ទិវាខួប​អនុវស្សាវរីយ៍​ទី៤០​ឆ្នាំ​បង្កើត​ចំណងកិច្ច​ការ​ទូត​​វៀត​ណាម​-​កាណាដា

ឱកាស​ទិវា​ខួប​អនុស្សាវរីយ៍​បង្កើតចំ​ណង​​សហការ​រវាង​វៀត​ណាម​-​កាណាដា​(២១​សីហា​១៩៧៣-​២១​សីហា​២០១៣) ថ្ងៃទី ២០ មីនា ២០១៣ សាកល​វិទ្យា​ល័យ​​ត្រាវិញ​បាន​​ចាត់​តាំង​ឡើង​​នូវ​ពិធី​ជួប​ជុំ​​ខួប​អនុស្សាវរីយ៍​នៃ​ព្រឹត្តិការ​នោះ​។ កម្មវិធី​​ប្រ​ព្រឹត្ត​ឡើង​ដោយ​មិត្តភាព​វៀតណាម​-​កាណាដា​ សហការ​នឹង​សាកល​វិទ្យាល័យ​ត្រាវិញ​ចាត់​តាំង​តាម​ចង្អុល​ការ​ណែនាំ​នៃ​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ត្រាវិញ។

 40canada-1 

 

អ្នក​តំ​ណាង​ទាំង​ឡាយ​អញ្ជើញ​ចូល​រួម​​ផ្តិត​រូប​អនុស្សាវរីយ៍​​ជា​មួយ​គណៈ​កម្មការ​សាលា

 

អង្គ​ពិធី​នេះ​​មាន​វត្តមាន​ចូល​រួម​របស់​លោក​ ង្វៀន​ថាញ់​តាំ អនុប្រធាន​នៃ​គណៈ​កម្មាធិការ​ប្រជាជនខេត្ត​​ត្រាវិញ លោក​បណ្ឌិត​ ផាម​ទៀត​ខាញ់ សាកល​វិទ្យា​ធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ និង​ជា​ប្រ​ធាន​សមាគម​មិត្តភាព​វៀត​ណាម​-​កាណាដា​ខេត្ត​ត្រាវិញ លោក Audri Mukhopadhyay អគ្គរដ្ឋទូតកាណាដា​​ប្រ​ចាំ​ការ​នៅ​ទីក្រុង​ហូជីមិញ ព្រម​ទាំង​សមាជិក​គណៈ​ប្រតិភូ​នៃ​ស្ថាន​​ទូត​កាណាដា អ្នក​ស្មគ្រ​ចិត្ត​ជន​ជាតិ​កាណា​ដាទាំង​ឡាយ​​កំពុង​ធ្វើការ​នៅ​ទីនេះ​ ក្រុម​ហ៊ុន សហ​គ្រាស​​កាណាដា និង​សមាគម​មិត្ត​ភាព​វៀត​ណាម​-​កាណាដា​ខេត្ត​ត្រាវិញ កង​គ្រូ​បង្រៀន​ សិស្ស​និស្សិត​ និង​គណៈ​កម្មការ​សាលា​​អញ្ជើញ​ចូល​រួមយ៉ាង​កុករ​។

 

 

40canada-2

 

សិស្ស​និស្សិត​​កំ​ពុង​ច្រៀង​បទ​ អូ! កាណាដា

 40canada-3

40canada-4 

សិស្ស​និស្សិត​និង​អ្នក​តំ​ណាង​កំពុង​ផ្តិត​ហត្ថលេខា​អនុស្សាវរីយ៍​ចូល​ក្នុង​ Poster 

40canada-5

លោក​​ង្វៀន​ថាញ់​តាំ​និង​លោក​ Audri Mukhopadhyay ប្រ​​គល់​ Poster

 

40canada-6

 

