សិក្ខាសាលាវិទ្យាសាស្ត្រ៖ វប្បធម៌ណាមបូ - បញ្ហាទ្រឹស្តីនិងភាពជាក់ស្តែង

(TVU) –ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ គណៈ​ប្រតិភូ​សាកលវិទ្យាល័យ​ត្រាវិញ ដឹក​នាំ​ដោយ​លោក​សាស្រ្តាចារ្យរង​ បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការសាកលវិទ្យាល័យ​ត្រាវិញបានអញ្ជើញ​ទៅសួរសុខទុក្ខ និងចុះ​អនុស្សារណៈយោគយល់គ្នាលើ​វិស័យ​អប់​រំ​ បណ្តុះបណ្តាល​ និង​ស្រាវជ្រាវវិទ្យាសាស្រ្តជាមួយ​សាកលវិទ្យាល័យ​កូន​សឺន (ប្រទេសតៃវ៉ាន់)

ទទួលគណៈប្រតិភូ មាន​លោកសាស្រ្តាចារ្យ បណ្ឌិត Huann-Ming Chou សាកល​វិទ្យា​ធិការ​រង​សា​កល​វិទ្យាល័យ​កូនសឺន និង​តំណាង​ថ្នាក់​ដឹកនាំ​នៃអង្គភាព​ចំណុះ​សាកលវិទ្យាល័យ។

3-1

នាឱកាសនេះ​ផង​ដែរ ភាគី​ទាំងពីរបាន​ចុះហត្ថលេខាលើអនុស្សារណៈ​យោគយល់​គ្នា​ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិការ​លើខ្លឹមសារសំខាន់ៗមានដូចជា៖ ផ្លាស់ប្តូរ​និស្សិត គ្រូឧទ្ទេស សហការ​លើ​កិច្ចការ​ស្រាវជ្រាវវិទ្យាសាស្រ្ត រួម​គ្នា​អនុវត្ត​គម្រោង អភិវឌ្ឍកម្មវិធីសិក្សា សហការគ្នា​ក្នុង​ការ​ចាត់​តាំង​សន្និសីទ សិក្ខាសាលា ទាក់ទង​នឹង​វិស័យ​អប់​រំ​ បណ្តុះ​បណ្តាល ចែក​រំលែក​បទ​ពិសោធន៍ស្តី​ពី​ការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត...និង​បង្កើតកិច្ចសហការ​ផ្សេងៗទៀត​ទាក់​ទង​នឹង​វិស័យ​សិក្សាធិការ។​

3-2

សាស្រ្តាចារ្យរង បណ្ឌិត Nguyen Minh Hoaសាកលវិទ្យាធិការសាកលវិទ្យាល័យ​ត្រាវិញ​ (ទីបី រាប់ពីខាងឆ្វេង) និង​ សាស្រ្តាចារ្យ បណ្ឌិត Huann-Ming Chou សាកលវិទ្យាធិការរង សាកលវិទ្យាល័យកូន​សឺន (ទីបីរាប់ពីខាងស្តាំ)

អត្ថបទ​ដោយ៖Đong Lam

ប្រែ​សម្រួល​ដោយ៖Se Hás

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិក្ខាសាលាវិទ្យាសាស្ត្រ៖ វប្បធម៌ណាមបូ - បញ្ហាទ្រឹស្តីនិងភាពជាក់ស្តែង