និស្សិតចុះកម្មសិក្សា Co-op នៅសហគ្រាសផ្នែកឡូជីស្ទិចនិងពាណិជ្ជកម្មអេឡិចត្រូនិច

(TVU) - ថ្ងៃទី១៧​ខែ​ឧសភា​ឆ្នាំ​២០២៣ មជ្ឈមណ្ឌលបណ្ដុះ​បណ្ដាលLogistics និង​ពាណិជ្ជកម្ម​អេឡិចត្រូនិចនៃ​សាកលវិទ្យាល័យ​ត្រាវិញ(CLEC) បាន​បញ្ជូន​និស្សិតចុះ​កម្មសក្សា​​ Co-op នៅ​កំពង់ផែកឹន​ធើ ​​និងកំពង់​ផែហូវ​យ៉ាង​ ព្រមទាំង​​ធ្វើ​ការ​ជា​មួយ​បណ្ដា​សហគ្រាស​ក្នុង​វិស័យ​​ Logistics នៅ​ទីក្រុង​កឹនធើ.

10-1

គណៈនាយក​កំពង់ផែកឹនធើ​និងមជ្ឈមណ្ឌលបណ្ដុះ​បណ្ដាលLogistics និង​ពាណិជ្ជកម្ម​អេឡិចត្រូនិចធ្វើ​ការ​ដោះ​ដូរ​ទទួល​និស្សិត​ចុះ​កម្មសិក្សា​ Co-op

លើក​នេះ​មាន​និស្សិត​ចំនួន​១០​រូប​ជំនាញ​ខាង​ Logistics និង​​ការ​គ្រប់គ្រង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់ (DA20QLDL) ចុះ​កម្មសិក្សា​​នៅ​ក្រុម​ហ៊ុន​ភាក​ហ៊ុន​កំពង់​ផែ​កឹន​ធើ (រួម​ទាំង​កំបង់ផែកៃ​គុយ និង​កំពង់​ផែ​ហ្វាងយ៉ីវ​) និង​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវ​សមុទ្រ​ ហូវ​យ៉ាង​ VIMC

លោក​ស្រី​បណ្ឌិត Le Thi Thu Diem នាយកមជ្ឈមណ្ឌលLogistics និង​ពាណិជ្ជកម្ម​អេឡិចត្រូនិចនៃ​សាកលវិទ្យាល័យ​ត្រាវិញបាន​ឲ្យ​ដឹង​ថា៖ កម្មសិក្សា​ Co-op នៅ​សហគ្រាស​ជា​កម្មវិធីមួយ ​ដែល​និស្សិត​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ដូច​បុគ្គលិក​ផ្លូវ​ការ​ ក្រោម​ការ​ណែនាំ​របស់​កម្មាភិបាល​ប្រចាំ​តាម​អង្គភាព​ផ្ទាល់ ​និង​គ្រូ​បង្រៀន​​នៃ​មជ្ឈមណ្ឌល​ CLEC។​ និស្សិត​នឹង​បាន​ស្វែង​យល់ ធ្វើ​ស្គាល់​ជា​មួយ​បរិស្ថាន​ការ​ងារ​ជាក់​ស្ដែងដែល​ប្អូន​ៗកំពុង​សិក្សាមុខ​ជំនាញ​ដូចជា៖ ធ្វើ​សំណុំ​លិខិតនៃ​ការ​នាំចេញនាំចូល; លិខិត​ប្រគល់និង​ទទួល​មុខ​ទំនិញ ធានា​រ៉ាប់​រង​មុខ​ទំ​និញ;​ សេវាកម្មផ្គត់ផ្គង់ធានារ៉ាប់រងមុខទំនិញ​នាំចេញនាំចូល; ប្រតិវេទន៍គយ; សំណុំ​បែប​បទ​ប្រ​គល់​និង​ទទួល​មុខ​ទំនិញ; ជំហ៊ាន​ក្នុង​ការ​ប្រគល់និង​ទទួល​មុខ​ទំនិញ។ល។ សម្បូរ​បែប​ដោយ​សេវាកម្មផ្សេង​ៗគ្នាទៅ​តាម​តម្រូវ​ការ​របស់​បណ្ដា​សហគ្រាស​នាំ​ចេញ នាំ​ចូល​នា​ពេល​បច្ចុប្បន្ន។

10-2

មជ្ឈមណ្ឌលបណ្ដុះ​បណ្ដាលLogistics និង​ពាណិជ្ជកម្ម​អេឡិចត្រូនិចនិងគណៈនាយក​កំពង់ផែ កឹនធើ ថតរូប​អនុស្សាវរីយ៍