ក្នុង​រយៈ​ពេល​៤០​ឆ្នាំកន្លង​ រដ្ឋាភិបាល​ និង​ប្រ​ជាជន​ប្រ​ទេស​ទាំង​ពីរ​បាន អនុវត្ត​​​ ផ្សារ​ភ្ជាប់​ទំ​នាក់​ទំ​នង​ទ្វេភាគី​មួយ​ថ្ងៃ​កាន់​តែ​កៀក​ជិត ជាក់​ស្តែង​​គឺ​​ឆ្លង​តាម​វិស័យ​ពាណិជ្ជកម្ម អប់រំ វិនិយោគ​ទុនកាន់តែ​កើន​ឡើង លេច​ធ្លោ​បំ​ផុត​គឺ​​វត្ត​មាន​របស់​អង្គ​ការ​ឧបត្ថម្ភ​អភិវឌ្ឍ​អន្តរជាតិ​កាណាដា (CIDA)។ នៅ​ត្រាវិញ​រដ្ឋាភិបាល​កាណាដា​​មាន​គម្រោង​​វិនិយោគ​ជា​ច្រើន​ដូច​ជា៖ គម្រោង​មហាវិទ្យាល័យ​រង​សហគមន៍​វៀតណាម​-​កាណាដា គម្រោង​លើក​កម្ពស់​ជីវភាព​នៅ​ត្រាវិញ គម្រោង​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ខ្នាត់​តូច។ល។ រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រ​ទេសជាតិ​និយាយ​រួម​ ​និង​ខេត្ត​ត្រាវិញ​និយាយ​ដោយ​ឡែក។ ក្នុង​វិស័យ​អប់រំ​ កាណាដា​បាន​ជំ​នួយ​គម្រោង​ការ​ប្រ​មូល​ផ្តុំ​លើក​កម្ពស់​បំ​ណិន​ឱ្យ​ពលកម្ម​ឆ្លង​តាម​ការ​ពង្រឹង​ឱកាស​ក្រិប​យក​ប្រ​ព័ន្ធអប់រំ​និង​បច្ចេកទេស។ល។

លោក​ង្វៀន​ថាញ់​តាំ អនុប្រធាន​នៃ​គណៈ​កម្មាធិការ​ប្រជាជន​ខេត្តត្រាវិញ​ តំ​ណាងឱ្យ​​ប្រ​ជាជន​ខេត្ត​ត្រាវិញ ​មាន​ប្រ​សាសន៍​កត់​សំ​គាល់​ ​និង​ថ្លែង​អំណរ​អរគុណ​ដល់​​រដ្ឋាភិបាល​និង​ប្រ​ជាជន​កាណាដា ចំ​ពោះ​ការ​ជួយ​ឧបត្ថម្ភ​នា​នា​ក្នុង​ពេល​កន្លង​ ហើយ​​សង្ឃឹម​បន្ត​ទទួល​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត​ពី​​រដ្ឋា​ភិបាល​​និង​ប្រជាជន​កាណាដា​ក្នុង​រយៈ​ពេល​ខាង​មុខ​ដើម្បី​រួម​ចំ​ណែក​កសាង​និង​អភិវឌ្ឍ​ខេត្ត​ត្រាវិញ​។

នេះ​ក៏​​ជា​ឱកាស​មួយ​ដើម្បី​ភាគី​ទាំង​ពីរ​​​ស្វែង​យល់ ដោះ​ដូរ​វប្បធម៌​ សិល្បៈ​ កីឡា រវាង​គ្នា​នឹង​គ្នា​ កើត​ឡើង​ដោយ​ស្នាដៃ​នៃ​ភាគី​ទាំង​ពីរ​ចូល​រួម​ ហើយ​​ខួប​បញ្ជាក់​បន្ថែម​ទំ​នាក់​ទំ​នង​​វៀតណាម​-​កាណាដា​រឹត​​តែ​រឹង​មាំង​និង​រីក​ចំ​រើនទៅ​មុខ។

ដំណឹង​និង​រូប​ភាព​៖ ថាញ់​សឺន ខាញ់​ត្រាង

បក​ប្រែដោយ៖ ហ្វិញ​សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ទិវាខួប​អនុវស្សាវរីយ៍​ទី៤០​ឆ្នាំ​បង្កើត​ចំណងកិច្ច​ការ​ទូត​​វៀត​ណាម​-​កាណាដា