បើកវគ្គសិក្សាថ្នាក់ភាសាវៀតណាមសម្រាប់និស្សិតកម្ពុជាឆ្នាំ២០២៣

នៅ​ថ្ងៃ​ទី១៦ ខែឧសភា ឆ្នាំ២០២៣ សា​កលវិទ្យាល័យត្រាវិញបានប្រារព្ធពិធីបើកវគ្គ​សិក្សា​ថ្នាក់ភាសាវៀតណាមសម្រាប់និស្សិតកម្ពុជាចំនួន៣៦រូប​ បានជាប់​ឈ្មោះ​ចូលរៀនតាម​អាហារូបករណ៍ និងស្វ័យភាពក្នុង​ឆ្នាំ២០២៣។

កម្មវិធីបើកវគ្គសិក្សា ភាសាវៀតណាម មានការចូលរួមរបស់លោក វរសេនីយ៍ត្រី សាង សេរីមុនី ជានគរបាលបំរើការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជាតំណាងអោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃ​ព្រះ​រាជាណាចក្រកម្ពុជា និង​លោក​ គឹម ទ្រី ព្រម​ទាំង​អាណាព្យាបាលសិស្ស​កម្ពុជា។

ផ្នែក​ខាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន​ខេត្តត្រាវិញ មាន​លោក​ស្រី Pham Thi Hong Diem នាយក​រង​មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្តត្រាវិញ; លោកវរសេនីយ៍ឯកបំរុង​Ngo Thanh Mong អនុប្រធានការិយាល័យ​សន្តិសុខកិច្ច​ការ​បរទេស​ - នគរបាលខេត្តត្រា​វិញ; ​ លោកវរសេនីយ៍ទោ Nguyen Tan Manh អនុប្រធាន​​ក្រុម​ - ការិយាល័យ​សន្តិសុខកិច្ច​ការ​បរទេស​ និងលោកស្រី Lam Phuong Diem តំណាងការិយាល័យ​អន្តោ​ប្រ​វេសន៍នគរ​បាល​ខេត្តត្រាវិញ។

ផ្នែកខាង​សាកល​វិទ្យាល័យ​ត្រា​វិញ មាន​ការ​ចូល​រួម​របស់​លោក​ស្រី​បណ្ឌិត​ Thach Thi Dan សាកលវិទ្យាធិការ​រង​; លោក​បណ្ឌិត Nguyen Tan Dung អនុប្រ​ធាន​ក្រុម​ប្រឹក្សា​ពិ​គ្រោះ និង​តំណាង​ថ្នាក់​ដឹក​នាំ​បណ្ដា​អង្គភាព​ចំណុះ​សាលា។

ក្នុង​រយៈពេល​កន្លង​មក សាកលវិទ្យាល័យត្រាវិញបានបន្ត​រចនា ចង​ក្រង​ និងកែលម្អកម្មវិធី​បណ្តុះ​បណ្តាល ឱ្យ​សមស្របទៅនឹងតម្រូវការសិក្សា​របស់សហគមន៍ក្នុង​ប្រទេស​និងអន្តរជាតិ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​សិក្សាភាសាវៀតណាម​ក៏ដូច​ជា​បណ្ដា​មុខជំនាញថ្នាក់​បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យត្រាវិញ សម្រាប់និស្សិតអន្តរជាតិនិយាយ​រួម​និង​និស្សិត​កម្ពុជា​និយាយ​ដោយ​ឡែក។

6-1

ថ្លែងសុន្ទរកថា​ក្នុងពិធីនោះ លោកស្រី​បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងនៃសាកល​វិទ្យាល័យ​ត្រា​វិញ​ បានផ្ញើបិយវាចា​ជូនពរដល់និស្សិតកម្ពុជាទាំង​អស់​ដែលបានជាប់ជម្រើស​​មក​សិក្សា​នៅ​សាកលវិទ្យាល័យត្រាវិញ ឈានចូលឆ្នាំសិក្សាថ្មីពោរពេញដោយភាពសប្បាយ​រីក​រាយ។ លោក​ស្រី​បន្ត​ថា​សាលានឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​បំផុត​ សម្រាប់​ប្អូន​ៗ​ក្នុងការសិក្សាស្រាវ​ជ្រាវនៅ​ឯ​សាកលវិទ្យាល័យ​ត្រា​វិញ។

ស្របឱកាសនេះដែរ​ ក្នុងនាមគណៈ​គ្រប់​គ្រង​សាលា​លោក​ស្រី​សាកលវិទ្យាធិការរង សូមថ្លែងអំណរគុណដល់​មន្ទីរ ស្ថាប័ន និងអង្គភាពនានា តែង​តែ​យក​ចិត្តទុកដាក់ និងបង្ក​លក្ខណៈ​ងាយ​ស្រួលសម្រាប់សាកលវិទ្យាល័យត្រា​វិញក្នុង​កិច្ច​​ការបណ្តុះបណ្តាលធនធានមនុស្ស នៃ​ចំណង​មិត្តភាពរវាងវៀតណាម និងកម្ពុជា​ប្រ​កប​ដោយ​ជោគ​ជ័យ​​ល្អប្រ​សើរ។ លោកស្រី​សាកលវិទ្យាធិការរងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្ដា​អង្គភាព​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និងអាណា​ព្យា​បាល​សិស្ស​ ដែលជឿជាក់ផ្ញើ​កូនមក​សិក្សារៀន​សូត្រ​នៅសាកលវិទ្យាល័យត្រាវិញ។

