អង្គ​ប្រឹក្សា​តម្រង់​ទិស​ដៅ​វិជ្ជាជីវៈ ជ្រើស​រើស​និស្សិត​ឆ្នាំ ២០១៣

រសៀល​ថ្ងៃ​ទី​ ១៥ មីនា ២០១៣ នៅ​ពហុកីឡា​ដ្ឋាន​មណ្ឌល​ទី​៤ នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ មាន​រាប់​ម៉ឺន​សិស្ស​បាន​មក​ពី​បណ្តា​សាលា​វិទ្យាល័យ​ទូទាំង​ខេត្ត​ និង​បណ្តា​ស្រុកនៃ​​ខេត្ត​ជិត​ខាង​មក​ចូល​រួម​អង្គ​ប្រឹក្សា​ជ្រើស​រើស​និស្សិត​ឆ្នាំ ២០១៣។

tvtskh4-1

សិស្ស​ចូល​រួម​អង្គ​ប្រឹក្សា​តម្រង់​ទិស​ដៅ​វិជ្ជាជីវៈ​ឆ្នាំ ២០១៣

កម្មវិធី​ប្រព្រឹត្ត​ឡើង​ដោយ​សារព័ត៌មាន​អប់រំ​ទីក្រុង​ហូជីមិញ សហការ​ជា​មួយ​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ត្រាវិញ​ ស្ថានីយទូរទស្សន៍​ត្រាវិញ និង​សាកលវិទ្យាល័យ​ត្រាវិញ​ចាត់​តាំង ដោយ​មាន​ប្រ​ធាន​បទ​ បន្ត​ជ្រើសរើស​សាលា​ប្រ​ឡង «យល់សមត្ថភាព​​ខ្លួន​ឯង សិក្សា​ត្រូវ​មុខ​ជំ​នាញ ធ្វើ​ការ​ត្រូវ​ចំ​ណង់​ចំណូល​ចិត្ត»។

នៅ​អង្គ​ប្រឹក្សា បណ្តា​សិស្ស​បាន​ស្តាប់​វាគ្មិន​​ឧទ្ទេសនាមអំ​ពី​បណ្តា​កម្មវិធី​បណ្តុះ​បណ្តាលថ្មីៗ​ គោលនយោបាយអាទិភាព​ សម្ភារៈ​ឧបទ្ទេស និង​ព័ត៌មាន​សំ​ខាន់ៗ​ទាក់​ទង​ដល់​រដូវ​ជំ​រើស​និស្សិតឆ្នាំ​នេះ។ ចំ​ណុច​ដែល​លើក​ឡើង​នៅ​ក្នុង​អង្គ​ប្រឹក្សា​នេះ  គឺ​លើក​ឡើង​នៅ​ចំ​ណុច​ថ្មីៗ ​ចំ​ណុច​ត្រូវ​ប្រុង​​ប្រយ័ត្នពេល​ជ្រើស​យក​មុខ​ជំ​នាញ ជ្រើស​សាលា​សម​ស្រប់​នឹង​សមត្ថភាព​ និង​ការ​ព្យាករណ៍​តម្រូវ​ពលកម្ម​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង និង​ខេត្ត​ត្រាវិញដល់​ឆ្នាំ ២០២០។ មាន​សំ​នួរ​ជា​ច្រើន​របស់​សិស្ស​និង​ទស្សនិកជន​បាន​ផ្ញើ​មក​ ទាក់​ទង​បញ្ហាមុខ​ជំ​នាញ​ថ្មី​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ដូច​ជា​វេជ្ជសាស្ត្រ​ កិច្ច​ការ​សង្គម​ អំ​ពីកម្មវិធីសិក្សា​និង​ឱកាស​ការ​ងារ​ក្រោយ​ពី​ចេញ​សាលា។ល។

អស់​រយៈ​ពេល​ជាង​ពីរ​ម៉ោង​បណ្តា​វាគ្មិន​បាន​ចូល​រួម​បក​ស្រាយ​និង​ផ្តល់​ព័ត៌មាន​ថ្មីៗ​បំ​ភ្លឺ​ដល់​សិស្ស​និង​អាណាព្យាបាល យល់​ច្បាស់​អំ​ពី​កិច្ច​ការ​ជំ​រើស​និស្សិត​ឆ្នាំ​២០១៣​នេះ បាន​តម្រង់​ទិស​ដៅ​និង​ជួយ​ពង្រឹង​​ស្មារតីជឿ​ជាក់​លើ​ខ្លូន​ឯង​ជ្រើស​យក​មុខជំ​នាញ​ដែល​សម​ស្រប់​សមត្ថភាព​និង​តម្រូវ​ការ​ធន​ធាន​មនុស្ស​នៃ​សង្គម​ជាតិ។

 

tvtskh4-2

វាគ្មិន​មក​ពី​បណ្តាសាលា​ និង​វិទ្យាស្ថាន​ចូល​រួម​អង្គ​ប្រឹក្សា​

ដំ​ណឹង​និង​រូប​ភាព៖ ថាញ់​សឺន

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អង្គ​ប្រឹក្សា​តម្រង់​ទិស​ដៅ​វិជ្ជាជីវៈ ជ្រើស​រើស​និស្សិត​ឆ្នាំ ២០១៣