ក្រុមសិល្បៈខ្មែរនៃសាកលវិទ្យាល័យត្រាវិញសម្តែងសិល្បៈខ្មែរ​ណាមបូនៅរដ្ឋ Chhattisgarh ប្រទេសឥណ្ឌា

ចាប់ពីថ្ងៃទី ១៦ដល់ថ្ងៃទី ១៨ខែកុម្ភៈ ឆ្នាំ២០២៣ក្រុមសិល្បៈខ្មែរនៃសាកលវិទ្យាល័យត្រាវិញបានទៅសម្តែងសិល្បៈនា​ឱកាសមហោស្រព Ramayan Mandli នៅក្រុង Rajim រដ្ឋ Chattisgarh ប្រទេសឥណ្ឌា។

6-1

6-2

 

6-3

ក្រុមសិល្បៈ​ខ្មែរនៃសាកលវិទ្យាល័យត្រាវិញចូល​រួម​សម្ដែង​រួម​មាន​សមាជិក​ទាំង​អស់​ចំនួន១២​រូប ដែល​ជាគ្រូបង្រៀន និស្សិត និង​សិល្បករ​មក​ពី​ខេត្ត​ត្រាវិញ។ ក្រុមសិល្បៈ​ខ្មែរនៃសាកលវិទ្យាល័យត្រាវិញ​បានចូលរួមសម្តែងសិល្បៈខ្មែរ​ណាម​បូ​​ក្នុងរយៈពេល ៣រាត្រី រួមមានកម្មវិធីសិល្បៈទាំងអស់ ៩ឈុត (ថ្ងៃទី១៦ខែកុម្ភៈ ដល់ថ្ងៃទី ១៨ខែកុម្ភៈ ឆ្នាំ២០២៣)។ ​មហោស្រពវប្បធម៌ Magh Punni Mela នៃរដ្ឋ Chattisgarh (ឥណ្ឌា) បានស្វាគមន៍ការសំដែងនៃក្រុមសិល្បៈ​ខ្មែរសាកលវិទ្យាល័យ​ត្រាវិញដោយក្តីរីករាយ ឈុតសម្ដែងទាំងអស់បានរៀបរៀងចងក្រងយ៉ាងប៉ិនប្រសប់ ប្រកប​ដោយ​អត្តសញ្ញាណជាតិ។ ក្រុម​​បាន​​សម្តែង​ជា​ច្រើន​ឈុតដែល​​ដក​ស្រង់​ពីរឿង​រាមាយណៈ ហើយ​ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពី​ទស្សនិកជនទូទាំង​ប្រទេស​ឥណ្ឌា។ ដោយ​តុប​តែង​សម្លៀកបំពាក់ប្រជាប្រិយ និងការសម្តែងរបស់តួអង្គដូចជាព្រះរាមនិងនាងសេតា សិល្បករវៀតណាមទាំង​នេះត្រូវបានការ​វាយតម្លៃខ្ពស់ និងទាក់ទាញទស្សនិកជនឥណ្ឌាយ៉ាងច្រើនមកទស្សនា និងស្ងើចសរសើរ។

6-4

បន្ទាប់ពីការសម្តែងអស់រយៈពេល៣រាត្រី ក្រុមសិល្បៈ​ខ្មែរនៃសាកលវិទ្យាល័យត្រាវិញ​បានអភិបាលរដ្ឋ Chhattisgarh នៃប្រទេសឥណ្ឌា លោក Bhupesh Baghel ប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ រួមមាននិមិត្តសញ្ញា​ សៀវភៅវិរៈកថា​រាមាយណៈ១ក្បាល ជាភាសាហិណ្ឌី និងលិខិតបញ្ជាក់។​

ស្ថិត​នៅ​​ឱកាសនេះ ក្រុមសិល្បៈ​ខ្មែរនៃសាកលវិទ្យាល័យត្រាវិញ​មាន​ឱកាស​ដោះ​ដូរ​ និងសិក្សា​ស្វែងយល់បន្ថែមពីសំណាក់​សិល្បករនៃ​ប្រ​ទេស​ឥណ្ឌា របៀប​សម្ដែងប្រ​ភេទ​​សិល្បៈ​ដែលទាក់​ទង​ទៅនឹង​រឿងរាមាយណៈ។ គណៈចាត់តាំង បាន​រៀបចំជូន​ក្រុម​ទៅ​ទស្សនកិច្ចនៅសារមន្ទីរជាតិនៃរដ្ឋ Chhattisgarh ហើយ​ស្វែងយល់បន្ថែមអំពីជីវៈវប្បធម៌ សាសនា និងម្ហូបអាហារនៅក្នុងប្រទេសឥណ្ឌា។

អត្ថបទ​ដោយ៖ VĐ – ĐK

ប្រែសម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ក្រុមសិល្បៈខ្មែរនៃសាកលវិទ្យាល័យត្រាវិញសម្តែងសិល្បៈខ្មែរ​ណាមបូនៅរដ្ឋ Chhattisgarh ប្រទេសឥណ្ឌា