10-3

គណៈនាយក​ក្រុម​ហ៊ុន​សេវាកម្មដឹក​ជញ្ជូន​ផ្លូវ​សមុទ្រហូវ​យ៉ាង​ (VIMC) និងមជ្ឈមណ្ឌលបណ្ដុះ​បណ្ដាលLogistics និង​ពាណិជ្ជកម្ម​អេឡិចត្រូនិចធ្វើ​ការ​ដោះ​ដូរ​ទទួល​និស្សិត​ចុះ​កម្មសិក្សា​ Co-op

លោក​ Pham Minh Tuan នាយករង​​ក្រុម​ហ៊ុនទទួល​ខុស​ត្រូវ​មានកម្រិត​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវ​សមុទ្រ​ហូវ​យ៉ាង បាន​ឲ្យ​តម្លៃ​ខ្ពស់​លើ​កម្មវិធីចុះ​កម្មសិក្សា​ Co-op ផ្នែក​​ Logistics របស់​សាលា ព្រម​ទាំង​សង្ឃឹម​ថា​​និស្សិត​ត្រូវ​តែ​ម្ចាស់​ការ​​ក្នុង​ការ​ងារ​ ធ្វើ​ការ​ដោយ​ម៉ឺង​ម៉ាត់ ឧស្សាហ៍ព្យាយាម និង​ក្ដាប់​បាន​នូវ​ចំណេះដឹង​មុខ​​ជំនាញ​ ជាពិសេស​គឺ​បំណិន​បែង​បទដោះ​ស្រាយ​​ការ​ងារ។

10-4

គណៈនាយក​កំពង់ផែហូវ​យ៉ាង និងមជ្ឈមណ្ឌលបណ្ដុះ​បណ្ដាលLogistics និង​ពាណិជ្ជកម្ម​អេឡិចត្រូនិច ថតរូប​អនុស្សាវរីយ៍

​ប្អូន​ Chau Ngoc Hanនិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់​គ្រង​សេវាកម្ម Logistics ឆ្នាំ​២០២០ កំពុង​ចូល​រួមចុះ​កម្មសិក្សា​​នៅ​ក្រុម​ហ៊ុន​ភាគ​ហ៊ុនកំពង់​ផែកឹន​ធើ​បាន​អោយ​ដឹង​​ថា៖ ក្នុង​រយៈកាលចុះ​កម្មសិក្សា​ ប្អូន​នឹង​ខិត​ខំ​បំប៉ន​និង​សិក្សាបន្ថែម​នូវ​ចំណេះ​ដឹង​ បំណិន​ការងារ​ ក៏​ដូច​ជា​បង្កើន​សមត្ថភាពទំនាក់​ទំនង​ដោយ​ភាសា​អង់គ្លេស​របស់​ខ្លួន។ ក្រៅ​ពីនោះ ប្អូនបាន​លោក​គ្រូ អ្នក​គ្រូនិង​បងៗ​ក្នុង​ក្រុម​ហ៊ុនណែ​នាំ​ដោយ​សុទ្ធចិត្ត ហេតុ​នេះ​ហើយប្អូន​ក៏​ឃើញ​នូវ​ចំណុច​អន់​របស់​ខ្លួន​ដើម្បី​ផ្លាស់​ប្ដូរ​និង​ជឿ​ជាក់​លើ​អ្វី​ដែល​ខ្លួន​បាន​ជ្រើស​រើស

រសៀល​ក្នុង​ថ្ងៃ​ដដែល ក្រុម​ការ​ងារ​ CLEC បាន​ជួប​ជុំ​និង​ដោះដូរ​​សហការ​ជា​មួយ​គណៈ​នាយក​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ផ្លូវ​សមុទ្រ MeKong Agenty លើ​វិស័យ​សិក្សា​ស្រាវ​ជ្រាវ​បង្ហាត់បង្រៀន​ចំណេះ​ដឹង​អំពីសេវាកម្មផ្គត់ផ្គង់ធានារ៉ាប់រងមុខទំនិញ​នាំចេញ នាំចូល; ប្រតិវេទន៍គយ;​​ ជំហ៊ាន​ក្នុង​ការ​ប្រគល់និង​ទទួល​មុខ​ទំនិញ ក្នុង​កម្មវិធី​បណ្ដុះ​បណ្ដាល​មុខ​ជំនាញ​ Logistics និង​​ការ​គ្រប់គ្រង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់

10-5

មជ្ឈមណ្ឌល CLEC ដោះដូរ​តម្រង់​ទិស​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការ​បង្ហាត់​បង្រៀន​ជា​មួយ​គណៈ​នាយក​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ផ្លូវ​សមុទ្រ MeKong Agenty

អត្ថបទដោយ៖ Hanh Nguyen

ប្រែសម្រួលដោយ៖ Son Van Dong 

 

 

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតចុះកម្មសិក្សា Co-op នៅសហគ្រាសផ្នែកឡូជីស្ទិចនិងពាណិជ្ជកម្មអេឡិចត្រូនិច