បន្ថែមមុខជំនាញដែលបានទទួលស្គាល់គុណភាពអប់រំអន្តរជាតិ

11-1
ABET (Accreditation Board for Engineering and Technology) គឺជាក្រុមប្រឹក្សាពិនិត្យ​វាយ​តម្លៃ​នូវកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងបច្ចេកវិទ្យារបស់​អាមេរិក។ នេះជាអង្គការ​ពិនិត្យ​វាយ​តម្លៃ​មួយ​​មានកិត្យានុភាពក្នុងសហគមន៍អន្តរជាតិ បានទទួលស្គាល់កម្មវិធីបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា​ព័ត៌មាន​ចំណុះមហាវិទ្យាល័យវិស្វកម្ម​និងបច្ចេកវិទ្យា នៃ​សាកលវិទ្យាល័យត្រាវិញ បានសម្រេចតាមស្តង់ដាពិនិត្យវាយតម្លៃអន្តរជាតិ​ABET ដំណាក់​កាល​ ២០២២២០២៨។

ការចាត់តាំងពិនិត្យវាយតម្លៃ ABET បានទទួលស្គាល់កម្មវិធីបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា​ព័ត៌មាន​របស់សាកលវិទ្យាល័យត្រាវិញ បន្តសម្រេចតាមស្តង់ដាពិនិត្យវាយតម្លៃអន្តរជាតិ ABET គឺ​ជាសមិទ្ធិផលមួយគួរឱ្យស្ងើចសរសើររបស់សាកលវិទ្យាល័យត្រាវិញ កងជួរគ្រូឧទ្ទេស​ ​និង​និស្សិតផ្នែកបច្ចេកវិទ្យា​ព័ត៌មាន។​

កម្មវិធីបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា​ព័ត៌មាន​ មាន​រយៈពេលសិក្សា៤ឆ្នាំ និងបានចែកចេញជា២ដំណាក់កាល។​ ដំណាក់កាលដំបូង ផ្តោតលើការសិក្សាចំណេះដឹង បំណិនមូលដ្ឋានអំពីបច្ចេកវិទ្យា​ព័ត៌មាន។ ដំណាក់កាលទីពីរ ផ្តោតលើការអភិវឌ្ឍបំណិនមុខជំនាញខ្ពស់ និងធ្វើកម្មសិក្សានៅតាមក្រុមហ៊ុន និងអង្គការនានា ដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែង ចាំបាច់ ក្លាយជាអ្នកជំនាញការលើវិស័យបច្ចេកវិទ្យា​ព័ត៌មាន។​​

មក​ទល់​ពេលនេះ ​សាកល​វិទ្យា​ល័យ​ត្រា​វិញ ​​​មានកម្មវិធីបណ្តុះបណ្តាលចំនួន១៣ បានសម្រេចតាមស្តង់ដាពិនិត្យវាយតម្លៃគុណភាពអប់រំអន្តរជាតិ៖AUN-QA,FIBAA និង​ ABETក្នុង​នោះ​ មាន​កម្មវិធីបណ្តុះបណ្តាល​ចំនួន៥​ បាន​សម្រេចតាម​​ស្តង់ដាគុណភាពអប់រំអន្តរជាតិ​AUN-QA រួមមាន៖ កសិកម្ម ជលវប្បកម្ម​ បសុពេទ្យ ​​គិលានុបដ្ឋាក និងភាសាខ្មែរ។ ​ក្រៅ​ពី​នោះ មាន​កម្មវិធីសិក្សា​ចំនួន៧ទៀតបានសម្រេចតាមស្តង់ដាគុណភាពអប់រំអន្តរជាតិ​​​ FIBAA រួម​មាន៖គ្រប់​គ្រង​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច ច្បាប់ គណនេយ្យ ហិរញ្ញវត្ថុធនាគារ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម និងអនុបណ្ឌិតគ្រប់គ្រងសេដ្ឋកិច្ច។​​ ចំណែកផ្នែកបច្ចេកវិទ្យា​ព័ត៌មាន បា​​​សម្រេច​តាមស្តង់ដាគុណភាព ​ABET។ សាលាកំពុង​បន្តបើកទូលាយ​ពិនិត្យ​វាយ​តម្លៃ​គុណភាព​អប់រំទៅលើមុខជំនាញដទៃទៀត

នេះគឺជាលិខិត​បញ្ជាក់មួយ​នៃកិច្ច​សន្យា​របស់សាលា​ក្នុងការលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាល​ និងមុខជំនាញខ្ពស់សម្រាប់និស្សិត។ និស្សិតបានទទួលអត្ថប្រយោជន៍ចាប់ពីបញ្ចប់ការសិក្សាមួយនៃកម្មវិធីបណ្តុះបណ្តាលសម្រេចតាមស្តង់ដាពិនិត្យវាយតម្លៃអន្តរជាតិ ផ្តើមពីនោះ បង្កើនលទ្ធភាព​ប្រជែងឱកាសការងារសម្រាប់​និស្សិត​នៅតាមក្រុមហ៊ុន និងអង្គការនានាដែលមានកិត្យានុភាពនៅទីផ្សារការងារទាំងក្នុងប្រ​ទេស​ និងអន្តរជាតិ។

អង្គការពិនិត្យវាយតម្លៃABET គឺជាអង្គការឯករាជ្យមួយ និងមិនស្វែងរកប្រាក់ចំណេញ ត្រូវបានបង្កើតនៅឆ្នាំ១៩៣២ នៅសហរដ្ឋអាមេរិក មានភារកិច្ចពិនិត្យវាយតម្លៃនូវកម្មវិធីបណ្តុះបណ្តាលវិស្វកម្ម​និងបច្ចេកវិទ្យា។ ABET គឺជាអង្គការ​ពិនិត្យវាយតម្លៃ និងបានទទួលស្គាល់ ទូលំទូលាយនៅលើពិភពលោក។

សូម​មើល​ព័ត៌មាន​ជម្រើស​និស្សិត​កាន់​គេហទំព័រ៖ ​https://www.tvu.edu.vn/huong-nghiep-tuyen-sinh/

អត្ថបទ៖ Đong Lam

ប្រែ​សម្រួល៖ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បន្ថែមមុខជំនាញដែលបានទទួលស្គាល់គុណភាពអប់រំអន្តរជាតិ