6-2

លោក វរសេនីយ៍ត្រី សាង សេរីមុនី ជានគរបាលបំរើការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន​ប្រគល់ជូនលិខិតថ្លែងអំណរគុណ របស់​លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃជូនដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យត្រាវិញ។​

6-3

ប្អូន អ៊ុន រដ្ឋា និស្សិត​កម្ពុជា​អានលិខិតថ្លែងអំណរគុណរបស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្ញើជូនថ្នាក់ដឹកនាំសាកលវិទ្យាល័យត្រាវិញ ដែលបាន​ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាមក​សិក្សា​នៅសាកលវិទ្យាល័យត្រាវិញ ​និងប្ដេជ្ញា​ចិត្ត​ជឿជាក់ថា ប្អូន​ៗ​នឹងសម្រេច​ដោយ​ជោគជ័យនូវ​កិច្ច​ការ​សិក្សា​នៅ​សាកលវិទ្យាល័យត្រាវិញ ។

6-4

តំណាង​អោយ​និស្សិតកម្ពុជា ប្អូន​ កេង ច័ន្ទ កុលបុត្រ សូមថ្លែងអំណរគុណចំពោះ​គណៈ​គ្រប់​គ្រង​សាលា​ និងលោកគ្រូអ្នកគ្រូនៃសាកលវិទ្យាល័យត្រាវិញ ដែលបានបង្ក​លក្ខណៈ​គាំទ្រ​ដល់ប្អូន​ៗ​មក​សិក្សានៅសាលា ហើយសូម​សន្យាថានឹង​ខិត​ខំយក​ចិត្ត​ទុក​ដាក់​​រៀនសូត្រ​ដើម្បី​ទទួល​បាននូវលទ្ធផល​ខ្ពស់បំផុត។

6-5

6-6

 

6-7

6-8

ក្នុង​ពិធី​បើក​វគ្គ​សិក្សា សាលា​ក៏​​បានជូន​អំណោយ​​ដល់​និស្សិត​កម្ពុជា​ដែល​មក​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

6-9

6-10

 6-11

6-12

6-13

6-14

6-15

6-16

6-17

6-18

6-19

ក្នុងឱកាសនេះដែរ​និស្សិត​និងអាណា​ព្យា​បាល​សិស្ស​បានទស្សនាសាលា និងចូលរួមកម្មវិធី​ផ្ដល់​ដំបូន្មានដំបូងសម្រាប់និស្សិត​កម្ពុជានៅសាលា។

សាកល​វិទ្យាល័យ​ត្រា​វិញ​ជម្រើស​និស្សិត​កម្រិតបរិញ្ញាបត្រចំនួន​៥២​មុខ​ជំនាញ ថា្នក់​បណ្ឌិតចំនួន១០មុខជំនាញ ថ្នាក់អនុបណ្ឌិតចំនួន​២៥មុខ​ជំនាញ ថ្នាក់ឯកទេសកម្រិតទី១រួម​មាន​បណ្ដា​មុខជំនាញ​ដូច​៖ វេជ្ជសាស្ត្រទូទៅ សល្យសាស្ត្រ រោគ​កុមារ សម្ភពនិងរោគស្ត្រី ទន្តវទនសាស្ត្រ ។

TVU គឺជាសាកលវិទ្យាល័យមួយដែល​មាន​កិត្តិសព្ទនៅក្នុងតំបន់វាល​រាប​ទន្លេ​គឺវ​ឡុងដោយ​មានកម្មវិធីចំនួន ១៣ ដែល​សម្រេចបានការទទួលស្គាល់គុណភាពអប់រំស្រប​តាម​ស្តង់ដារ​អន្តរជាតិ AUN-QA, FIBAA និង ABET

ជាច្រើន​ឆ្នាំ​បន្ត​បន្ទាប់ សាកលវិទ្យាល័យត្រាវិញបានស្ថិតក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យទាំង ២០០ដែល​ជា​សាកលវិទ្យា​ល័យ​អប់រំបៃតង និងអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងពិភពលោក យោងតាម ​​UI GreenMetric Ranking។ ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​១០០សាកលវិទ្យាល័យ​មានឥទ្ធិពល និងរួមចំណែកយ៉ាង​សកម្ម​ដល់សង្គម តម្លៃនៃការ​បណ្ដុះ​ធុរកិច្ច​ថ្មី​ និងការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ​ និងការផ្លាស់ប្តូរនិស្សិតអន្តរជាតិ - យោងតាមចំណាត់ថ្នាក់ WURI Ranking។ សាលាបានអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពប្រកបដោយប្រសិទ្ធភាព ដោយបំពេញតាមស្តង់ដារ ISO 9001-2000 នៅដើមឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន ស្តង់ដារ ISO 9001-2008, ISO 9001-2015 ។​

6-20

អត្ថបទ​ដោយ៖ Hanh Nguyen - Hoang Tinh

ប្រែ​សម្រួល​ដោយ៖ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បើកវគ្គសិក្សាថ្នាក់ភាសាវៀតណាមសម្រាប់និស្សិតកម្ពុជាឆ្នាំ២០២៣