ឱកាសជាច្រើនសម្រាប់និស្សិតដាក់ពាក្យជម្រើសចូលរៀនថ្នាក់បរិញ្ញាបត្របែបពេញម៉ោងរហូតដល់ថ្ងៃទី២០ខែកញ្ញា

ប្រភព៖https://nongnghiep.vn/nhieu-co-hoi-cho-thi-sinh-xet-tuyen-dai-hoc-chinh-quy-den-het-ngay-20-9-d360913.html

សាកលវិទ្យាល័យ​ត្រា​វិញ ប្រកាសទទួលពាក្យសុំចូលរៀនថ្នាក់​បរិញ្ញាបត្រ​បែប​ពេញ​ម៉ោងឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៩ខែ​កញ្ញា​ ដល់ថ្ងៃទី២០ ខែកញ្ញា។

សាកលវិទ្យាល័យ​ត្រា​វិញទើប​តែបានប្រកាសពីការដាក់​ពាក្យ​សុំ​ចូលរៀនថ្នាក់​បរិញ្ញាបត្រ​​បែប​ពេញ​ម៉ោង​លើក​ទីពីរឆ្នាំ២០២៣។ នេះជាឱកាសសម្រាប់បេក្ខជនដែលមិនទាន់ជាប់​ឈ្មោះ​ចូលរៀនថ្នាក់​បរិញ្ញាបត្រ​នៅឆ្នាំ២០២៣ ឬមានបំណង​ចង់សិក្សាមុខជំនាញដែលពួកគេចូលចិត្តនៅសាកលវិទ្យាល័យ​ត្រា​វិញ។

4-11

បរិវេណមន្ទីរ​ពេទ្យ​សាកល​វិទ្យាល័យ​ត្រា​វិញ​បាន​វិនិយោគ​យ៉ាង​ទូលំទូលាយ​ ជាមួយ​នឹង​សម្ភារបរិក្ខា​ទំនើបៗ

លើកនេះ សាកលវិទ្យាល័យ​ត្រា​វិញ​នឹងជម្រើស​និស្សិត​​បន្ថែមលើមុខ​ជំនាញ​បណ្តុះ​បណ្តាល​របស់​សា​លាមាន​ដូច​៖ វិស័យបណ្ដុះ​បណ្ដាល​ផ្នែក​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ គណនេយ្យ គ្រប់​គ្រង​រដ្ឋបាល នីតិសាស្ត្រ​ ជលវប្បកម្ម បសុពេទ្យ ឱកាសជាច្រើន​សម្រាប់​សិស្ស​ដោយមាន​ ចំនួន​គោលដៅច្រើន​ពី១00-00 ។ លើសពីនេះទៀត​ ផ្នែក​វិទ្យា​សាស្ត្រសុខាភិបាល បច្ចេកវិទ្យា វិស្វកម្ម និងទេពកោសល្យ​ នៅតែមានឱកាសជា​ច្រើន​កំពុង​រង់​ចាំ​សិស្ស​ដាក់​ពាក្យ​ជម្រើស ដោយសម្រាប់​​ជំនាញ​នីមួយ​ៗ​ដល់​រាប់​សិប​គោល​ដៅ។

ទាក់ទងនឹង​បែប​បទ​នៃ​ការ​ជម្រើស​និស្សិត​ សាលាអនុវត្តបែបបទជម្រើស​​ចំនួនបីវិធី៖ ​វិធីជម្រើស​និស្សិត​ដោយយោង​តាម​លទ្ធផលនៃ​ការ​ប្រ​ឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣; វិធីជម្រើស​និស្សិត​ដោយយោង​តាម​​លទ្ធផលនៃការសិក្សានៅកម្រិត​វិទ្យាល័យ (សៀវភៅ​សិក្ខាគារិក) និងវិធីជម្រើស​និស្សិត​ដោយ​គូប​ផ្សំ​លទ្ធផលប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​រួមបញ្ចូលគ្នានឹងការប្រឡង​ទេពកោសល្យ។

តម្រូវការទូទៅសម្រាប់ការជម្រើស​និស្សិត​លើក​នេះ បេក្ខជនមានពិន្ទុ​ប្រឡង​ត្រូវជាប់តាមកម្រិតគុណភាពនៃការចូលរៀន និងមានពិន្ទុដាក់​ពាក្យជម្រើស​​សុំ​ចូលរៀនចាប់ពីស្មើនិងខ្ពស់ជាងពិន្ទុទទួលយកនៃ​សំណុំ​បែបបទ​របស់សាលា។

