ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍគំរូបណ្ដុះធុរកិច្ចថ្មីសម្រាប់និស្សិត និងគ្រូបង្រៀនរវាងសាកលវិទ្យាល័យត្រាវិញ និងសាកលវិទ្យាល័យពាណិជ្ជកម្មបរទេស ទីក្រុងហាណូយ

TVU –​ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យពាណិជ្ជកម្មបរទេស បានប្រព្រឹត្តឡើងនូវពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបង្កើតធុរកិច្ច​​ខេត្ត​ត្រាវិញចំណុះ​សាកលវិទ្យាល័យត្រាវិញ ជា​មួយ​មជ្ឈមណ្ឌលនវានុវត្តន៍ និងបណ្ដុះបណ្ដាល FTU (FIIS)ចំណុះ​សាកលវិទ្យាល័យពាណិជ្ជកម្មបរទេស ដោយ​មាន​គោលបំណងលើកកម្ពស់​ជំនាញ​វិជ្ជាជីវៈសម្រាប់​គ្រូ​បង្រៀន​ និង​និស្សិតលើ​វិស័យបណ្ដុះ​ធុរកិច្ចថ្មី និងនវានុវត្តន៍។

8-1

ក្នុង​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​​នេះ មានការចូលរួមរបស់​លោកស្រី Tran Thi Thu Loan នាយិកា​គម្រោង SME ត្រាវិញ អនុបណ្ឌិត Nguyen Van Vu An នាយកមជ្ឈមណ្ឌលបង្កើតធុរកិច្ចខេត្តត្រាវិញ​សាស្ត្រាចារ្យរងបណ្ឌិត Le Thi Thu Ha នាយិកា FTU មជ្ឈមណ្ឌលនវានុវត្តន៍ និងបណ្ដុះបណ្ដាល FTU និងបណ្ឌិត Nguyen Thi Thu Hang នាយិការងនៃមជ្ឈមណ្ឌលនវានុវត្តន៍ និងបណ្ដុះបណ្ដាល FTU ចំណុះ​សាកលវិទ្យាល័យពាណិជ្ជកម្មបរទេស។

ក្នុងក្របខ័ណ្ឌនៃ​កិច្ច​ព្រម​ព្រៀង​នេះ​ ភាគី​ទាំង​ពីរ​បាន​សំណេះ​សំណាល​ និង​ដោះដូរបទពិសោធន៍លើការរៀបចំកម្មវិធី​បណ្តុះបណ្តាល គាំទ្រសកម្មភាពបណ្ដុះ​ធុរកិច្ច​ថ្មី និងនវានុវត្តន៍ ដែល​មាន​គោលនយោបាយគាំ​ទ្រ និង​លើក​ស្ទួយជំរុញ​ទឹក​ចិត្ត​​ដល់សាស្ត្រាចារ្យគ្រូ​បង្រៀន​​ និង​​​​និស្សិត​ក្នុង​ការបណ្ដុះ​ធុរកិច្ច​​ថ្មី។

ក្នុងឱកាសនេះ ក្រុម​ការ​ងារ​នៃ​ខេត្ត​ត្រាវិញបានទៅទស្សនកិច្ចក្រុមហ៊ុន XLABS Co., Ltd. ដើម្បីសិក្សាស្វែង​យល់​សកម្មភាពដំណើរ​ការ​ ក៏ដូចជាយុទ្ធសាស្ត្រដែលទាក់ទាញសហគ្រាសចូលរួមក្នុងសកម្មភាពនានា​របស់​មជ្ឈមណ្ឌលបង្កើតធុរកិច្ច។ លោកស្រី Ngo Thi Hoai - នាយិកា​ក្រុមហ៊ុន XLABS Co., Ltd. ចែក​រំលែក​អំពីវិធានការអភិវឌ្ឍ និងប្រតិបត្តិការនៃ​មជ្ឈមណ្ឌលបង្កើតធុរកិច្ច​ដូចជា៖ ការ​បង្កើតក្រុមប្រឹក្សា បង្កើត​ក្រុម​អ្នក​ឯកទេស ​ដើម្បី​ជំ​នួយ​ការ​ ប្រឹក្សា​ផ្ទាល់ជា​មួយ​សហគ្រាស ជំរុញសកម្មភាពផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ និងផល​ចំណេញ​ដែលមជ្ឈមណ្ឌលបង្កើតធុរកិច្ចនាំមកជូនសហគ្រាស។

អនុបណ្ឌិត Nguyen Van Vu An នាយកមជ្ឈមណ្ឌលបង្កើតធុរកិច្ចខេត្តត្រាវិញ បានឱ្យ​ដឹងថា៖ “មជ្ឈមណ្ឌលយើង​ខ្ញុំ​​អាចសិក្សា​បទពិសោធន៍គំរូ​ល្អៗ​នៃ​ដៃ​គូ​ មកពីស្ថាប័ន អង្គភាពជំរុញបណ្ដុះ​ធុរកិច្ច​ថ្មី - មជ្ឈមណ្ឌលនវានុវត្តន៍ FTU (FIIS)និងក្រុមហ៊ុន XLABS Co., Ltd.​កសាង​យុទ្ធសាស្ត្រសម្រាប់មជ្ឈមណ្ឌលបង្កើតធុរកិច្ចខេត្ត​ត្រាវិញ​ក្នុង​រយៈពេល​៦ខែចុងឆ្នាំ ២០២៣។

អត្ថបទ​ដោយ៖​ Tieu Mi

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍគំរូបណ្ដុះធុរកិច្ចថ្មីសម្រាប់និស្សិត និងគ្រូបង្រៀនរវាងសាកលវិទ្យាល័យត្រាវិញ និងសាកលវិទ្យាល័យពាណិជ្ជកម្មបរទេស ទីក្រុងហាណូយ