បង្កើតសាលាភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរណាមបូនិងមនុស្សសាស្ត្រ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 17 មីនា 2023
- ចុចដង៖ 38
ប្រភពពត៌មាន៖https://www.baotravinh.vn/trong-tinh/thanh-lap-truong-ngon-ngu-van-hoa-nghe-thuat-khmer-nam-bo-va-nhan-van-27232.html
សាលាភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរណាមបូនិង មនុស្សសាស្ត្រ បានបង្កើត ឡើងលើមូលដ្ឋាននៃមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរណាមបូ មហាវិទ្យាល័យភាសាបរទេស និងមហាវិទ្យាល័យគរុកោសល្យនៃសាកលវិទ្យាល័យត្រាវិញ។
លោកស្រីបណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរង; លោក Tran Hoan Kim ប្រធានក្រុមប្រឹក្សាពិគ្រោះ ផ្តល់បាច់ផ្កាជូនពរគណៈនាយកសាលាភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរណាមបូនិងមនុស្សសាស្ត្រ
ថ្ងៃទី៧ ខែមីនា សាកលវិទ្យាល័យត្រាវិញ (ĐHTV) បានប្រកាសសេចក្ដីសម្រេចនិងតែងតាំងគណៈនាយកសាលាភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរណាមបូនិងមនុស្សសាស្ត្រចំណុះសាកលវិទ្យាល័យត្រាវិញ លើមូលដ្ឋាននៃមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរណាមបូ មហាវិទ្យាល័យភាសាបរទេស និងមហាវិទ្យាល័យគរុកោសល្យ។
អញ្ជើញចូលរួមក្នុងពិធីនេះមានលោកបណ្ឌិតសាស្ត្រាចារ្យរង Pham Tiet Khanh លេខាគណៈកម្មាធិការបក្ខភាគ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យត្រាវិញ; លោកស្រីបណ្ឌិត Thach Thi Dan សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ខភាគ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ; លោក Tran Hoan Kim ប្រធានក្រុមប្រឹក្សាពិគ្រោះ ព្រមជាមួយនឹងអតីតថ្នាក់ដឹកនាំសាលាគ្រប់ជំនាន់ និងតំណាងថ្នាក់ដឹកនាំនៃអង្គភាពចំណុះសាលា។
សាលាភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរណាមបូនិងមនុស្សសាស្ត្រ មានមុខងារបណ្តុះបណ្តាលកម្រិតឧត្តមសិក្សា និងធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បម្រើសហគមន៍ក្នុងវិស័យភាសា វប្បធម៌ និងវិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ក៏ដូចជាវិស័យផ្សេងៗទៀតដែលពាក់ព័ន្ធនឹងមុខងារ ភារកិច្ចដែលបានកំណត់តាមបទបញ្ញត្តិស្តីពីការរៀបចំ និងសកម្មភាពរបស់សាកលវិទ្យាល័យត្រាវិញ និងក្រឹត្យច្បាប់ដែលពាក់ព័ន្ធ។
រចនាសម្ព័នរបស់សាលារួមមាននាយកសាលា នាយករង;ក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបណ្តុះបណ្តាល; ក្រុមប្រឹក្សាពិគ្រោះ; ការិយាល័យសាលា; មហាវិទ្យាល័យនានា មជ្ឈមណ្ឌល និងអង្គភាពឯទៀតចំណុះសាលា។
លោកស្រីបណ្ឌិត Ngo So Pheត្រូវបានតែងតាំងជានាយកសាលា; លោកស្រីបណ្ឌិត Nguyen Thi Hue, លោកស្រីបណ្ឌិត Nguyen Thi Phuong Nam, លោកស្រីអនុបណ្ឌិត Lam Thi Bach Tuyet និង លោកបណ្ឌិត Lieu Thanh Tam ត្រូវបានតែងតាំងជានាយករង។ ទន្ទឹមនឹងនោះនៅទាំងតែងតាំងថ្នាក់ដឹកនាំការិយាល័យ ព្រឹទ្ធបុរសនៃបណ្ដាមហាវិទ្យាល័យ និងនាយក នាយករងនៃមជ្ឈមណ្ឌល ក្នុងអាណត្តិកាល ឆ្នាំ២០២១ - ២០២៥។
យោងតាមច្បាប់ សាលាដែលចំណុះសាកលវិទ្យាល័យបានបង្កើតឡើងដោយការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលសាលា ហើយក៏មិនមែនជាគ្រឹះស្ថានឧត្តមសិក្សាថ្មីនោះដែរ។ ទាំងនេះគ្រាន់តែជាសាលាបណ្តុះបណ្តាលដូចនឹងមហាវិទ្យាល័យ ម៉្លោះហើយសាលាគ្មានសិទ្ធិផ្តល់សញ្ញាប័ត្រឡើយ គឺគ្រាន់តែអនុវត្តមុខងារគ្រប់គ្រងបណ្តុះបណ្តាលតែប៉ុណ្ណោះ សាកលវិទ្យាល័យត្រាវិញជាអង្គភាពផ្ដល់សញ្ញាបត្រ។ ដូច្នេះហើយ ការជម្រើសនិស្សិតនៃសាកលវិទ្យាល័យត្រាវិញនៅតែរក្សាដូចរាល់ឆ្នាំ និងអនុវត្តទៅតាមការកំណត់នៃបទបញ្ញត្តិស្តីពីការជម្រើសនិស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងថ្នាក់អប់រំកុមារ នៃក្រសួងអប់រំនិងបណ្ដុះបណ្ដាល។ |
ពត៌មានដោយ៖ Hoang Nam
ប្រែសម្រួលដោយ៖ Sa Phone