កិច្ចពិភាក្សាស្តីពី Logistics និងពាណិជ្ជកម្មអេឡិចត្រូនិក
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 16 មីនា 2023
- ចុចដង៖ 31
(TVU) – នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ សាកលវិទ្យាល័យត្រាវិញបានរៀបចំកិច្ចពិភាក្សាស្តីពីLogistics និងពាណិជ្ជកម្មអេឡិចត្រូនិក។ លោកបណ្ឌិត Neil Hart, សាកលវិទ្យាល័យ New South Wales, Australia គឺជាវាគ្មិននៃកិច្ចពិភាក្សា។
ផ្នែកខាងសាកលវិទ្យាល័យត្រាវិញ មានការអញ្ជើញចូលរួមនៃ លោកស្រីបណ្ឌិតThach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ; លោកស្រីបណ្ឌិត Le Thi Thu Diem នាយកមជ្ឈមណ្ឌល Logistics និងពាណិជ្ជកម្មអេឡិចត្រូនិករួមជាមួយនឹងតំណាងស្ថាប័ន ការិយាល័យ និងនិស្សិតថ្នាក់បរិញ្ញាបត្រ Logistics និងពាណិជ្ជកម្មអេឡិចត្រូនិក ជាង១00នាក់បានចូលរួមបានចូលរួមផងដែរ។
លោកស្រីបណ្ឌិតThach Thi Dan សាកលវិទ្យាធិការរងបានចែករំលែកថា៖ សាកលវិទ្យាល័យត្រាវិញគឺជាសាកលវិទ្យាល័យរដ្ឋមួយក្នុងចំណោមសាកលវិទ្យាល័យរដ្ឋឈានមុខ ក្នុងការបណ្តុះបណ្តាលផ្នែកLogisticsនិងគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់តាមទម្រង់ CO-OP (Co-operative Education Programs)។ នេះគឺជាកម្មវិធីមួយដែលមានទំនាក់ទំនងបណ្តុះបណ្តាលជាមួយសហគ្រាសធំៗក្នុងឧស្សាហកម្មរួមវិស័យ ដោយមាន១/៣ ពេលវេលានៃការបណ្តុះបណ្តាលអនុញ្ញាតឱ្យនិស្សិតធ្វើការនៅសហគ្រាសក្នុងនាមដូចជាបុគ្គលិកំពុងលំហាត់ការងារ។ និស្សិតទទួលបានជំនាញវិជ្ជាជីវៈជាក់ស្តែងក្នុងការងារ និងបង្កើនឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សារបស់ខ្លួន។
ក្នុងកិច្ចពិភាក្សា លោកបណ្ឌិត Neli Hart - អ្នកឯកទេសដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យ Logistics និង ពាណិជ្ជកម្មអេឡិចត្រូនិក ចែករំលែកបញ្ហាមួយចំនួនអំពី Logistics និងការគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ ក៏ដូចជាផលប៉ះពាល់ពីរោគរាតត្បាត Covid លើផ្នែក Logisticsធ្វើឲ្យបង្អាក់ដល់ប្រព័ន្ធផ្គត់ផ្គង់ទូទាំងពិភពលោក ព្រមទាំងលើកឡើងនូវក្ដីរំពឹងទុកនៃវិស័យ Logisticsក្នុងដំណាក់កាលបច្ចុប្បន្ន ជាពិសេសនៅប្រទេសវៀតណាមជាទូទៅ និងតំបន់វាលរាបទន្លេគឺវឡុងនិយាយដោយឡែក។
បញ្ហានៃការគ្រប់គ្រងសារពើភ័ណ្ឌកកឃ្លាំងគឺ Just in time (J.I.T.) និង Just in case (J.I.C.) សម័យ Covid នាំឱ្យមានការគិតឡើងវិញអំពីអត្ថប្រយោជន៍របស់ JIC យុទ្ធសាស្រ្តគ្រប់គ្រងសារពើភ័ណ្ឌកកឃ្លាំង ដំណោះស្រាយប្រព័ន្ធផ្គត់ផ្គង់ទូទាំងពិភពលោកក្នុងករណីបន្ទាន់ ខណៈពេលដែលពិភពលោកទាំងមូលធ្លាក់ក្នុងភាពទល់ច្រកច្រើនខែកន្លង។
លោកបណ្ឌិត Neli Hart បន្តថា៖ ប្រព័ន្ធផ្គត់ផ្គង់មុនពេលមានរោគរាតត្បាត ច្រើនតែផ្តោតលើការទិញវត្ថុធាតុដើម និងសមាសធាតុក្នុងតម្លៃទាបបំផុតដែលអាច ដោយមិនគិតពីប្រភពដើមរបស់វាជាអ្វី។ អ្នកគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់កំពុងធ្វើពិពិធកម្មមូលដ្ឋានអ្នកផ្គត់ផ្គង់របស់ពួកគេ។ មនុស្សជាច្រើនគ្រាន់តែពឹងផ្អែកលើអ្នកផ្គត់ផ្គង់តែម្នាក់ ឬពីរប៉ុណ្ណោះសម្រាប់ប្រព័ន្ធផ្គត់ផ្គង់របស់ពួកគេ ដែលមានដំណើរការបានល្អមុនឆ្នាំ២០២០។ គិតត្រឹមឆ្នាំ២០២០ យុទ្ធសាស្ត្រនេះផ្តោតលើហានិភ័យទៅលើអ្នកផ្គត់ផ្គង់មួយចំនួនតិច។ ឥឡូវនេះ អ្នកគ្រប់គ្រងការទិញទំនងជាបង្កើនបញ្ជីអ្នកផ្គត់ផ្គង់ជំនួស និងបម្រុងបន្ថែមអ្នកផ្គត់ផ្គង់របស់ពួកគេ។
កិច្ចពិភាក្សាគឺជាឱកាសសម្រាប់ដោះដូរយោបល់នៃចំណេះដឹងល្អៗ សម្រាប់គ្រូបង្រៀន និងនិស្សិតអំពីបញ្ហា និងបទពិសោធន៍ជាក់ស្តែងលើប្រព័ន្ធផ្គត់ផ្គង់ក្នុងតថភាពបច្ចុប្បន្ន។
អត្ថបទដោយ៖ Tran Thanh Ngan
ប្រែសម្រួលដោយ៖ Van Thon