សាកលវិទ្យាល័យត្រាវិញបន្តការជាប់ចំណាត់ថ្នាក់លេខ៤៣ ក្នុងចំណាត់ថ្នាក់កំពូល១០០ នៃ WURI Ranking ឆ្នាំ២០២៣

សាកលវិទ្យាល័យត្រាវិញជាប់ចំណាត់ថ្នាក់ទី៤៣ កើនឡើង១៩កាំ នោះបើធៀបនឹងឆ្នាំ២០២២ បន្តបង្កើនចំណាត់ថ្នាក់របស់ខ្លួននៅក្នុងចំណាត់ថ្នាក់កំពូលទាំង១០០ ដែលមានឥទ្ធិពលដោយវិជ្ជមាន និងការចូល​​រួមវិភាគទានដល់សង្គម នេះបើយោងតាមចំណាត់ថ្នាក់របស់WURI Ranking ឆ្នាំ២០២៣ (Global Top 100 Innovative Universities)។

នៅថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្នុងសន្និសីទតាមប្រព័ន្ធអនឡាញដែលរៀបចំដោយសហភាពសាកលវិទ្យាល័យពិភពលោក Worlds Universities with Real Impacts (WURI) បានប្រកាសថាសាកលវិទ្យាល័យត្រាវិញជាប់ចំណាត់ថ្នាក់ទី៤៣ ក្នុងចំណាត់ថ្នាក់កំពូលទាំង១០០ នៃ WURI Ranking ឆ្នាំ២០២៣ គឺជាគ្រឹះស្ថានបណ្ដុះបណ្ដាលដែលមានឥទ្ធិពលវិជ្ជមាន និងមានការចូលរួមវិភាគទានដល់សង្គម។ ជាមួយនឹងនេះផងដែរ សាកលវិទ្យាល័យត្រាវិញក៏ជាប់ចំណាត់ថ្នាក់ទី១១ ក្នុងចំណោមទាំង៥០ ស្ដីពី​​តម្លៃនៃសហគ្រិនភាព និងការច្នៃប្រឌិត (Entrepreneurial Spirit); ជាប់ចំណាត់ថ្នាក់ទី៣៤សម្រាប់ការដោះដូរនិស្សិតអន្តរជាតិ និងកិច្ចសហប្រតិបត្តិការ ឱកាសផ្លាស់ប្តូរនិស្សិតជាមួយបណ្ដាគ្រឹះស្ថានអប់រំបរទេស (Student Mobility and Openness) និងចំណាត់ថ្នាក់លេខ១៨ ក្នុងក្នុងចំណាត់ថ្នាក់កំពូលទាំង៥០ អំពីការតភ្ជាប់ដោយបើកចំហ ការធ្វើបរិវត្តកម្មឌីជីថល និងកម្មវិធីរួមបញ្ចូលគ្នា (Fourth Industrial Revolution)ជាប់ចំណាត់ថ្នាក់ទី២៩ ក្នុងចំណោមកំពូលទាំង៥០ សម្រាប់ការគ្រប់គ្រងការប្រែប្រួល និងការអភិវឌ្ឍប្រកបដោយចីរភាព (Crisis Management)។ ចំណាត់ថ្នាក់ទី៤៩ ក្នុងចំណោមកំពូលទាំង៥០ អំពីតម្លៃនៃសីលធម៌ (Ethical Value) និងជាប់ចំណាត់ថ្នាក់ទី៤៥ ក្នុងចំណោមកំពូលទាំង៥០ អំពីការអនុវត្ត​​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (Industrial Application) ។

WURI Ranking ២០២៣ វាយតម្លៃដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យនៃការចូលរួមវិភាគទានជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗដល់សង្គម។ វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តភាពក្នុងការស្រាវជ្រាវ និងការអប់រំ ដោយផ្តោតលើវិស័យជាក់ស្ដែងនៃកិច្ចសហប្រតិបត្តិការជាមួយនឹងសាជីវកម្ម ក៏ដូចជាតម្លៃនៃភាពជាសហគ្រិន និងការច្នៃប្រឌិត ទំនួលខុសត្រូវចំពោះសង្គម កម្មវិធីដោះដូរ និងកិច្ចសហប្រតិបត្តិការ។

មុននោះផងដែរ សាកលវិទ្យាល័យត្រាវិញមានមុខជំនាញចំនួន១៣ ដែលសម្រេចបានការទទួលស្គាល់អំពីគុណភាពអប់រំតាមស្ដង់ដារអន្តរជាតិ FIBAA និង AUN-QA, ABET និងជាច្រើនឆ្នាំបន្តបន្ទាប់គ្នាជាប់ជាសាកលវិទ្យាល័យកំពូលទាំង២០០ ដែលមានបរិយាកាសអប់រំបៃតង និងការវិនិយោគក្នុងការអភិវឌ្ឍប្រកបដោយចីរភាពយោងតាម ​​UI GreenMetric Ranking។

7-1

ជាប់ចំណាត់ថ្នាក់ទី៤៣ នៃ WURI Ranking ឆ្នាំ២០២៣ ស្ដីពីគ្រឹះស្ថានអប់រំដែលមានឥទ្ធិពល និងមានការចូលរួមវិភាគទាន​​យ៉ាងសកម្មចំពោះសង្គម

7-2

ជាប់ចំណាត់ថ្នាក់ទី១១ ស្ដីពីការបង្កើតបណ្ដុះធុរកិច្ចថ្មី បរិវត្តកម្ម និងនវានុវត្តន៍

7-3

ជាប់ចំណាត់ថ្នាក់ទី៣៤ ស្ដីពីពង្រីកកិច្ចសហប្រតិបត្តិការ និងដោះដូរនិស្សិតអន្តរជាតិ

7-4

ជាប់ចំណាត់ថ្នាក់ទី១៨ស្ដីពីការភ្ជាប់អន្តរប្រព័ន្ធ ការធ្វើបរិវត្តកម្មឌីជីថល និងប្រព័ន្ធកម្មវិធីរួមបញ្ចូល​គ្នា

>>>>WURI RANKING 2023

អត្ថបទដោយ៖ Ngoc Tram

ប្រែសម្រួលដោយ៖ Seha Thach

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញបន្តការជាប់ចំណាត់ថ្នាក់លេខ៤៣ ក្នុងចំណាត់ថ្នាក់កំពូល១០០ នៃ WURI Ranking ឆ្នាំ២០២៣