ប្រសិទ្ធភាពនៃការអនុវត្តបច្ចេកវិជ្ជាស្រោចពន្លិច ឆ្លាស់សម្ងួតក្នុងការដាំស្រូវ

(TVU) - សាកលវិទ្យាល័យត្រាវិញ បានរៀបចំ​សិក្ខាសាលាវាយតម្លៃបូកសរុបគម្រោង "ជម្រុញការអនុវត្តបច្ចេកវិទ្យាស្រោចពន្លិច ឆ្លាស់សម្ងួត (AWD) ក្នុងការបង្កបង្កើនផលស្រូវនៅតំបន់​វាលរាបទន្លេគឺវឡុង" នៅសាលប្រជុំ នៃមហាវិទ្យាល័យកសិកម្ម និងវារីវប្បកម្ម។

15-1

សិក្ខាសាលានេះមានការអញ្ជើញ​ចូលរួមពីតំណាងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ មជ្ឈមណ្ឌលជម្រុញកសិកម្មខេត្តត្រាវិញ សាខានាយកដ្ឋានដាំដុះ និងការពាររុក្ខជាតិខេត្តត្រាវិញ ​សហករណ៍កសិកម្ម Kiet Tam (កឹងធើ) បណ្ដាកសិករដែលចូលរួមធ្វើគម្រោង ព្រម​ទាំង​និស្សិត និងអ្នកជំនាញ លោកគ្រូ​ អ្នក​គ្រូមហាវិទ្យាល័យកសិកម្ម និងវារី​វប្បកម្ម នៃសាកលវិទ្យាល័យត្រាវិញ។

15-2

លោក​ស្រី​បណ្ឌិត Trinh Ngoc Ai ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យកសិកម្ម និងវារី​វប្បកម្មបានឲ្យដឹងថា៖ គម្រោងនេះបាន​អនុវត្តចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៣ នៅពីរខេត្ត​គឺត្រាវិញនិងកឹងធើ។

នៅទីតាំងនីមួយៗ សាកលវិទ្យាល័យត្រាវិញសហការយ៉ាងជិតស្និទ្ធជាមួយសហករណ៍ផលិតកម្មស្រូវអង្ករយ៉ាងតិចមួយអង្គការ ដើម្បីដំណើរការគំរូបង្ហាញ។ សកម្មភាពសំខាន់ៗរួមមាន៖ ការបង្កើតគំរូបង្ហាញក្នុង​ទំហំដី​៣ហិចតា នៅទីតាំង​គម្រោងនីមួយៗ; ដំណើរការវគ្គបណ្តុះបណ្តាល FFS និងវាស់វែងសូចនាករការអនុវត្តសំខាន់ៗ(KPI)។ គំរូ​បង្ហាញរួមមានវិធីសាស្រ្តកសិកម្មបីផ្សេងគ្នា៖ CF, AWD សិប្បកម្ម និង IoT AWD នឹងបានដំណើរការដោយកសិករដែលបានចុះកិច្ចសន្យាពីមុន។

លទ្ធផលនៃគម្រោងបានបង្ហាញថា បច្ចេកទេសស្រោចពន្លិច ឆ្លាស់សម្ងួត មានប្រសិទ្ធភាពខ្ពស់ អាចកាត់បន្ថយការប្រើប្រាស់ទឹកបានរហូតដល់ ៣០% និងកាត់បន្ថយការបំភាយឧស្ម័នមេតានបានរហូតដល់ ៤៨% បើធៀបនឹងវិធីសាស្ត្រតាម​បែប​ប្រពៃ​ណី។ ការរួមបញ្ចូល AWD ជាមួយនឹងប្រសិទ្ធភាពនៃការប្រើប្រាស់ nitrogen និងការគ្រប់គ្រងសារធាតុសរីរាង្គ អាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ បើយោងតាម ​​Linquist និង ctv. (២០១៤), AWD កាត់បន្ថយសក្តានុពលនៃការឡើងកំដៅផែនដីទាំងមូល (GWP-CH4 + NO2) ប្រមាណ ៤៥-0%

ជួយដល់​កសិករទប់ទល់នឹងការខ្វះខាតទឹក និងបង្កើនទិន្នផល ដោយការជម្រុញបញ្ចេញស្លឹក​និងឫសស្រូវ​។ ដោយ​មានអត្ថប្រយោជន៍ដ៏សំខាន់បែបនេះ កសិករភាគច្រើននៅក្នុងតំបន់បានបង្ហាញពីបំណងចង់បន្តប្រើប្រាស់បច្ចេកវិទ្យានេះក្នុងរដូវស្រូវបន្ទាប់។

AWD គឺជាបច្ចេកវិទ្យាសន្សំសំចៃទឹកដែលកាត់បន្ថយការប្រើប្រាស់ទឹកស្រោចស្រពក្នុងស្រែដោយមិនបន្ថយ​ទិន្នផល។ យោងតាមការស្រាវជ្រាវ AWD អនុញ្ញាតឱ្យកម្រិតទឹកទាបជាងផ្ទៃមុខដីស្រែរហូតដល់ ១៥សង់ទីម៉ែត្រ។ យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញ បច្ចេកវិទ្យាស្រោចពន្លិច ឆ្លាស់សម្ងួត (AWD) អាចកាត់បន្ថយបរិមាណទឹកប្រើប្រាស់បានរហូតដល់ ២៨% និងកាត់បន្ថយការបំភាយឧស្ម័នមេតានរហូតដល់ ៤៨%

អត្ថបទដោយ៖ Hoang Nam

 ប្រែសម្រួលដោយ៖ Van Thon

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ប្រសិទ្ធភាពនៃការអនុវត្តបច្ចេកវិជ្ជាស្រោចពន្លិច ឆ្លាស់សម្ងួតក្នុងការដាំស្រូវ