លោកវេជ្ជបណ្ឌិតឯកទេសកម្រិត២Nguyen Doan Hoai ព្រឺទ្ធបុរសរងនៃមហាវិទ្យាល័យទន្តវទនសាស្ត្របានឲ្យដឹងថា៖ សប្តាហ៍ពិនិត្យ ពិគ្រោះនិងព្យាបាលមាត់ធ្មេញជូនប្រជាជនដោយឥតគិតថ្លៃ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងខេត្តអំពីសារៈសំខាន់នៃការថែទាំសុខភាពមាត់ធ្មេញ រួមចំណែកកាត់បន្ថយហានិភ័យជំងឺមាត់ធ្មេញ ក៏ដូចជាបង្កើនជំនាញវិជ្ជាជីវៈសម្រាប់និស្សិតផងដែរ។
ក្នុងអំឡុងពេលចាត់តាំងកម្មវិធីជាមួយនឹងសម្ភារៈ និងឧបករណ៍វេជ្ជសាស្ត្រទំនើបបណ្ដាលោកគ្រូពេទ្យ និងនិស្សិតថ្នាក់បរិញ្ញាបត្រទន្តវទនសាស្ត្របានធ្វើការផ្សព្វផ្សាយ និងផ្ដល់នូវចំណេះដឹងអំពីសុខភាពមាត់ធ្មេញ ពិគ្រោះអំពីស្ថានភាពមាត់ធ្មេញព្យាបាលជំងឺមាត់ធ្មេញ កោសកំបោរធ្មេញ ដកធ្មេញដោយឥតគិតថ្លៃ។
ទិវាសុខភាពមាត់ធ្មេញពិភពលោក គឺជាព្រឹត្តិការណ៍មួយដែលប្រារព្ធឡើងនៅថ្ងៃទី២០ខែមីនាជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់មនុស្សលើពិភពលោកអំពីបញ្ហាថែទាំសុខភាពមាត់ធ្មេញ និងសារៈសំខាន់នៃការអនាម័យមាត់ធ្មេញ។
ប៉ុន្មានឆ្នាំមកនេះ សាកលវិទ្យាល័យត្រាវិញក៏បានសកម្មចូលរួមទិវាសុខភាពមាត់ធ្មេញពិភពលោក ដោយបានរៀបចំសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយ ពិនិត្យ និងណែនាំអំពីរបៀបថែរក្សាសុខភាពមាត់ធ្មេញដល់កុមារៗ និងប្រជាជនទូទាំងខេត្ត។
អត្ថបទដោយ៖ Hoang Nam
អត្ថបទដោយ៖ Sa Phone