រសៀលថ្ងៃទី២៣មិនាឆ្នាំ២០១៣គណៈប្រតិភូនៃនាយកដ្ឋានអប់រំមហាវិទ្យាល័យដឹកនាំដោយសាស្រ្តាចារ្យរង បណ្ឌិត ប៊ូយ អាញ់ ត្វឹង បានបំពេញទស្សកកិច្ចនៅសាកលវិទ្យាល័យត្រាវិញ។
ទទួលគណៈប្រតិភូ មានលោកស្រី សឺនធីអាញ់ហុង អនុប្រធានគណៈ កម្មាធិការប្រជាជនខេត្តត្រាវិញ លោកបណ្ឌិត ផាមទៀតខាញ់ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យត្រាវិញ គណៈកម្មការសាលា និងលោកគ្រូអ្នកគ្រូតំណាងនៅបណ្តាអង្គភាពចំណុះសាលា។
នៅអង្គជំនួប សាលាបានបញ្ចាំងខ្សែភាពយន្តខ្លីឧទ្ទេសនូវដំណើរស្ថាបនានិងអភិវឌ្ឍ ក៏ដូចរាល់ឧបស័គ្គជួបប្រទះ និងសំណើរសំណូមពរលោកប្រធាននាយកដ្ឋានក្នុងកិច្ចការបណ្ដុះបណ្ដាល គោលនយោបាយសមស្របនឹងតថភាពជាក់ស្តែងនៃស្ថានភាពអភិវឌ្ឍរបស់សាលានិងតំបន់វាលរាបទន្លេគឺវឡុង។
លោកស្រី សឺនធីអាញ់ហុង បានឱ្យដឹងថា៖សាកលវិទ្យាល័យត្រាវិញជាសាកលវិទ្យាល័យចម្បងមួយ ដែលគណៈកម្មាធិការប្រជាជនខេត្តត្រាវិញយកចិត្តទុកដាក់ និងមានភារកិច្ចបណ្ដុះបណ្ដាលនូវប្រភពធនធានមនុស្សសំខាន់សម្រាប់ខេត្ត និងតំបន់វាលរាបទន្លេគឺវឡុង។ ពិសេសគឺមានបណ្តុះបណ្តាលមុខជំនាញវប្បធម៌វិទ្យា និងភាសាខ្មែរ។ល។ បណ្តាសំណើររបស់សាលា ក៏បានគណៈកម្មាធិការប្រជាជនខេត្តត្រួតពិនិត្យ និងឯកភាព ម្យ៉ាងវិញទៀតនឹងមានសំណុំលិខិតពិស្តាររបាយការយ៍ទៅបណ្តាស្ថាប័ននានាដែលជាប់ទាក់ទងដើម្បីពិនិត្យដោះស្រាយ។ លោកស្រីបន្តទៀតថាសូមឱ្យគណៈប្រតិភូជួយពិនិត្យនូវសំណើរខាងលើ និងមានអនុសាសន៍ជាក់ស្ដែងដើម្បីសាកលវិទ្យាល័យត្រាវិញត្រៀមលក្ខណៈមានគោលដៅអភិវឌ្ឍ និងសំរេចនូវវត្ថុបំណងនៃបុព្វហេតុអប់រំរបស់ខេត្តនិងតំបន់។ល។
ដំណាងគណៈប្រតិភូ លោកសាស្រ្តាចារ្យរង បណ្ឌិត ប៊ូយអាញ់ត្វឹងវាយតម្លៃខ្ពស់ពីតំណាក់កាលស្ថាបនានិងអភិវឌ្ឍន៍របស់សាលា ការប្រឹងប្រែងនៃសមូហភាប គ្រូបង្រៀនសាលា ពិសេសទៅទៀតគឺការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តក្នុងការអភិវឌ្ឍន៍វិស័យអប់រំនិយាយរួម និយាយដោយឡែកគឺខេត្តត្រាវិញ។ រួមជាមួយនឹងលទ្ធផលនោះ បណ្ដាការស្នើសំរបស់សាលាគឺបានខួសបញ្ជាក់ពិនិត្យនិងរួមសហការដើម្បីរកដំណោះស្រាយសមស្របផ្ញើឡើងថ្នាក់ដឹននាំនៃបណ្តាស្ថាប័នដែលជាប់ទាក់ទង។លោកក៏មានអនុសាសន៍ដល់ថ្នាក់គ្រប់គ្រងខេត្តបន្តការយកចិត្តទុកដាក់និងជំនួយក្នុងការស្ថាបនាព្រមទាំងពង្រីកប្រព័ន្ធកងជួរភ្នាក់ងារស្នូល គ្រូបង្រៀនវ័យក្មេងនៃសាលាតែងលើកកម្ពស់សមត្ថភាព ជំនះការលំបាក់ បង្កើនលទ្ធភាពសិក្សានិងស្រាវជ្រាវដោយខ្លួនឯងដើម្បីបង្រឹងមុខជំនាញឯកទេស ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍន៍បុព្វហេតុអប់រំរបស់ប្រទេសជាតិ។