ពិធីប្រឡង “ថ្វីដៃចំណាន” អំណរទិវានារីអន្តរជាតិ៨មីនា
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 20 មីនា 2023
- ចុចដង៖ 77
(TVU)- ព្រឹកថ្ងៃទី០៨ខែមីនាឆ្នាំ២០២៣ សហជីពមូលដ្ឋាននៃសាកលវិទ្យាល័យត្រាវិញបានចាត់តាំងពីធីប្រឡង “ថ្វីដៃចំណាន” និងជួបជុំអំណរអនុស្សាវរីយ៍១១៣ឆ្នាំទិវានារីអន្តរជាតិ(ទី០៨ខែមីនាឆ្នាំ១៩១០ - ទី០៨ខែមីនាឆ្នាំ២០២៣) និងអំណរមហាសន្និបាតសហជីពមូលដ្ឋាននៃសាកលវិទ្យាល័យត្រាវិញលើកទី០៧ និងមហាសន្និបាតសហជីពខេត្ត លើកទី១១ អាណត្តិកាល ២០២៣ - ២០២៨។
អញ្ជើញចូលរួមពិធីប្រឡងមានលោក Tran Hoan Kim ប្រធានក្រុមប្រឹក្សាពិគ្រោះសាលា; លោកស្រីបណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ; លោក Nguyen Nhat Thanh ប្រធានសហជីពសាលា មួយអន្លើដោយតំណាងដឹកនាំនៃបណ្ដាអង្គភាព សមាជិកសហជីព និងសហជីពករតំណាងបណ្ដាសាខាសហជីពចំណុះសហជីពសាលា។
ស្របក្នុងឱកាសនេះ លោកស្រីបណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរង បានផ្ញើបបិយវាចាជូនពរដល់បុគ្គលិកនារីទាំងអស់ ពលការិនី និងកត់សម្គាល់នូវវិភាគទានដ៏ធំធេងរបស់កងជួរបុគ្គលិកនារី ពលការិនីទាំងអស់ ក្នុងការអភិវឌ្ឍន៍នៃសាកលវិទ្យាល័យត្រាវិញ។
ទន្ទឹមនឹងនោះដែរ ពីធីប្រឡង “ថ្វីដៃចំណាន” បានប្រព្រឹត្តិឡើងក្នុងបរិយាកាសដ៏សប្បាយរីករាយ នេះក៏ជាឱកាសសម្រាប់សហជីពករបញ្ចេញសមត្ថភាពរបស់ខ្លួន។
ពីធីប្រឡងរួមទាំងអាស់មាន៣ផ្នែកគឺ៖ តុបតែងនំប្រជាប្រិយ តុបតែងទៀបផ្លែឈើ និងស្អិតស្អាងផ្កា បានទាក់ទាញបេក្ខជនចូលរួមយ៉ាងកុះករ ដោយមានជិត១០០បេក្ខជនដែលជាឯកជននិងក្រុមប្រឡងមកពីសាខាសហជីពនានា។
លោក Nguyen Nhat Thanh ប្រធានសហជីពមូលដ្ឋាននៃសាកលវិទ្យាល័យត្រាវិញមានប្រសាសន៍ថា៖ ដោយមានភាពរហ័សរហួននិងប៉ិនប្រសប់ បណ្ដាក្រុមចូលរួមបាននាំមកនូវវណ្ណកម្មដ៏ល្អប្រណិត ពោរពេញដោយអត្ថន័យ បង្ហាញឲ្យឃើញនូវគំនិតច្នៃប្រឌិតនិងប្លែកអស្ចារ្យ មានវណ្ណកម្មជាច្រើនបានតុបតែងឡើងយ៉ាងហ្មត់ចត់ផ្សារភ្ជាប់នឹងអត្ថន័យលើកតម្កើងភាពល្អស្អាតរបស់នារី។
លទ្ធផលចុងក្រោយ គណៈចាត់តាំងបានផ្ដល់រង្វាន់ចំនួន២១ដល់បណ្ដាបេក្ខជននិងក្រុមប្រឡង។
អត្ថបទដោយ៖ Thai Tran – Quang Vinh
ប្រែសម្រួលដោយ៖ Son Van Dong