លោកសាស្ត្រាចារ្យរងបណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បានតែងតាំងជាប្រធានសាខាសមាគម VALOMA លើកទី១ អាណត្តិកាល ២០២៣ - ២០២៤

(TVU) – នៅថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ ២០២៣នៅសាកលវិទ្យាល័យត្រាវិញ បាន​ចាត់​តាំង​មហាសន្និបាតសាខាសមាគមអភិវឌ្ឍន៍ធនធានមនុស្ស Logistics វៀតណាមនៅតំបន់វាល​រាប​ទន្លេ​គឺវ​ឡុង​ លើក​ទី​១ អាណត្តិកាល​២០២៣ - ២០២៤។ ​លោក​សាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃ​សាកលវិទ្យាល័យត្រាវិញ បានតែងតាំងជាប្រធានសាខាសមាគម​VALOMA​ លើក​ទី​១ អាណត្តិកាល​២០២៣ - ២០២៤។

7-1

អញ្ជើញចូលរួមមហាសន្និបាត ​មានលោកបណ្ឌិត Le Ngoc Trung សមាជិកគណៈអចិន្ត្រៃយ៍នៃសមាគមអភិវឌ្ឍន៍ធនធានមនុស្ស ​Logistics វៀតណាម (VALOMA) អគ្គលេខាធិការរងសមាគម VALOMA និង​ជាវិទ្យាធិការ​រងនៃ​អនុមហាវិទ្យាល័យ​​សេដ្ឋកិច្ច​កិច្ចការបរទេសក្រុងហូជីមិញ; លោកស្រី Huynh Nhu Nguyet នាយកបណ្តុះបណ្តាល Valocen នាយកសាលាអាកាសចរណ៍ និង​Logistics វៀតណាមនិងលោកសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ មួយអន្លើដោយអាជីវកម្ម ក្រុមហ៊ុន និងសមាជិកនៃសាខាសមាគម​VALOMA

មហាសន្និបាតបានអនុម័តលក្ខន្តិកៈ​សកម្ម​ភាព​របស់សមាគម; ផែនការអនុវត្ត​ការងារ​ ទិសដៅ និងភារកិច្ចអាណត្តិកាល២០២៣ - ២០២៤។ លើកសំណើទិសដៅអភិវឌ្ឍប្រភពធនធានមនុស្ស Logistics មានគុណភាព​នៅតំបន់វាល​រាប​ទន្លេ​គឺវ​ឡុង​។

ទន្ទឹមនឹងនោះ ស្នើយន្តការសកម្មភាពមួយចំនួនរបស់អង្គភាពនានា និងលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់សមាជិកនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស Logistics និងសំណើវិធានការជាក់ស្ដែង​ ដើម្បីជំរុញផ្នែក Logistics អភិវឌ្ឍន៍​ សមាហរណកម្មក្នុង​តំបន់និងអន្តរជាតិ ដើម្បីតាមឱ្យទាន់កម្រិត​វិទ្យាសាស្ត្រ - បច្ចេកវិទ្យារបស់ពិភពលោក។

7-2

មហាសន្និបាត​បានតែងតាំងគណៈប្រតិបត្តិការរួម​មានសមាជិក៥រូប។ ក្នុង​នោះ សាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រា​វិញ​ជាប្រធានសាខា​សមាគម; លោក Le Tien Cong អគ្គនាយករងនៃក្រុមហ៊ុនភាគហ៊ុនកំពង់ផែកឹងធើ និងលោក Luong Thanh Long នាយកសាខាប្រៃសណីយ៍ Viettel ត្រាវិញ​ ជាអនុប្រ​ធាន​សាខាសមាគម អាណត្តិកាល ២០២៣ - ២០២៤។

អត្ថបទ​ដោយ៖ Nhut Duy

ប្រែ​សម្រួល​ដោយ៖ Sa Phone