ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសាកលវិទ្យាល័យត្រាវិញ និងធនាគារ TMCP វិនិយោគ និងអភិវឌ្ឍន៍វៀតណាម

(TVU) - ថ្ងៃទី១៨ ខែឧសភា នៅសាកលវិទ្យាល័យត្រាវិញ បានប្រព្រឹត្តឡើងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសាកលវិទ្យាល័យត្រាវិញ (TVU) និងធនាគារ TMCP វិនិយោគ និងអភិវឌ្ឍន៍វៀតណាម សាខានៅត្រាវិញ (BIDV)

អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខានេះ ផ្នែកខាងធនាគារ BIDV មានការចូលរួមរបស់លោក Pham Ngoc Lam - នាយកធនាគារ, លោក Doan Trong Tin និងលោក Dang Minh Tu - នាយករងធនាគារ ព្រមជាមួយនឹងផ្នែកគ្រប់គ្រង និងបុគ្គលិករបស់ធនាគារ។

រីឯផ្នែកខាងសាកលវិទ្យាល័យត្រាវិញ មានការចូលរួមរបស់លោកសាស្រ្តាចារ្យរង បណ្ឌិត Nguyen Minh Hoa - សាកលវិទ្យាធិការ និងលោកស្រី បណ្ឌិត Thach Thi Dan - សាកលវិទ្យាធិការរង ព្រមជាមួយនឹងថ្នាក់ដឹកនាំ អ្នករដ្ឋការ អង្គភាពនានាចំណុះសាលា។

9-1

ថ្លែងសុន្ទរកថានៅក្នុងពិធីចុះហត្ថលេខានេះ លោកសាស្រ្តាចារ្យរង បណ្ឌិត Nguyen Minh Hoa មានប្រសាសន៍៖ “BIDV ជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកម្មធំនៅវៀតណាម ធនាគារ BIDV មានផលិតផល និងសេវាកម្មច្រើនបែប អាចអនុវត្តបាន ដូចជាឧបត្ថម្ភបុលទុនសម្រាប់បុគ្គលិក អ្នករដ្ឋការ និងនិស្សិតដែលកំពុងសិក្សារបស់សាលា ដោយអត្រាប្រាក់ការអនុគ្រោះ”។ សាកលវិទ្យាធិការ ឱ្យដឹងបន្ថែម TVU កំពុងអនុវត្តយ៉ាងខ្លាំងក្លានូវកម្មវិធីសហប្រតិបត្តិការអន្តរជាតិ អាស្រ័យហេតុនោះ តម្រូវការបុលទុនសម្រាប់និស្សិតទៅសិក្សានៅបរទេសនិងនិស្សិតសិក្សានៅបរទេសក៏បានយកចិត្តទុកដាក់ផងដែរ។ លោក Nguyen Minh Hoa- សាកលវិទ្យាធិការ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការរួមដំណើររបស់ធនាគារ BIDV ក្នុងរយៈពេលកន្លង ដែលបានសហការទទួលនិស្សិតរបស់សាលាទៅធ្វើកម្មសិក្សា និងឧបត្ថម្ភអាហារូបករណ៍ ព្រមទាំងចូលរួមក្នុងការពិនិត្យវាយតម្លៃគុណភាពអប់រំអន្តរជាតិរបស់សាលាទៀងផង។ សាកលវិទ្យាធិការបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ បានបើកចេញនូវសក្តានុភាព កម្រិតសកម្មភាព ឧត្តមភាពនៃភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ និងចាប់ផ្តើមសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង និងនិរន្តរភាព។

9-2

តំណាងធនាគារ BIDV លោក Pham Ngoc Lam - នាយកធនាគារ ឱ្យដឹងថា ធនាគារ BIDV តែងយកចិត្តទុកដាក់ដល់សកម្មភាពអប់រំបណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្រ្ត និងអភិវឌ្ឍបច្ចេកវិទ្យា ដោយគោលដៅ គឺសម្រាប់បម្រើបុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិក្នុងខឿនសេដ្ឋកិច្ចបញ្ញវន្ត។ កំណត់ប្រភពធនធានមនុស្សវ័យក្មេង និងគុណភាពខ្ពស់ជាកត្តាសំខាន់កំណត់សម្រេចនូវភាពជោគជ័យរបស់អាជីវកម្មនីមួយៗ ធនាគារ BIDV មានសកម្មភាពជាក់ស្តែងជានិច្ច ដើម្បីថែទាំនិងបំពាក់បំប៉នអភិវឌ្ឍអ្នកប្រាជ្ញ។ គាត់ជឿជាក់ថា កិច្ចសហប្រតិបត្តិការជាមួយនឹង TVU នឹងបើកចេញនូវឱកាសជាក់ស្តែង ដើម្បីនិស្សិតបានឆ្លងកាត់បទពិសោធន៍បំណិនវិជ្ជាជីវៈ សមត្ថភាពជាក់ស្តែងក្នុងដំណាក់កាលធ្វើកម្មសិក្សា ក៏ដូចជាឧបត្ថម្ភគាំទ្រ អ្នករដ្ឋការ បុគ្គលិក និយោជិតរបស់សាលាកៀកជិតសកម្មភាពបុលទុនដោយគោលនយោបាយអនុគ្រោះ។ ទន្ទឹមនឹងនោះ គាត់សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងកាន់តែអភិវឌ្ឍខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ បង្កលក្ខណៈបើកទូលាយកិច្ចសហប្រតិបត្តិការលើកិច្ចព្រមព្រៀងកាន់តែល្អប្រសើរឡើងនាពេលអនាគត៕

9-3

ភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាក់ស្តែង៖ ធនាគារ BIDV ផ្គត់ផ្គង់សេវាកម្មដល់TVU ឧបត្ថម្ភថ្លៃកែប្រែ ប្រើប្រាស់សម្ភារៈឧបទេស អាហារូបករណ៍សម្រាប់និស្សិតសាលា។

ធនាគារ BIDV អនុវត្តអាទិភាពនូវយន្តការ និងគោលនយោបាយស្តីពីលើកលែង និងកាត់បន្ថយផ្នែកសេវាកម្មតាមសេចក្តីកំណត់របស់ធនាគារBIDV ផ្តល់បច្ចេកវិទ្យាបញ្ជាសិប្បនិម្មិតសម្រាប់និស្សិតTVU បង់ថ្លៃសិក្សាលើប្រព័ន្ធផ្នែកទន់អនឡាញ។ អង្គភាពទាំងពីរសហការគ្នា ចាត់តាំងផ្សព្វផ្សាយនូវសកម្មភាពសហគមន៍មនុស្សធម៌ស្ម័គ្រចិត្ត ការងារសង្គម ដើម្បីផ្សព្វផ្សាយរូបភាពយីហោរបស់សាកលវិទ្យាល័យត្រាវិញ (TVU) និងធនាគារ BIDV

9-4

អត្ថបទដោយ៖ Tran Tram – Quang Vinh

ប្រែ​សម្រួល​ដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសាកលវិទ្យាល័យត្រាវិញ និងធនាគារ TMCP វិនិយោគ និងអភិវឌ្ឍន៍វៀតណាម