4-2

មុខជំនាញ​ឱសថសាស្រ្ត​នៃ​សាកលវិទ្យាល័យ​ត្រា​វិញ ទើបតែ​បានទទួល​ស្គាល់​គុណភាព​អប់រំ​ស្រប​តាម​ស្តង់ដារអន្តរជាតិ AUN-QA

មុខជំនាញ​ចំនួន​១៥​ត្រូវ​បានការ​ទទួល​ស្គាល់​គុណភាព​អប់រំ​ស្រប​តាម​ស្តង់​ដារ​អន្តរជាតិ

ស្ថិតនៅតំបន់ស្នូលនៃភូមិភាគទិសនិរតី ដោយមាន​ជនរួមជាតិខ្មែររស់​នៅយ៉ាងកុះករ។បានបង្កើតឡើងនៅខែមិថុនា ឆ្នាំ២០០៦ ដោយមានការខិតខំប្រឹងប្រែងឥត​ឈប់​ឈរក្នុង​រយៈ​ពេល​ដ៏​ខ្លី ​សាកលវិទ្យាល័យ​ត្រា​វិញ​បានរីក​ចម្រើន​យ៉ាងខ្លាំងទាំង​ពី​គុណភាព​បណ្តុះ​បណ្តាល​ និងបញ្ជាក់​ពី​ជំហរ​របស់​ខ្លួន ក្នុង​ការ​រួម​ចំណែក​ដ៏សំខាន់ៗជាច្រើនក្នុងបុព្វហេតុ​បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព​សម្រាប់ភូមិភាគ​នៅតំបន់វាល​រាប​ទន្លេ​គឺវ​ឡុង​ និងប្រទេសទាំងមូល។

ថ្មីៗនេះ យោង​តាម​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ពី​​AUN – QA (ASEAN University Network – Quality Assurance) នៅ​ខែ​សីហាឆ្នាំ​២០២៣​ កម្មវិធី​សិក្សា​ចំនួន​២ គឹ​​កម្មវិធីសិក្សាឯកទេស​​ឱសថសាស្ត្រ និង​ឯកទេស​​បច្ចេកទេស​តេស្ត​វេជ្ជសាស្ត្រ​ ​នៃ​សាកលវិទ្យាល័យ​ត្រា​វិញសុទ្ធ​តែ​ជាប់​កម្រិត​ល្អ​ប្រ​សើរនូវ​​លក្ខណវិនិច្ឆ័យ​នៃ​ស្តង់ដារ AUN – QA ។ នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គ្រូ​និង​សិស្ស​នៃ​សាកលវិទ្យា​ល័យ​ត្រា​វិញ​តែង​តែ​ឆ្ពោះ​ទៅ​ក្នុង​ការ​លើក​កម្ពស់​គុណភាព​បណ្ដុះ​បណ្ដាល​ កិច្ចការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ និង​សេវាកម្ម​បម្រើ​សហគមន៍​ និង​ការ​ទំនួល​ខុស​ត្រូវ​ចំពោះ​សង្គម។​​

ការសម្រេច​បាន​​ជោគ​ជ័យនៃ​កម្មវិធីសិក្សា​ទាំងពីរ​នេះ​​​​បានបង្កើនកម្មវិធី​សិក្សារបស់សាកលវិទ្យាល័យត្រាវិញ​ដែលជាប់ចំណាត់ថ្នាក់​ស្ដង់ដា​អន្តរជាតិ​​​ឡើងទៅ​ចំនួន១៥ ហើយ​ក៏​បាន​ធ្វើ​ឱ្យ​សាកលវិទ្យាល័យ​ត្រាវិញ​ក្លាយ​ជា​សាកលវិទ្យាល័យ​ឈាន​មុខ​គេ​នៅ​តំបន់​វាល​រាបទន្លេ​គឺវឡុងដោយ​មាន​កម្មវិធី​សិក្សា​​គុណភាព​ខ្ពស់​ស្រប​តាម​ស្ដង់​ដារ​អន្តរជាតិ​ដូច​ជា FIBAA, AUN-QA

