បន្ថែមមុខជំនាញដែលបានទទួលស្គាល់គុណភាពអប់រំអន្តរជាតិ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 17 មីនា 2023
- ចុចដង៖ 25
ABET (Accreditation Board for Engineering and Technology) គឺជាក្រុមប្រឹក្សាពិនិត្យវាយតម្លៃនូវកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងបច្ចេកវិទ្យារបស់អាមេរិក។ នេះជាអង្គការពិនិត្យវាយតម្លៃមួយមានកិត្យានុភាពក្នុងសហគមន៍អន្តរជាតិ បានទទួលស្គាល់កម្មវិធីបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មានចំណុះមហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យត្រាវិញ បានសម្រេចតាមស្តង់ដាពិនិត្យវាយតម្លៃអន្តរជាតិABET ដំណាក់កាល ២០២២ – ២០២៨។
ការចាត់តាំងពិនិត្យវាយតម្លៃ ABET បានទទួលស្គាល់កម្មវិធីបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់សាកលវិទ្យាល័យត្រាវិញ បន្តសម្រេចតាមស្តង់ដាពិនិត្យវាយតម្លៃអន្តរជាតិ ABET គឺជាសមិទ្ធិផលមួយគួរឱ្យស្ងើចសរសើររបស់សាកលវិទ្យាល័យត្រាវិញ កងជួរគ្រូឧទ្ទេស និងនិស្សិតផ្នែកបច្ចេកវិទ្យាព័ត៌មាន។
កម្មវិធីបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មាន មានរយៈពេលសិក្សា៤ឆ្នាំ និងបានចែកចេញជា២ដំណាក់កាល។ ដំណាក់កាលដំបូង ផ្តោតលើការសិក្សាចំណេះដឹង បំណិនមូលដ្ឋានអំពីបច្ចេកវិទ្យាព័ត៌មាន។ ដំណាក់កាលទីពីរ ផ្តោតលើការអភិវឌ្ឍបំណិនមុខជំនាញខ្ពស់ និងធ្វើកម្មសិក្សានៅតាមក្រុមហ៊ុន និងអង្គការនានា ដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែង ចាំបាច់ ក្លាយជាអ្នកជំនាញការលើវិស័យបច្ចេកវិទ្យាព័ត៌មាន។
មកទល់ពេលនេះ សាកលវិទ្យាល័យត្រាវិញ មានកម្មវិធីបណ្តុះបណ្តាលចំនួន១៣ បានសម្រេចតាមស្តង់ដាពិនិត្យវាយតម្លៃគុណភាពអប់រំអន្តរជាតិ៖AUN-QA,FIBAA និង ABET។ ក្នុងនោះ មានកម្មវិធីបណ្តុះបណ្តាលចំនួន៥ បានសម្រេចតាមស្តង់ដាគុណភាពអប់រំអន្តរជាតិ AUN-QA រួមមាន៖ កសិកម្ម ជលវប្បកម្ម បសុពេទ្យ គិលានុបដ្ឋាក និងភាសាខ្មែរ។ ក្រៅពីនោះ មានកម្មវិធីសិក្សាចំនួន៧ទៀត បានសម្រេចតាមស្តង់ដាគុណភាពអប់រំអន្តរជាតិ FIBAA រួមមាន៖គ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ច ច្បាប់ គណនេយ្យ ហិរញ្ញវត្ថុធនាគារ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម និងអនុបណ្ឌិតគ្រប់គ្រងសេដ្ឋកិច្ច។ ចំណែកផ្នែកបច្ចេកវិទ្យាព័ត៌មាន បាសម្រេចតាមស្តង់ដាគុណភាព ABET។ សាលាកំពុងបន្តបើកទូលាយពិនិត្យវាយតម្លៃគុណភាពអប់រំទៅលើមុខជំនាញដទៃទៀត។
នេះគឺជាលិខិតបញ្ជាក់មួយនៃកិច្ចសន្យារបស់សាលាក្នុងការលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាល និងមុខជំនាញខ្ពស់សម្រាប់និស្សិត។ និស្សិតបានទទួលអត្ថប្រយោជន៍ចាប់ពីបញ្ចប់ការសិក្សាមួយនៃកម្មវិធីបណ្តុះបណ្តាលសម្រេចតាមស្តង់ដាពិនិត្យវាយតម្លៃអន្តរជាតិ ផ្តើមពីនោះ បង្កើនលទ្ធភាពប្រជែងឱកាសការងារសម្រាប់និស្សិតនៅតាមក្រុមហ៊ុន និងអង្គការនានាដែលមានកិត្យានុភាពនៅទីផ្សារការងារទាំងក្នុងប្រទេស និងអន្តរជាតិ។
អង្គការពិនិត្យវាយតម្លៃABET គឺជាអង្គការឯករាជ្យមួយ និងមិនស្វែងរកប្រាក់ចំណេញ ត្រូវបានបង្កើតនៅឆ្នាំ១៩៣២ នៅសហរដ្ឋអាមេរិក មានភារកិច្ចពិនិត្យវាយតម្លៃនូវកម្មវិធីបណ្តុះបណ្តាលវិស្វកម្មនិងបច្ចេកវិទ្យា។ ABET គឺជាអង្គការពិនិត្យវាយតម្លៃ និងបានទទួលស្គាល់ ទូលំទូលាយនៅលើពិភពលោក។
សូមមើលព័ត៌មានជម្រើសនិស្សិតកាន់គេហទំព័រ៖ https://www.tvu.edu.vn/huong-nghiep-tuyen-sinh/
អត្ថបទ៖ Đong Lam
ប្រែសម្រួល៖ Sa Phone