថារាមាយណៈ១ក្បាល ជាភាសាហិណ្ឌី និងលិខិតបញ្ជាក់។
ស្ថិតនៅឱកាសនេះ ក្រុមសិល្បៈខ្មែរនៃសាកលវិទ្យាល័យត្រាវិញមានឱកាសដោះដូរ និងសិក្សាស្វែងយល់បន្ថែមពីសំណាក់សិល្បករនៃប្រទេសឥណ្ឌា របៀបសម្ដែងប្រភេទសិល្បៈដែលទាក់ទងទៅនឹងរឿងរាមាយណៈ។ គណៈចាត់តាំង បានរៀបចំជូនក្រុមទៅទស្សនកិច្ចនៅសារមន្ទីរជាតិនៃរដ្ឋ Chhattisgarh ហើយស្វែងយល់បន្ថែមអំពីជីវៈវប្បធម៌ សាសនា និងម្ហូបអាហារនៅក្នុងប្រទេសឥណ្ឌា។
អត្ថបទដោយ៖ VĐ – ĐK
ប្រែសម្រួលដោយ៖ Van Thon