4-3

បច្ចុប្បន្ន​នេះ សាកលវិទ្យាល័យ​ត្រាវិញ​មាន​កម្មវិធីសិក្សា​ចំនួន​១៥​ត្រូវ​បាន​ទទួល​ស្គាល់​គុណភាព​បណ្ដុះ​បណ្ដាល​ស្រប​តាម​ស្តង់​ដារ​អន្តរជាតិ​ ហើយ​ក៏​បាន​ធ្វើ​ឱ្យ​សាកលវិទ្យាល័យ​ត្រាវិញ​ក្លាយ​ជា​សាកលវិទ្យាល័យ​ឈាន​មុខ​គេ​នៅ​តំបន់​វាល​រាបទន្លេ​គឺវឡុងដោយ​មាន​កម្មវិធី​សិក្សាជាច្រើន​ស្រប​តាម​ស្ដង់​ដារ​អន្តរជាតិ​

កម្មវិធីសិក្សា​ចំនួន​៧​នៃ​សាកល​វិទ្យាល័យ​ត្រា​វិញ​ត្រូវ​បាន​ទទួល​ស្គាល់​គុណភាព​អប់រំ​ស្រប​តាម​ស្តង់​ដារ​អន្តរជាតិ​AUN-QAគឺបរិញ្ញាបត្រ​​កសិកម្ម បរិញ្ញាបត្រជលវប្បកម្ម បរិញ្ញាបត្រ​បសុពេទ្យនៃ​មហា​វិទ្យាល័យ​កសិកម្ម​និង​វារី​វប្បកម្ម; បរិញ្ញា​​​បត្រ​គិលានុបដ្ឋាក បរិញ្ញាបត្រ​​​ឱសថសាស្ត្រ និង​បរិញ្ញាបត្រ​​​បច្ចេកទេស​តេស្ត​វេជ្ជសាស្ត្រ​នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱសថសាស្ត្រ និង​បរិញ្ញាបត្រ​​ភាសាខ្មែរ​នៃ​មហាវិទ្យាល័យ​ភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរ​ណាម​បូ​និង​មនុស្ស​សាស្ត្រ។​

ទន្ទឹម​នឹង​នោះ នៅ​កម្មវិធីសិក្សា​សម្រេចបាន​ស្ដង់​ដារ FIBAA មានកម្មវិធី​សិក្សា​ចំនួន​៧គឺ​​បរិញ្ញាបត្រ​គ្រប់​គ្រង​ពាណិជ្ជកម្ម បរិញ្ញាបត្រសេដ្ឋកិច្ច បរិញ្ញានីតិសាស្ត្រ បរិញ្ញាបត្រគណនេយ្យ និង​បរិញ្ញាបត្រ​ហិរញ្ញវត្ថុ​-ធនាគារ បរិញ្ញា​បត្រ​ជានន់ខ្ពស់​គ្រប់​គ្រង​ពាណិជ្ជកម្ម​ បរិញ្ញា​បត្រ​ជានន់ខ្ពស់គ្រប់​គ្រង​សេដ្ឋកិច្ច និង​បរិញ្ញាបត្រ​បចេ្ចកវិទ្យា​ពត៌មានទើប​តែ​បាន​ទទួល​ស្គាល់​ស្រប​តាម​ស្តង់​ដារ​អន្តរជាតិ ABET។ សព្វថ្ងៃ​នេះ​សាលា​នឹង​បន្ត​ការ​ដាក់​អោយ​វាយ​តម្លៃ​គុណភាព​អប់រំ​ស្រប​តាម​ស្តង់​ដារ​អន្តរជាតិ​នូវ​មុខ​ជំនាញ​ឯទៀត។

4-4

ថ្នាក់​ដឹក​នាំ​សា​លា​ក្នុងវេទិកាចុះហត្ថលេខា​លើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីលើក​កម្ពស់​កិច្ចសហប្រតិបត្តិ​ការ​អន្តរជាតិ​នៅសាកលវិទ្យាល័យត្រាវិញ។

