លោកសាស្ត្រាចារ្យរងបណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បានតែងតាំងជាប្រធានសាខាសមាគម VALOMA លើកទី១ អាណត្តិកាល ២០២៣ - ២០២៤
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 15 មីនា 2023
- ចុចដង៖ 18
(TVU) – នៅថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ ២០២៣នៅសាកលវិទ្យាល័យត្រាវិញ បានចាត់តាំងមហាសន្និបាតសាខាសមាគមអភិវឌ្ឍន៍ធនធានមនុស្ស Logistics វៀតណាមនៅតំបន់វាលរាបទន្លេគឺវឡុង លើកទី១ អាណត្តិកាល២០២៣ - ២០២៤។ លោកសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បានតែងតាំងជាប្រធានសាខាសមាគមVALOMA លើកទី១ អាណត្តិកាល២០២៣ - ២០២៤។
អញ្ជើញចូលរួមមហាសន្និបាត មានលោកបណ្ឌិត Le Ngoc Trung សមាជិកគណៈអចិន្ត្រៃយ៍នៃសមាគមអភិវឌ្ឍន៍ធនធានមនុស្ស Logistics វៀតណាម (VALOMA) អគ្គលេខាធិការរងសមាគម VALOMA និងជាវិទ្យាធិការរងនៃអនុមហាវិទ្យាល័យសេដ្ឋកិច្ចកិច្ចការបរទេសក្រុងហូជីមិញ; លោកស្រី Huynh Nhu Nguyet នាយកបណ្តុះបណ្តាល Valocen នាយកសាលាអាកាសចរណ៍ និងLogistics វៀតណាមនិងលោកសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ មួយអន្លើដោយអាជីវកម្ម ក្រុមហ៊ុន និងសមាជិកនៃសាខាសមាគមVALOMA ។
មហាសន្និបាតបានអនុម័តលក្ខន្តិកៈសកម្មភាពរបស់សមាគម; ផែនការអនុវត្តការងារ ទិសដៅ និងភារកិច្ចអាណត្តិកាល២០២៣ - ២០២៤។ លើកសំណើទិសដៅអភិវឌ្ឍប្រភពធនធានមនុស្ស Logistics មានគុណភាពនៅតំបន់វាលរាបទន្លេគឺវឡុង។
ទន្ទឹមនឹងនោះ ស្នើយន្តការសកម្មភាពមួយចំនួនរបស់អង្គភាពនានា និងលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់សមាជិកនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស Logistics និងសំណើវិធានការជាក់ស្ដែង ដើម្បីជំរុញផ្នែក Logistics អភិវឌ្ឍន៍ សមាហរណកម្មក្នុងតំបន់និងអន្តរជាតិ ដើម្បីតាមឱ្យទាន់កម្រិតវិទ្យាសាស្ត្រ - បច្ចេកវិទ្យារបស់ពិភពលោក។
មហាសន្និបាតបានតែងតាំងគណៈប្រតិបត្តិការរួមមានសមាជិក៥រូប។ ក្នុងនោះ សាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញជាប្រធានសាខាសមាគម; លោក Le Tien Cong អគ្គនាយករងនៃក្រុមហ៊ុនភាគហ៊ុនកំពង់ផែកឹងធើ និងលោក Luong Thanh Long នាយកសាខាប្រៃសណីយ៍ Viettel ត្រាវិញ ជាអនុប្រធានសាខាសមាគម អាណត្តិកាល ២០២៣ - ២០២៤។
អត្ថបទដោយ៖ Nhut Duy
ប្រែសម្រួលដោយ៖ Sa Phone