កិច្ចពិភាក្សាស្តីពី Logistics និងពាណិជ្ជកម្មអេឡិចត្រូនិក

(TVU) – នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ សាកលវិទ្យាល័យត្រាវិញបានរៀបចំកិច្ចពិភាក្សាស្តីពីLogistics និងពាណិជ្ជកម្មអេឡិចត្រូនិក។ លោកបណ្ឌិត Neil Hart, សាកលវិទ្យាល័យ New South Wales, Australia គឺជាវាគ្មិននៃកិច្ចពិភាក្សា។

ផ្នែកខាងសាកលវិទ្យាល័យត្រាវិញ មានការ​អញ្ជើញ​ចូល​រួមនៃ លោក​ស្រី​បណ្ឌិតThach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ; លោកស្រី​បណ្ឌិត Le Thi Thu Diem នាយកមជ្ឈមណ្ឌល Logistics និងពាណិជ្ជកម្មអេឡិចត្រូនិករួមជាមួយនឹងតំណាងស្ថាប័ន ការិយាល័យ​ និងនិស្សិតថ្នាក់​បរិញ្ញាបត្រ Logistics និងពាណិជ្ជកម្មអេឡិចត្រូនិក ជាង១00នាក់បានចូលរួមបាន​ចូល​រួម​ផង​ដែរ​។

9-1

លោក​ស្រី​បណ្ឌិតThach Thi Dan សាកលវិទ្យាធិការរងបានចែករំលែកថា៖ សាកលវិទ្យាល័យត្រាវិញគឺជាសាកល​វិទ្យាល័យរដ្ឋមួយក្នុងចំណោមសាកលវិទ្យាល័យរដ្ឋឈាន​មុខ​ ក្នុងការបណ្តុះបណ្តាលផ្នែកLogisticsនិងគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់តាម​ទម្រង់ CO-OP (Co-operative Education Programs)។ នេះគឺជាកម្មវិធីមួយ​ដែលមានទំនាក់ទំនងបណ្តុះបណ្តាលជាមួយសហគ្រាសធំៗ​ក្នុងឧស្សាហកម្មរួមវិស័យ ដោយមាន១/៣ ពេលវេលានៃ​ការ​បណ្តុះបណ្តាលអនុញ្ញាតឱ្យនិស្សិតធ្វើការនៅសហគ្រាស​ក្នុងនាមដូច​ជាបុគ្គលិកំពុង​លំហាត់​ការ​ងារ។ និស្សិតទទួលបានជំនាញវិជ្ជាជីវៈជាក់ស្តែងក្នុងការងារ និង​បង្កើនឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សារបស់​ខ្លួន។

9-2

ក្នុង​កិច្ច​ពិភាក្សា​ លោកបណ្ឌិត Neli Hart - ​អ្នកឯកទេសដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យ Logistics និង ពាណិជ្ជកម្មអេឡិចត្រូនិក ចែករំលែកបញ្ហាមួយចំនួនអំពី Logistics និងការគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ ក៏​ដូច​ជា​ផលប៉ះពាល់ពីរោគរាតត្បាត Covid លើផ្នែក​​ Logisticsធ្វើឲ្យបង្អាក់ដល់ប្រព័ន្ធផ្គត់ផ្គង់ទូទាំងពិភពលោក ព្រមទាំងលើកឡើងនូវក្ដីរំពឹង​ទុក​នៃវិស័យ Logisticsក្នុងដំណាក់កាលបច្ចុប្បន្ន ជាពិសេសនៅប្រទេសវៀតណាមជាទូទៅ និង​តំបន់វាលរាបទន្លេគឺវឡុងនិយាយ​ដោយ​ឡែក។

បញ្ហានៃការគ្រប់គ្រងសារពើភ័ណ្ឌកកឃ្លាំងគឺ Just in time (J.I.T.) និង Just in case (J.I.C.) សម័យ Covid នាំឱ្យមានការគិតឡើងវិញអំពីអត្ថប្រយោជន៍របស់ JIC យុទ្ធសាស្រ្តគ្រប់គ្រងសារពើភ័ណ្ឌកកឃ្លាំង ដំណោះស្រាយប្រព័ន្ធផ្គត់ផ្គង់ទូទាំងពិភពលោកក្នុងករណីបន្ទាន់ ខណៈពេលដែលពិភពលោកទាំងមូលធ្លាក់ក្នុងភាពទល់ច្រកច្រើនខែកន្លង។

លោកបណ្ឌិត Neli Hart បន្តថា៖ ប្រព័ន្ធផ្គត់ផ្គង់មុនពេលមានរោគរាតត្បាត ច្រើនតែផ្តោតលើការទិញវត្ថុធាតុដើម និងសមាសធាតុក្នុងតម្លៃទាបបំផុតដែលអាច ដោយមិនគិតពីប្រភពដើមរបស់វាជាអ្វី។ អ្នកគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់កំពុងធ្វើពិពិធកម្មមូលដ្ឋានអ្នកផ្គត់ផ្គង់របស់ពួកគេ។ មនុស្សជាច្រើនគ្រាន់តែពឹងផ្អែកលើអ្នកផ្គត់ផ្គង់តែម្នាក់ ឬពីរប៉ុណ្ណោះសម្រាប់ប្រព័ន្ធផ្គត់ផ្គង់របស់ពួកគេ ដែលមានដំណើរការបានល្អមុនឆ្នាំ២០២០។ គិតត្រឹមឆ្នាំ២០២០ យុទ្ធសាស្ត្រនេះផ្តោតលើហានិភ័យទៅលើអ្នកផ្គត់ផ្គង់មួយចំនួនតិច។ ឥឡូវនេះ អ្នកគ្រប់គ្រងការទិញទំនងជាបង្កើនបញ្ជីអ្នកផ្គត់ផ្គង់ជំនួស និងបម្រុងបន្ថែមអ្នកផ្គត់ផ្គង់របស់ពួកគេ។

កិច្ចពិភាក្សាគឺ​ជា​ឱកាស​សម្រាប់​ដោះ​ដូរ​យោបល់​នៃ​ចំណេះ​ដឹង​ល្អៗ​ សម្រាប់​គ្រូ​បង្រៀន​ និងនិស្សិតអំពី​បញ្ហា​ និងបទពិសោធន៍ជាក់ស្តែងលើប្រព័ន្ធផ្គត់ផ្គង់ក្នុងតថភាព​បច្ចុប្បន្ន។

9-3

អត្ថបទដោយ៖ Tran Thanh Ngan

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កិច្ចពិភាក្សាស្តីពី Logistics និងពាណិជ្ជកម្មអេឡិចត្រូនិក