សាកលវិទ្យាល័យត្រាវិញ ផ្តល់ជូនអាហារូបករណ៍ថ្នាក់អនុបណ្ឌិត "ចាំងពន្លឺសុបិនពានរង្វាន់បាល់មាស" ដល់កីឡាការិនី Huynh Nhu
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 16 មីនា 2023
- ចុចដង៖ 30
នាថ្ងៃទី ២២ ខែកុម្ភៈ សាកលវិទ្យាល័យត្រាវិញបានប្រគល់ជូនអាហារូបករណ៍ "ចាំងពន្លឺសុបិនពានរង្វាន់បាល់មាស" ដល់កីឡាការិនីHuynh Nhu ប្រធានក្រុមបាល់ទាត់នារីវៀតណាម។
អញ្ជើញចូលរួមក្នុងកម្មពិធីនេះមាន លោកសាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh លេខាគណៈកម្មាធិការបក្ខភាគ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យត្រាវិញ និងលោកសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ ព្រមទាំងតំណាងថ្នាក់ដឹកនាំការិយាល័យ អង្គភាព មហាវិទ្យាល័យសម្ព័ន្ធយុវជន-សមាគមនិស្សិតសាលា និងក្រុមគ្រួសារកីឡាការិនី Huynh Nhu។
លោកសាស្ត្រាចារ្យរងបណ្ឌិត Pham Tiet Khanh លេខាគណៈកម្មាធិការបក្ខភាគប្រធានក្រុមប្រឹក្សាភិបាលសាលាបានមានប្រសាសន៍ថា អាហារូបករណ៍ពេញលេញគឺជាអំណោយពិសេសដើម្បីផ្តល់កិត្តិយសដល់កីឡាការិនីដែលមានទេពកោសល្យរបស់ខេត្តត្រាវិញនិងលើកទឹកចិត្តដល់ស្នាដៃរបស់កីឡាការិនី HuynhNhu ដែលសម្រេចបានក្នុងសកម្មភាពកីឡា។
លោកសង្ឃឹមថាអាហារូបករណ៍នេះ Huynh Nhu រក្សាទំនាក់ទំនងខ្ជាប់ជាមួយនឹងសាលាបន្ទាប់ពីបញ្ចប់ដំណាក់កាលអាជីពជាកីឡាការិនី។ សាកលវិទ្យាល័យត្រាវិញនឹងបង្ករលក្ខណៈងាយស្រួលបំផុតសម្រាប់នាងក្នុងការបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងការអប់រំនៅឯសាលា។
អាហារូបករណ៍ “ចាំងពន្លឺសុបិនពានរង្វាន់បាល់មាស” - ជាអាហារូបករណ៍ពេញលេញសម្រាប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងការអប់រំដែលសាលាប្រគល់ជូនដល់ Huynh Nhu ដោយតម្លៃទឹកប្រាក់នៃអាហារូបករណ៍ជាង១00លានដុង។ នេះជារង្វាន់លើកទឹកចិត្តខាងស្មារតីសម្រាប់កីឡាករវ័យក្មេងវៀតណាមនិយាយរួម និងកីឡាការិនីនិយាយដោយឡែក ដែលសាកលវិទ្យាល័យត្រាវិញប្រគល់ជូន។ សាលាមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលរបស់ Huynh Nhu សម្រេចបានហើយសង្ឃឹមថានាងនឹងបន្តផ្តល់នូវកម្លាំងចិត្តក្នុងការបំផុសគំនិតសម្រាប់បច្ឆាជនជំនាន់ក្រោយ។
Huynh Nhu បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យត្រាវិញដែលបានផ្ដល់អាហារូបករណ៍ដ៏មានតម្លៃនេះដល់នាង និងបង្កលក្ខណៈងាយស្រួលសម្រាប់នាងក្នុងការបន្តការសិក្សានៅសាលានាពេលអនាគត។ ក្នុងឱកាសនេះ Huynh Nhu បានចែករំលែកដំណើររបស់នាងក្នុងអាជីពបាល់ទាត់ ក៏ដូចជាការលំបាក និងបញ្ហាប្រឈមដែលនាងបានជួបប្រទះ។ Huynh Nhu ក៏បានលើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំសិក្សា និងហាត់ប្រាណដើម្បីសម្រេចគោលបំណងរបស់ខ្លួន។
នៅក្នុងពិធីនេះ Huynh Nhu បានជូនដល់សាកលវិទ្យាល័យត្រាវិញ នូវអាវដែលនាងពាក់ក្នុងការប្រកួតឈ្នះ និងទទួលបានសិទ្ធិចូលរួមការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៣។ នេះជាអំណោយដ៏មានអត្ថន័យក្នុងការទទួលស្គាល់ការខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់នាងជាមួយកីឡាបាល់ទាត់និយាយដោយឡែក និងកីឡាវៀតណាមនិយាយរួម។ .
សាកលវិទ្យាល័យត្រាវិញនឹងតាំងបង្ហាញនូវពានរង្វាន់ និងវត្ថុអនុស្សាវរីយ៍របស់កីឡាការិនី Huynh Nhu បានជូនសាលានៅក្នុងបន្ទប់ដាច់ដោយឡែកមួយ ក្នុងនោះមានអាវ ដែលនាងពាក់ក្នុងការប្រកួតឈ្នះ និងទទួលបានសិទ្ធិចូលរួមការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៣។
អត្ថបទដោយ៖ Ngan ២០០៣ - Hai Nam
ប្រែសម្រួលដោយ៖ Diem Phuc