ផ្សារភ្ជាប់​យ៉ាងជិតស្និទ្ធជាមួយអាជីវកម្ម បើក​ទូលាយ​ឱកាសការងារ

ថ្នី​ៗ​នេះ សាកលវិទ្យាល័យ​ត្រាវិញ​ត្រូវ​បាន​ជាប់​ចំណាត់​ថ្នាក់ទី​៤៣/១០០របស់​ WURI Ranking​ ឆ្នាំ២០២៣ ដែល​ជា​សាកលវិទ្យាល័យ​មានឥទ្ធិពល​និង​ការ​ចូលរួម​យ៉ាង​សកម្ម​​ចំពោះ​សង្គម (កើន​ឡើង​១៩​ថ្នាក់​ធៀប​នឹង​ឆ្នាំ​២០២២)​ និង​​ជាប់​ចំណាត់​ថ្នាក់​ទី ១១​/៥០​​អំពី​តម្លៃ​នៃ​​ការ​បណ្ដុះ​ធុរកិច្ចថ្មី​​និងនវានុវត្តន៍(Entrepreneurial Spirit)។ ជាប់​ចំណាត់​ថ្នាក់​ទី ៣៤/៥០​អំពី​​កិច្ច​សហប្រតិបត្តិការ​និង​ដោះ​ដូរ​និស្សិត​អន្តរជាតិ ក៏​ដូចជា​ឱកាស​នៃ​ការ​ដោះដូរ​និស្សិត​ក្នុង​ការ​សិក្សា​ជា​មួយ​បណ្ដា​គ្រឹះស្ថាន​បណ្ដុះ​បណ្ដាល​នៅ​ក្រៅ​ប្រទេស​។ ជាប់​ចំណាត់​ថ្នាក់​ទី ១៨/៥០អំពីការ​តភ្ជាប់​ឌីជីថល​ និងជាប់​ចំណាត់​ថ្នាក់​ទី ២៩/៥០ពី​ការ​គ្រប់​គ្រង​នៃ​ការ​បម្រែ​បម្រួល និង​អភិវឌ្ឍន៍​ស្ថេរភាព។ ជាប់​ចំណាត់​ថ្នាក់​ទី ៤៥/៥០អំពី​ការ​អនុវត្ត​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា។

សាកលវិទ្យាល័យត្រាវិញជានិច្ចកាលបន្តបេសកកម្មផ្ដល់​កម្មវិធីបណ្តុះបណ្តាលចម្រុះគ្រប់កម្រិត តភ្ជាប់ពហុជំនាញចាប់ពីថ្នាក់បរិញ្ញាបត្រដល់បរិញ្ញាបត្រជាន់​ខ្ពស់​ ដើម្បីឆ្លើយ​តាម​តាម​តម្រូវការនៃការសិក្សាពេញមួយជីវិត យក​ចិត្ត​ទុក​ដាក់​ចំពោះជន​ជាតិ​ភាគ​តិច ស្ត្រីភេទ និងសហគមន៍ប្រជាជន​ដែលមានតម្រូវការពិសេស។​បង្កើតភាពជិតស្និទ្ធផ្សារ​ភ្ជាប់​ជាមួយ​នឹង​អាជីវកម្ម និង​អង្គភាព​ជ្រើសរើស​បុគ្គលិក ឆ្ពោះ​ទៅ​គោលបំណង​ពង្រីក​ឱកាស​ការងារ បង្កើន​គុណភាព​បណ្តុះបណ្តាល​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការជាក់​ស្ដែង​​របស់​សង្គម។

ពត៌មាន​លម្អិតសូម​មើល​សេចក្ដី​ជូន​ដំណឹង​មុខ​ជំនាញ​ជម្រើស​និស្សិត​លើក​ទី​២​កាន់​គេហទំព័រ៖ https://www.tvu.edu.vn/thong-bao-xet-tuyen-dai-hoc-he-chinh-quy-dot-2-nam-2023/.បេក្ខជន​ដាក់​ពាក្យ​ជម្រើស​និស្សិត​តាម​អនឡាញ​កាន់​គេហទំព័រ៖ https://xettuyen.tvu.edu.vn/.

ជាច្រើន​ឆ្នាំ​បន្ត​បន្ទាប់​សាកលវិទ្យាល័យ​ឋិត​ក្នុង​ក្រុម​២០០​សាកលវិទ្យាល័យ​​បៃតង​​​ និង​ស្និទ្ធ​ស្នាល​ - UI GreenMetric Ranking។ សាកលវិទ្យាល័យ​ត្រាវិញ​​ក៏​បាន​​ធ្វើ​ដំណើរ​ការ​ដោយ​អនុវត្ត​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ផ្នែក​គុណភាព​តាម​ស្ដង់ដារ ISO 9001-2000​ ចាប់​ពី​ឆ្នាំ​២០០៦ ISO 9001-2008, ISO 9001-2015។​

ប្រែ​សម្រួល​ដោយ៖ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ឱកាសជាច្រើនសម្រាប់និស្សិតដាក់ពាក្យជម្រើសចូលរៀនថ្នាក់បរិញ្ញាបត្របែបពេញម៉ោងរហូតដល់ថ្ងៃទី២០ខែកញ្ញា